26.4 C
Phnom Penh
Sunday, July 26, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើត «ណាតូអាស៊ី»?

(ឡុងដ៍)៖ សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន មិនត្រឹមតែបង្កការព្រួយបារម្ភផ្នែកសន្តិសុខនៅក្នុងតំបន់អឺរ៉ុបទាំងមូលតែប៉ុណ្ណោះទេ ប៉ុន្តែការព្រួយបារម្ភបែបនេះក៏បានរាល ដាល មក ដល់តំបន់អាស៊ីដែរ ជាពិសេសគឺតំបន់អាស៊ីបូព៌ាតែម្ដង។ ជាការឆ្លើយតបទៅនឹងការបារម្ភផ្នែកសន្តិសុខក្នុងតំបន់បែបនេះឯង ជប៉ុនបានបង្កើនការចូលរួមរបស់ខ្លួន ជា មួយបក្សសម្ព័ន្ធ យោធាណាតូ (NATO)...

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ទទូចជាថ្មីឱ្យបណ្ដេញរុស្ស៊ីចេញពី UN

(យូអិន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារសប្ដាហ៍នេះបានទទូចជាថ្មីឱ្យបណ្ដេញ រុស្ស៊ីចេញពីអង្គការសហប្រជាជាតិ និងបង្កើតតុលាការអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតពីសកម្មភាពសង្រ្គាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២៩...

កប៉ាល់នេសាទពាក់កណ្តាលនៅវៀតណាម ផ្អាកចេញនេសាទដោយសារប្រេងឥន្ធនៈថ្លៃពេក

(ហាណូយ)៖ កប៉ាល់នេសាទពាក់កណ្តាលក្នុងប្រទេសវៀតណាមបានផ្អាកចេញទៅសមុទ្រដើម្បីនេសាទ ដោយសារតម្លៃប្រេងម៉ាស៊ូតខ្ពស់ធ្វើឱ្យពួកគេមិនចំណេញ ដែលបង្កបញ្ហាប្រឈមចំពោះខ្សែចង្វាក់ផ្គត់ផ្គង់ និងអធិបតេយ្យភាពដែនសមុទ្រជាតិ។ នេះបើយោងតាមកាសែត VN Express International របស់វៀតណាម។កាសែត VN Express International បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រសួងកសិកម្ម...

រុស្ស៊ីបដិសេធថា ខ្លួនមិនបរាជ័យក្នុងការសងបំណុលបរទេសទេ និងបន្ទោសអន្តរការីហិរញ្ញវត្ថុ

(ម៉ូស្គូ)៖ រុស្ស៊ីបានឱ្យដឹងថា ការទូទាត់សងបំណុលរបស់ខ្លួនចំនួនពីរត្រូវបានរារាំងដោយប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលមិនបានធ្លាក់ទៅដល់ម្ចាស់បំណុលបរទេសរបស់ខ្លួន ដែលជំរុញឱ្យប្រទេសនេះខិតទៅជិតការបរាជ័យសងបំណុលបរទេសលើកដំបូងក្នុងរយ:ពេលមួយសតវត្សរ៍ ដោយសារការដាក់ទណ្ឌកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចបានកាត់ផ្តាច់ប្រទេសនេះយ៉ាងទូលំទូលាយចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដែលធ្វើឱ្យទីក្រុងម៉ូស្គូមានការលំបាកក្នុងការសងបំណុលរបស់ខ្លួន។យោងតាមទីភ្នាក់ងារព័ត៌មាន AFP អាជ្ញាធររុស្ស៊ីទទូចថា ពួកគេមានមូលនិធិដើម្បីសងបំណុលរបស់ប្រទេសខ្លួន ដោយហៅបញ្ហាប្រឈមនេះថាជា «អាក្រក់» និងបានចោទប្រកាន់ប្រទេសលោកខាងលិចថាកំពុងព្យាយាមជំរុញទីក្រុងមូស្គូឱ្យធ្លាក់ចូលទៅក្នុងការបរាជ័យសងបំណុលបែបសិប្បនិម្មិត...

អ៊ុយក្រែន ចាប់បានរនុកក្នុងរបស់រុស្ស៊ី ដែលប្រាប់ពីគោលដៅវាយប្រហារ ផ្ដាច់ជីវិតទាហាន ៥០នាក់

(កៀវ)៖ ទីភ្នាក់ងារស៊ើបការសម្ងាត់អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានចាប់ខ្លួនអតីតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សូវៀត KGB ម្នាក់ ដែលបានជួយរុស្ស៊ី ក្នុងការកំណត់គោលដៅវាយប្រហារដោយមីស៊ីលផ្ដាច់ជីវិតទាហានអ៊ុយក្រែន ៥០នាក់ នៅឯមូលដ្ឋានទ័ពមួយកន្លែង ស្ថិតនៅភាគខាងលិចនៃប្រទេស កាលពីខែមីនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters...

វិភាគអន្តរជាតិ៖ តើសង្រ្គាមនៅអ៊ុយក្រែន ជាសង្រ្គាមរវាង «ប្រជាធិបតេយ្យ និងរបបផ្ដាច់ការ»?

(ឡុងដ៍)៖ សង្រ្គាមរបស់រុស្សុីប្រឆាំងនឹងអ៊ុយក្រែន ដែលត្រូវបានលោកខាងលិចចាត់ទុកថាជា «ការឈ្លានពាន» តែងតែត្រូវបានគេប្រដូចជាញឹកញាប់ថាវាជាសង្រ្គាមរវាង «ប្រជាធិបតេយ្យ» និង «របបផ្ដាច់ការ» ដោយអ៊ុយក្រែនកំពុងប្រយុទ្ធតស៊ូដើម្បីសេរីភាព និងប្រជាធិបតេយ្យ។ ពាក្យថា «សេរីភាព និងប្រជាធិបតេយ្យ» នេះត្រូវបានគេស្ដាប់...

រុស្ស៉ីប្រកាសកត់ឈ្មោះភរិយានិងកូនស្រី លោក ចូ បៃដិន បន្ថែមទៅក្នុងបញ្ជីបុគ្គលហាមចូលទឹកដីរបស់ខ្លួន

(មូស្គូ)៖ នៅថ្ងៃអង្គារនេះ រុស្ស៉ីបានប្រកាសពង្រីកបន្ថែមទៀតនូវ បញ្ជីឈ្មោះបុគ្គលដែលត្រូវបានហាមឃាត់ មិនឱ្យចូលក្នុងទឹកដីប្រទេសរបស់ខ្លួន ជាការឆ្លើយតបចំពោះការដាក់ទណ្ឌកម្មថ្មីទៀត ពីសំណាក់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។ ក្រសួងការបរទេសរុស្ស៉ី...

សង្រ្គាមប្រឆាំងគ្រឿងញៀន នៅហ្វីលីពីន៖ លោក ឌូតើតេ ទំនងជានឹងមិនប្រឈមមុខនឹងការកាត់ទោស ទេ

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីចាំផ្ទះ លោក រ៉ូឌ្រីហ្គោ ឌូតើតេ ដែលត្រូវបានអង្គការការពារសិទ្ធិមនុស្សចោទប្រកាន់ថាបានញុះញង់ និងបញ្ជាឱ្យមន្រ្តីប៉ូលិស បាញ់សម្លាប់ជនសង្ស័យក្នុងសង្គ្រាមគ្រឿងញៀន ទំនងជាមិនអាចប្រឈមនឹងការកាត់ទោសនោះទេ នៅក្រោយពេលលោកចុះចេញពីតំណែង នៅថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែមិថុនានេះ។...

ទីក្រុងសេអ៊ូលជំរុញឲ្យចិន និងរុស្ស៉ីបញ្ចុះបញ្ចូលកូរ៉េខាងជើងកុំឲ្យតេស្តសាកល្បងអាវុធនុយក្លេអ៊ែ

(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងមួយរូបបាននិយាយកាលពីថ្ងៃចន្ទថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងកំពុងផ្តោតគោលដៅកាន់តែខ្លាំងឡើងលើកូរ៉េខាងត្បូង ដោយជំរុញឱ្យប្រទេសចិន និងរុស្ស៊ីបញ្ចុះបញ្ចូលកូរ៉េខាងជើងកុំឱ្យធ្វើការសាកល្បងនុយក្លេអ៊ែរ ដែលគេរំពឹងទុកយ៉ាងទូលំទូលាយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។ រដ្ឋមន្ត្រីបង្រួបបង្រួមលោក Kwon...

ណាតូ នឹងបង្កើនចំនួន «កងទ័ពប្រុងជើងការខ្ពស់» ដល់ ៣០០,០០០នាក់, នេះបើតាមលោក Stoltenberg

(ព្រុចសែល)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក ជេន ស្ដូលធិនបឺគ (Jens Stoltenberg) បាននិយាយថាបក្សសម្ព័ន្ធយោធាមួយនេះ នឹងបង្កើនចំនួនកងទ័ព ដែលត្រូវបានដាក់ឱ្យ «ប្រុងជើងការខ្ពស់» ដល់ ៣០០,០០០នាក់...

ព័ត៌មានចុងក្រោយ

កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យ ធានារ៉ាប់រង និងដាក់ឱ្យប្រើសេវាអេឡិចត្រូនិកពេញលេញនៅឆ្នាំ២០២៧

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) គ្រោងបង្កើត «មជ្ឈមណ្ឌលទិន្នន័យធានារ៉ាប់រង» និងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធសេវាសាធារណៈតាមអេឡិចត្រូនិក (E-Service for Business) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មវិស័យធានារ៉ាប់រង ពង្រឹងគុណភាពទិន្នន័យ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ទីផ្សារធានារ៉ាប់រងកម្ពុជា។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុង «វេទិកានិយ័តករ...
- Advertisement -spot_img