35.8 C
Phnom Penh
Friday, June 12, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តេស្ដវិជ្ជមានកូវីដ១៩ សាជាថ្មី

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលាប់ជំងឺកូវី១៩ ឡើងវិញ ជាមួយលទ្ធផលតេស្ដវិជ្ជមានសាជាថ្មីកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយជាសះស្បើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១...

អាមេរិក ពិចារណាដាក់ពង្រាយកងទ័ពនៅក្នុងតំបន់អាស៊ី

លោក Charles Flynn មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានជប៉ុន Nikkei ថា សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ពង្រាយកងទ័ពនៅក្នុងតំបន់អាស៊ី ។ លោកមេបញ្ជាការបញ្ជាក់ថា កងទ័ពទាំងនោះរួមមាន ក្រុមការងារដែលមានសមត្ថភាពផ្នែកមីស៊ីល អេឡិចត្រូនិក និងអ៊ីនធឺណិតដើម្បីទប់ស្កាត់ការលុកលុយរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ។ អង្គភាពកងទ័ពដែលត្រូវបានគេស្គាល់ថាជា...

រុស្ស៊ី បញ្ជាក់ជំហរ ចំពោះគោលការណ៍ចិនតែមួយ មុនដំណើរទស្សនកិច្ចរបស់ប្រធានសភា អាមេរិក

មុនដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi មកកាន់តំបន់អាស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃសុក្រទី២៩ខែកក្កដាថា ជំហររបស់រុស្ស៊ីចំពោះចិន នៅតែមិនផ្លាស់ប្តូរ ហើយទីក្រុងមូស្គូរំពឹង និងសង្ឃឹមថា...

អ៊ុយក្រែនអំពាវនាវឱ្យសហរដ្ឋអាមេរិក ចាត់ទុករុស្ស៉ីជារដ្ឋគាំទ្រភេរវកម្ម

(កៀវ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើទៅកាន់សហរដ្ឋអាមេរិក ឱ្យចាត់ទុកប្រទេសរុស្ស៉ីជារដ្ឋគាំទ្រភេរវកម្ម ខណៈលោកបានថ្កោលទោសចំពោះ ការបាត់បង់ជីវិតនៃអ្នកទោសរាប់សិបនាក់ នៅក្នុងមន្ទីរឃុំឃាំង ដែលគ្រប់គ្រងដោយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន...

ប្រមុខការទូតតួកគីថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអាចនឹងជួយបង្កើនទំនុកចិត្តរុស្ស៊ី និងអ៊ុយក្រែន

អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្លែងថា កិច្ចព្រមព្រៀងច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិរុស្ស៊ី-អ៊ុយក្រែន អាចនឹងជួយបង្កើនទំនុកចិត្តរវាងភាគីទាំងពីរប្រសិនបើអនុវត្តបានត្រឹមត្រូវ។ ការអត្ថាធិប្បាយបែបនេះរបស់លោក Cavusoglu ធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងអំឡុងធ្វើសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសហ្សកហ្ស៊ីលោក Ilia Darchiashvili។ លោក...

អ៊ុយក្រែនប្រើមីស៊ីលវាយប្រហារលើទាហានរុស្សុីជាថ្មី

(កៀវ)៖ ទាហានអ៊ុយក្រែន បាន និងកំពុងបង្កើនការវាយបកប្រឆាំងនឹងទាហានរុស្ស៉ីនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេស ខណៈទីក្រុងមូស្គូទម្លាក់គ្រាប់បែក នៅតាមតំបន់ជាយរដ្ឋធានីកៀវ ជាលើកដំបូងក្នុងរយៈពេលជាច្រើនសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។ បើតាមអាជ្ញាធរអ៊ុយក្រែន មនុស្សយ៉ាងហោច...

លោក ស៊ី ជិនពីង ប្រាប់ ចូ បៃដិន ថា ” កុំលេងភ្លើង …. ភ្លើងពិតជាក្តៅណាស់ “

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានសមភាគីអាមេរិករបស់លោក គឺលោក ចូ បៃដិន កុំឱ្យ «ប្រឡែងលេងជាមួយភ្លើង» ពាក់ព័ន្ធនឹង កោះតៃវ៉ាន់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី៥...

កូរ៉េខាងជើង រៀបចំដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ត្រៀមសម្រាប់ការប៉ះទង្គិចយោធា ជាមួយអាមេរិក

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងត្រៀមខ្លួនសម្រាប់ការប៉ះទង្គិចយោធាណាមួយជាមួយសហរដ្ឋអាមេរិក ចំពេលមានសញ្ញាថា កូរ៉េខាងជើង អាចធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក។ លោក គីម ជុងអ៊ុនលោក គីម...

ចិនព្រមានប្រឆាំងនឹងផែនការដាក់ពង្រាយកងទ័ពមីស៊ីលរបស់អាមេរិកនៅលើទឹកដីជប៉ុន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់ថា ប្រទេសចិននឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសហរដ្ឋអាមេរិកធ្វើតាមផែនការ ក្នុងការដាក់ពង្រាយកងទ័ពមីស៊ីលរបស់ខ្លួននៅក្នុងទឹកដីប្រទេសជប៉ុន។ ការព្រមានខាងលើនេះដោយអ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian ដែលបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់សារព័ត៌មានទាក់ទងនឹងបញ្ហានេះ។ ស្របពេលជាមួយគ្នានោះដែរ លោក Wu បានសង្កត់ធ្ងន់ថា ចេតនារបស់សហរដ្ឋអាមេរិកក្នុងការធ្វើទង្វើបែបនេះគឺមានគ្រោះថ្នាក់...

អ៊ុយក្រែន សង្រ្គាមដើរដល់ «ផ្លូវមច្ចុរាជ»?

(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីពេលថ្មីៗនេះបានបង្ហើបឱ្យដឹងថារុស្ស៊ីមានផែនការកាត់យកទឹកដីអ៊ុយក្រែននៅតំបន់ភាគខាងត្បូង និងភាគខាងកើត ដោយ ធ្វើឱ្យក្រុមអ្នកវិភាគយល់ថាប្រសិនបើទីក្រុងម៉ូស្គូ ពិតជាអាចកាត់យកទឹកដីទាំងនេះមកដាក់នៅក្រោមឧបសម្ព័ន្ធរបស់ខ្លួនបានពិតមែន នោះស្ថានការណ៍សង្រ្គាម នឹងផ្អៀងទៅខាងរុស្ស៊ីមួយទំហឹង ហើយអាចនឹងបិទផ្លូវចរចាស្វែងរកសន្តិភាពតែម្ដង។ ឬនិយាយឱ្យងាយស្ដាប់សង្រ្គាមសព្វថ្ងៃបានដើរដល់ «ផ្លូវមច្ចុរាជ» ដែលមិន អាចនឹងបកក្រោយ។ ដូច្នេះថាតើហេតុអ្វីបានវាជាបញ្ហាចោទ?...

ព័ត៌មានចុងក្រោយ

« វេទិកាជាន់ខ្ពស់​ស្តីពី​​អភិបាលកិច្ច​សិទ្ធិមនុស្សសកល​ឆ្នាំ២០២៦»​ ប្រារព្ធធ្វើនៅប៉េកាំង​ក្រោមអធិបតីភាព​​​​លោក ​Li Shulei​​ 

ថ្ងៃទី ១១ ខែមិថុនា  ​​​​« វេទិកា​​ជាន់​ខ្ពស់​ស្តីពី​​​អភិបាលកិច្ច​សិទ្ធិមនុស្សសកល​ឆ្នាំ២០២៦»​ ​បាន​ប្រារព្ធធ្វើនៅទីក្រុងប៉េកាំង​។ ​​​លោក ​Li Shulei​​  សមាជិក​​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន​​បាន​អញ្ជើញចូលរួម​ពិធី​បើក​និង​​ថ្លែងសុន្ទរកថា។ ភ្ញៀវកិត្តិយស​ដែល​ចូលរួម​វេទិកា​នេះ​​បាន​សម្គាល់​ឃើញ​ថា  លោក​ ​Xi Jinping ប្រធានរដ្ឋចិន​​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​ការគោរព​និង​ធានា​សិទ្ធិមនុស្ស​ ​​កាលពីឆ្នាំ២០២៣​លោកបាន​​ផ្ញើ​សារលិខិត​​​​អបអរ​សាទរ​ចំពោះ​​ការបើក​​វេទិកា​ជាន់ខ្ពស់​ស្តីពី​អភិបាលកិច្ច​សិទ្ធិមនុស្សសកល​  ដោយ​​លើកឡើង​​​គំនិតផ្តួច​ផ្តើមរបស់ប្រទេសចិន​​​ស្តីពី​ ​ ​​ការ​គាំពារ​សិទ្ធិមនុស្ស​តាម​រយៈ​​សន្តិភាព​ ​ជំរុញ​សិទ្ធិមនុស្ស​តាមរយៈ​ការអភិវឌ្ឍ​ ​និង​ជំរុញ​សិទ្ធិមនុស្ស​តាម​រយៈ​កិច្ចសហប្រតិបត្តិការ​​ ។ ​ប្រទេស​ចិន​បាន​បន្ត​អនុវត្ត​ផែនការ​សកម្មភាពសិទ្ធិមនុស្ស​ជាតិចិន​ចំនួន៤លើក​ដោយ​​ជោគជ័យ​ ​ហើយ​​បន្ត​ជំរុញ​ឱ្យ​បុព្វហេតុ​សិទ្ធិមនុស្ស​ទទួលបាន​សមិទ្ធផល​​ថ្មី​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ខណៈ​ពេល​​ធ្វើទំនើបកម្មតាម​បែបផែនចិន​ ​។​ ភ្ញៀវកិត្តិយស​ដែល​ចូលរួម​វេទិកា​នេះ​​បាន​សម្គាល់​ឃើញ​ថា ​​ប្រឈមមុខ​នឹង​ស្ថានការណ៍​អន្តរជាតិដ៏រង្គោះរង្គើ​   ប្រទេសនានាគួរ​ធ្វើ​កិច្ច​​ខិតខំប្រឹងប្រែង​​រួម  ​ដើម្បី​​គាំពារ​សន្តិភាពនិងសន្តិសុខ​ពិភពលោក​​ដោយ​ឈរលើ​មូលដ្ឋាន​គោរពគ្នាទៅវិញទៅមក ​​ ដើម្បី​ឱ្យ​សមិទ្ធផល​​នៃការអភិវឌ្ឍ​​​ផ្តល់ផលប្រយោជន៍​​កាន់តែច្រើន​និង​កាន់តែ​យុត្តិធម៌​​ដល់​ប្រជាជន​នៃ​ប្រទេស​នានា​។ ​ ​យើងត្រូវ​គោរព​ក្រម​ទំនាក់ទំនងអន្តរជាតិ​​ ​ ​ឈរលើ​ស្មារតី​សាមគ្គីភាព​និង​សហប្រតិបត្តិការ​ ​​ឆ្លើយតប​នឹង​​ការប្រឈម​រួម​ខាង​បញ្ហា​​សិទ្ធិមនុស្ស​​ដោយ​ការ​អនុវត្ត​ជាក់ស្តែង​​  ​ដើម្បី​អនុវត្ត​​ចក្ខុវិស័យ​ស្តីពី​​សិទ្ធិមនុស្ស​យ៉ាង​ប្រាកដប្រជា។​​ សូមបញ្ជាក់ថា​   « វេទិកាជាន់ខ្ពស់​ស្តីពី​​អភិបាលកិច្ច​សិទ្ធិមនុស្សសកល​ឆ្នាំ២០២៦ »  ​​​បាន​បើកធ្វើ​នៅទី​​ក្រុង​ប៉េកាំង​ពី​ថ្ងៃទី​១១ដល់ថ្ងៃទី​១២ ខែមិថុនា ​​ ​ដើម្បី​រំលឹក​ខួប​ ៤០​​ឆ្នាំ​នៃ​ការ​អនុម័ត ​«សេចក្តីប្រកាស​ស្តីពី​សិទ្ធិអភិវឌ្ឍន៍​»​ នៃ​អង្គការសហប្រជាជាតិ​។  ​​ឥស្សរជន​ជាតិ​និង​អន្តរជាតិ​ជាង​៤០០រូប​ដែលមកពី​ប្រទេស​ជិត​១០០​និង​អង្គការអន្តរជាតិ​ ដូចជា​អង្គការសហប្រជាជាតិ​ជាដើម​បាន​អញ្ជើញ​ចូលរួម​តាមការ​អញ្ជើញ​៕ ដោយគិរីដងរែក
- Advertisement -spot_img