24.8 C
Phnom Penh
Monday, October 26, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

ភ្លើងឆេះផ្សារទំនើប ក្នុងទីក្រុងកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់

សេអ៊ូល៖ មន្ត្រីបាននិយាយថា អគ្គិភ័យបានឆាបឆេះនៅបន្ទប់ក្រោមដីនៃផ្សារទំនើបមួយក្នុងទីក្រុង Daejeon របស់ប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ ។ លោក Go Seung-cheol មន្ត្រីនៅទីស្នាក់ការកណ្តាលអគ្គិភ័យ Daejeon...

អ៊ុយក្រែនព្រួយបារម្ភថាលោកPutin នឹងប្រើអាវុធ នុយក្លេអ៊ែរពិត ( HOT )

ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ជឿជាក់ថាសមភាគីរុស្ស៊ីរបស់លោកPutinមិនបាន “គំរាមកំហែងដោយចេតនា” អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ។ប៉ុន្តែនេះអាចជាការពិត។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់ CBS នៅថ្ងៃទី២៥ខែកញ្ញាថា “កាលពីម្សិលមិញវាប្រហែលជាមិននឹកស្មានដល់។ប៉ុន្តែឥឡូវនេះវាមានសក្តានុពលក្លាយជាការពិត”។លោកPutinបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២១ខែកញ្ញាថាប្រទេសរុស្ស៊ីអាចប្រើឧបករណ៍ដែលមានទាំងអស់រួមទាំង”អាវុធនៃកម្រិតនៃការបំផ្លិចបំផ្លាញ”ដើម្បីការពារ “បូរណភាពទឹកដី” ។ ”បូរណភាពទឹកដី”ដែលប្រធានាធិបតីរុស្ស៊ីបានលើកឡើងនាពេលឆាប់ៗនេះអាចរួមបញ្ចូលទឹកដីអ៊ុយក្រែនចំនួន៤គឺDonetsk,Lugansk,ZaporizhiaនិងKhersonដែលកំពុងធ្វើប្រជាមតិស្តីពីការចូលរួមជាមួយរុស្ស៊ី។លោកPutinក៏បានចេញបទបញ្ជាមួយដើម្បីប្រមូលផ្តុំមួយផ្នែកដើម្បីពង្រឹងប្រតិបត្តិការយោធានៅអ៊ុយក្រែន។ការព្រមានរបស់ប្រធានាធិបតីរុស្ស៊ីលោកPutinបានបង្កើនការព្រួយបារម្ភក្នុងចំណោមមន្ត្រីលោកខាងលិចអំពីហានិភ័យនៃប្រទេសរុស្ស៊ីក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រតូចតាចនៅក្នុងជម្លោះនៅអ៊ុយក្រែន។មន្ត្រីគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក...

ប្រមុខការទូតរុស្ស៉ី៖ រុស្ស៉ី នឹងការពាររាល់ទឹកដីអ៊ុយក្រែន ដែលចូលជាឧបសម្ព័ន្ធរបស់ខ្លួន

(យូអិន)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បាននិយាយថាតំបន់អ៊ុយក្រែនដែលកំពុងរៀបចំការបោះឆ្នោតប្រជាមតិ នឹងទទួលបានការការពារទាំងស្រុងពីរុស្ស៉ី ប្រសិនបើទឹកដីទាំងនោះ ត្រូវបានបញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ទីក្រុងមូស្គូ ចំពោះមុខការព្រួយបារម្ភថាលោក ពូទីន អាចនឹងបង្កើនការធ្វើសង្រ្គាមក្នុងនោះរួមមានទាំងការ ប្រើអាវុធនុយក្លេអ៊ែរផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...

តោះនាំគ្នាស្វែងយល់ពីការចំណាយបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ នៅទីក្រុងតូក្យូ

(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណភាព បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុរន្ទកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជបុន។ បើតាមសារព័ត៌មាន NHK របស់ជប៉ុន លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់ឱ្យរបួសធ្ងន់ចំទ្រូង...

ស្លាប់ ២៤នាក់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួនឧបទ្ទវហេតុលិចកាណូតនៅបង់ក្លាដែស

(ដាកា)៖ យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងរាប់សិបនាក់បានបាត់ខ្លួន បន្ទាប់ពីកាណូតមួយគ្រឿងផ្ទុកអ្នកកាន់សាសនាហិណ្ឌូ បានលិចកាលពីថ្ងៃអាទិត្យ (២៥ កញ្ញា) នៅប្រទេសបង់ក្លាដែស ក្នុងគ្រោះមហន្តរាយផ្លូវទឹកដ៏អាក្រក់បំផុត ដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលជាងមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP...

ព្រលានយន្តហោះនៅប៉ារីស ត្រូវអគ្គីភ័យឆាបឆេះ

(បារីស)៖ ផ្សែងខ្មៅហុយឡើងពេញទីក្រុងប៉ារីស ខណៈដែលឃ្លាំងនៃទីផ្សារផលិតផលដ៏ធំបំផុតរបស់ពិភពលោក ដែលផ្គត់ផ្គង់អាហារស្រស់ៗភាគច្រើននៅក្នុង និងជុំវិញរដ្ឋធានីរបស់ប្រទេសបារាំង បានឆាបឆេះនៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ABC នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២។ ក្រុមអ្នកពន្លត់អគ្គីភ័យបានជំរុញប្រជាជន ឱ្យនៅឆ្ងាយពីកន្លែងកើតហេតុ...

សាលារៀនត្រូវបបានបិទនឹងដាច់ចរន្តអគ្គិសនីដោយសារព្យុះទីហ្វុង Noru នៅប្រទេសហ្វីលីពីន

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) បានប្រកាសផ្អាកការងាររដ្ឋាភិបាល និងបិទសាលារៀនជាបណ្តោះអាសន្ន នៅថ្ងៃច័ន្ទនេះ ខណៈព្យុះត្រូពិចទី៣ នៃឆ្នាំនេះ បានបោកបក់មកលើកោះលូសុន (Luzon)...

ប្រធានាធិបតីហ្វីលីពីន បញ្ជាឲ្យផ្តល់ជំនួយដល់តំបន់ដែលរងការវាយប្រហារដោយព្យុះទីហ្វុង Noru ខណៈមនុស្ស៥នាក់ត្រូវបានរាយការណ៍ថាស្លាប់

(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន នៅថ្ងៃចន្ទនេះ បានប្រញាប់ប្រញាល់ចែកចាយជំនួយដល់ជនភៀសខ្លួនរាប់ពាន់នាក់ បន្ទាប់ពីព្យុះទីហ្វុង ណូរូ (Noru) បានបោកបក់នៅក្នុងរដ្ឋធានី និងខេត្តភាគខាងជើង ដោយបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ និងតំបន់ជាច្រើនត្រូវបានជន់លិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters...

៥G នឹងមាននៅឥណ្ឌាចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ តទៅ

(បរទេស)៖ សេវាកម្ម 5G នឹងត្រូវប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅក្នុងប្រទេសឥណ្ឌាចាប់ពីថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី ២៤...

ជប៉ុនហាមឃាត់ការនាំចេញទំនិញដែលពាក់ព័ន្ធនឹងការផលិតអាវុធគីមី ទៅកាន់ប្រទេសរុស្ស៉ី

(តូក្យូ)៖ ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្សូ ម៉ាតស៊ូណូ (Hirokazu Matsuno) បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសជប៉ុនបានសម្រេចហាមឃាត់ការនាំចេញទំនិញទាក់ទងនឹងអាវុធគីមី ទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងទីក្រុងមូស្គូជុំវិញការវាយប្រហារនៅអ៊ុយក្រែន និងដោយក្តីបារម្ភយ៉ាងខ្លាំងអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលអាចកើតមាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ...

ព័ត៌មានចុងក្រោយ

ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ វិទ្យាស្ថានជាតិការងារ លោក Avedis Seferian...
- Advertisement -spot_img