31.9 C
Phnom Penh
Tuesday, January 27, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

សហរដ្ឋអាមេរិក ព្រមានចិនកុំឱ្យប្រើទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ជាលេសបង្កហេតុ

( វ៉ាស៊ីនតោន)៖ សេតវិមានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានចិនប្រឆាំងនឹងការធ្វើសកម្មភាពបង្កហេតុ ឬភាពតានតឹងពាក់ព័ន្ធនឹងគម្រោងនៃ ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចនេះមិនមែន...

រុស្ស៊ីថា ខ្លួនបានកម្ទេចប្រព័ន្ធបាញ់គ្រាប់រ៉ុក្តែត HIMARS និងប្រព័ន្ធមីស៊ីលប្រឆាំងនាវា Harpoon នៅអ៊ុយក្រែន

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិកចំនួនពីរគ្រឿងនៅក្នុងតំបន់ Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន និងប្រព័ន្ធមីស៊ីលប្រឆាំងនាវា Harpoon នៅតំបន់ Odesa ភាគនិរតី។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Interfax...

ប្រធានាធិបតីហ្វីលីពីនថា ប្រទេសខ្លួនមិនចង់ចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) វិញទេ

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក ហ្វើឌីណាន់ ម៉ាកូស នៅថ្ងៃចន្ទសប្តាហ៍នេះថ្លែងថា រដ្ឋាភិបាលរបស់លោកមិនមានបំណងចង់ចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើងវិញនោះទេ។ លោក ម៉ាកូស បន្តថា ការស៊ើបអង្កេតជាបន្តរបស់ ICC លើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលត្រូវបានចោទប្រកាន់ដោយរដ្ឋបាលលោក រ៉ូឌ្រីហ្គោ...

អង់គ្លេសថា ការដឹកជញ្ជូនគ្រាប់ធញ្ញាជាតិពីកំពង់ផែអូដេសា ជាជំហានដំបូងដ៏សំខាន់

ឡុងដុង ៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី លីស ទ្រូសស៍ បានសាទរចំពោះការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដំបូងចេញពីកំពង់ផែអូដេសា របស់អ៊ុយក្រែន ដោយហៅវាថា ជា “ជំហានដំបូងដ៏សំខាន់” ហើយបានអំពាវនាវដល់ទីក្រុងម៉ូស្គូ កុំឱ្យមានការ “ផ្គត់ផ្គង់គ្រឿងសព្វាវុធជាសកល”។ លោកស្រី លីស...

សហរដ្ឋអាមេរិក ដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំង ទៅក្បែរកោះតៃវ៉ាន់

(តូក្យូ)៖ យោធាអាមេរិក បាន និងកំពុងចល័តនាវាចម្បាំង នាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះចម្បាំងជាច្រើនគ្រឿងទៅក្បែរកោះតៃវ៉ាន់ ខណៈមានសេចក្ដីរាយការណ៍ថាប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី អាចនឹងបំពេញទស្សនកិច្ចនៅដែនកោះមួយនេះ ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei...

ក្តៅៗៗៗៗៗៗ : ចិនបន្តព្រមានថា យោធាខ្លួននឹងមិននៅស្ងៀមដាច់ខាត ប្រសិនបើ លោកស្រី ផេឡូស៊ី ទៅដល់តៃវ៉ាន់

(ប៉េកាំង)៖ ចិនបានបន្តព្រមានធ្ងន់ៗនៅថ្ងៃចន្ទនេះថា យោធាចិននឹងមិននៅអង្គុយស្ងៀមជាដាច់ខាត ប្រសិនបើប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ពិតជាហ៊ានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដូចការសង្ស័យមែននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters...

មូលនិធិ IMF៖ ប្រទេសមួយចំនួននៅអាស៊ី អាចចាំបាច់ត្រូវដំឡើងអត្រាការប្រាក់លឿនដើម្បីទប់ស្កាត់អតិផរណា

(តូក្យូ)៖ មន្ត្រីជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ធនាគារកណ្តាលរបស់ប្រទេសមួយចំនួននៅតំបន់អាស៊ីត្រូវតែដំឡើងអត្រាការប្រាក់យ៉ាងលឿន ពីព្រោះសម្ពាធអតិផរណាកំពុងកើនឡើងដោយសារការកើនឡើងជាសកលនៃតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំណេររបស់លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF ដែលបានសរសេរក្នុងប្លុកចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «សម្ពាធអតិផរណាដែលកំពុងកើនឡើងនៅតំបន់អាស៊ីនៅមិនទាន់ឡើងខ្លាំងនៅឡើយបើធៀបនឹងតំបន់ផ្សេងទៀត...

រុស្ស៊ី ហៅកាកបាទក្រហម និង UN ទៅស៊ើបអង្កេតករណីស្លាប់នៅក្នុងគុក អ៊ុយក្រែន

នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដានេះ រុស្ស៊ីបានអញ្ជើញអ្នកជំនាញអង្គការសហប្រជាជាតិ និងកាកបាទក្រហមឱ្យស៊ើបអង្កេតការស្លាប់របស់អ្នកទោសអ៊ុយក្រែនរាប់សិបនាក់ដែលត្រូវបានឃុំខ្លួន ដែលពួកគេសុទ្ធតែជាអ្នកចុះចូលជាមួយទីក្រុងមូស្គូ ខណៈប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាឱ្យជម្លៀសអ្នកស្រុកនៅតំបន់ភាគខាងកើតនៃទីក្រុង Donetsk ។ ប្រធានាធិបតី Volodymyr Zelenskyy ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា មនុស្សរាប់សែននាក់នៅតែប្រឈមមុខនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងតំបន់ Donetsk...

ប្រធានសភាអាមេរិក លោកស្រី Pelosi ប្រកាសឈ្មោះប្រទេសទិសដៅដែលលោកស្រីនឹងធ្វើទស្សនកិច្ចនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វីក តែពុំមានតៃវ៉ាន់ទេ

(វ៉ាស៊ីនតោន)៖ តាមរយៈសារ twitter ដែលបានបង្ហោះនៅថ្ងៃអាទិត្យនេះ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បាននិយាយថា ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វីក លោកស្រីនឹងទៅឈប់នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ជាកន្លែងដែលលោកស្រីនឹង...

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា សម្រេចដាក់ប្រទេសក្នុងភាពអាសន្ន ៦ខែបន្ថែមទៀត

មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) បានយល់ព្រមបន្តដាក់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងភាពអាសន្នរយៈពេល ៦ខែបន្ថែមទៀត ខណៈអំពើហិង្សា និងការបះបោរនៅក្នុងប្រទេសមិនមានភាពធូរស្រាលគួរឱ្យកត់សម្គាល់ឡើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...

ព័ត៌មានចុងក្រោយ

បទវិភាគ៖ ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង

“ក្នុងបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាពដែលឆ្ពោះទៅរកភាពល្អប្រសើរ និងបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នេះគឺជាកាលានុវត្តភាពដ៏ប្រាកដប្រជាសម្រាប់សហគ្រាសពហុជាតិយើងខ្ញុំ។ ” កាលពីថ្ងៃទី១៩ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសថាសេដ្ឋកិច្ចចិនបានកើនឡើង៥ភាគរយនៅឆ្នាំ២០២៥ លោក Frank Hammes ប្រធានប្រតិបត្តិទូទាំងពិភពលោកនៃក្រុមហ៊ុន IQAir ដែលជាម៉ាកយីហោសម្អាតខ្យល់អាកាសដ៏ល្បីឈ្មោះលើពិភពលោកបានបង្ហាញពីមតិរបស់ខ្លួន។ ព្រមពេលជាមួយគ្នានេះ មតិអន្តរជាតិបានវាយតម្លៃចំពោះសេដ្ឋកិច្ចចិនដោយពាក្យ “កំណើនលើសពីការប៉ាន់ប្រមាណ”និង “ភាពធន់ដ៏ខ្លាំងក្លា”ជាដើមព្រមៗគ្នា។ ឆ្នាំ២០២៥ជាឆ្នាំបិទបញ្ចប់នៃការអនុវត្ត...
- Advertisement -spot_img