25.2 C
Phnom Penh
Tuesday, October 27, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

ប៉ូឡូញនិយាយថា មីស៊ីលដែលបានបាញ់ចូលទឹកដីខ្លួននោះជាមីស៊ីលរបស់អ៊ុយក្រែន

(វ៉ារស្សាវ៉ា)៖ ប៉ូឡូញ និងអង្គការណាតូបាននិយាយថា មីស៊ីលដែលបានបាញ់ទៅលើប្រទេសប៉ូឡូញ ប្រហែលជាការបាញ់ខុសបច្ចេកទេស ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដោយមិនមែនជាការវាយប្រហាររបស់រុស្ស៊ីនោះទេ ខណៈការព្រួយបារម្ភជាសកលថាសង្រ្គាមនៅអ៊ុយក្រែនអាចផ្ទុះឆ្លងព្រំដែន ត្រូវបានបន្ធូរបន្ថយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦...

អ៊ុយក្រែន ស្នើសុំចូលពិនិត្យមើលកន្លែងធ្លាក់មីស៊ីលនៅលើទឹកដីប៉ូឡូញ

(កៀវ)៖ រដ្ឋាភិបាលទីក្រុងកៀវ បានស្នើសុំចូលទៅកាន់ទីតាំងនៃការបំផ្ទុះដ៏សាហាវនៅក្នុងភូមិមួយរបស់ប៉ូឡូញ បន្ទាប់ពីមន្ត្រីលោកខាងលិចបាននិយាយថា មីស៊ីលនោះទំនងជាបណ្តាលមកពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក...

លោក ដូណាល់ ត្រាំ បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកម្តងទៀត

វ៉ាស៊ីងតោន៖ លោក ដូណាល់ ត្រាំ បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ ជាផ្លូវការហើយ ជាមួយគណៈកម្មការរៀបចំ ការបោះឆ្នោតសហព័ន្ធ កាលពីយប់ថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ តាមរយៈការចុះឈ្មោះខាងលើ អតីតប្រធានាធិបតីអាមេរិករូបនេះនឹងក្លាយជាអ្នកសាធារណរដ្ឋដំបូងគេ ដែលបានចុះឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតី...

មីស៊ីល ធ្លាក់នៅប្រទេសប៉ូឡូញបានសម្លាប់មនុស្សពីរនាក់

នៅព្រឹកថ្ងៃពុធទី១៦ខែវិច្ឆិកានេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានកោះប្រជុំបន្ទាន់ នៃក្រុមមេដឹកនាំប្រទេស G7 និងអង្គការណាតូ នៅប្រទេសឥណ្ឌូណេស៊ី សម្រាប់ការពិគ្រោះយោបល់ បន្ទាប់ពីប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តណាតូ និយាយថា មីស៊ីលផលិតដោយរុស្ស៊ីមួយគ្រាប់...

គោលដៅរបស់អាមេរិក គឺបំផ្លាញ រុស្ស៊ី

កាលពីថ្ងៃអង្គារទី១៥ខែវិច្ឆិកា លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីបានព្រមានថា សហរដ្ឋអាមេរិកចង់ធ្វើឲ្យរុស្ស៊ីចុះខ្សោយ ហើយកំពុងប្រើប្រាស់អ៊ុយក្រែនជា “ឧបករណ៍បុកទម្លាយ” ដើម្បីសម្រេចបាននូវគោលដៅនោះ។ ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនប្រកាសថា រុស្ស៊ីជាប្រភពនៃអស្ថិរភាពនោះ អាមេរិកក៏ជំរុញឲ្យមានសម្ព័ន្ធភាពប្រឆាំងរុស្ស៊ី បង្កើនកម្លាំងយោធា ពង្រាយកងកម្លាំងណាតូនៅតាមព្រំដែនរុស្ស៊ីផងដែរ។ នេះបើតាមសម្តីលោក Nikolay Patrushev ក្នុងកិច្ចប្រជុំស្តីពីសន្តិសុខក្នុងស្រុករបស់រុស្ស៊ីនៅទីក្រុង...

សហភាពអឺរ៉ុបចាប់ផ្តើមបង្វឹកកងកម្លាំងអ៊ុយក្រែន ១៥,០០០នាក់ហើយ

ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) ក្នុងថ្ងៃអង្គារទី១៥ ខែវិច្ឆិកានេះ បានប្រកាសពីការចាប់ផ្តើមបេសកកម្មយោធាពិសេសមួយ ដើម្បីគាំទ្រអ៊ុយក្រែនក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានបញ្ជាក់ថា បេសកកម្មផ្តល់ជំនួយផ្នែកយោធារបស់សហភាពអឺរ៉ុប ដែលហៅកាត់ថា (EUMAM) នឹងជួយបណ្តុះបណ្តាលដល់បុគ្គលិកយោធាអ៊ុយក្រែនរហូតដល់ ១៥,០០០នាក់នៅក្នុងទីតាំងផ្សេងៗគ្នាជាច្រើន...

កងទ័ពរុស្ស៊ីក្រោយចាញ់សង្រ្គាមហើយនៅក្លែងខ្លួនជាជនស៊ីវិលក្នុងតំបន់ Kherson

អាជ្ញាធរសន្តិសុខអ៊ុយក្រែនបានប្រកាសអាសន្នថា ទាហានរុស្ស៊ីកំពុងបន្តនៅក្នុងរដ្ឋធានីនៃតំបន់ Kherson ភាគខាងត្បូង ដោយការក្លែងខ្លួនជាជនស៊ីវិល បើទោះជាទាហានអ៊ុយក្រែនបានកាន់កាប់ទីក្រុងនេះមកវិញក៏ដោយ ។សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែនបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីពេលថ្មីៗនេះថា កងកម្លាំងអ៊ុយក្រែនបានឃាត់ខ្លួនសកម្មប្រយុទ្ធមិនមានឯកសណ្ឋានយោធា ដែលត្រូវបានគេដឹងថាជា អ្នកប្រយុទ្ធនៅក្នុងជួរយោធារបស់រុស្ស៊ី ហើយបានក្លែងខ្លួនជាជនស៊ីវិលនៅក្នុងទីក្រុង Kherson ។ ទន្ទឹមនោះ សេវាកម្ម...

លោក ស៊ី ជិនពីង ប្រាប់ លោក បៃដិន មិនអោយលុកដៃបញ្ហាតៃវ៉ាន់នៅG20

ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងជំនួបទល់មុខផ្ទាល់លើកដំបូង រវាងមេដឹកនាំចិន-អាមេរិក គិតចាប់តាំងពីឆ្នាំ២០១៧មក ថាបញ្ហាកោះតៃវ៉ាន់គឺជា បញ្ហាចម្បងជាងគេបំផុតនៃផលប្រយោជន៍ ស្នូល...

ក្រុមអ្នកដឹកទំនិញ នៅប្រទេសអេស្ប៉ាញ ធ្វើកូដកម្មម្ដងទៀត ជុំវិញការឡើងថ្លៃទំនិញ

ម៉ាទ្រីត៖ ក្រុមអ្នកបើកបរឡានដឹកទំនិញនៅប្រទេសអេស្ប៉ាញបានចាប់ផ្តើមធ្វើកូដកម្មមិនកំណត់ កាលពីថ្ងៃចន្ទ ប្រឆាំងនឹងការកើនឡើងថ្លៃទំនិញ ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ។ សកម្មភាពកូដកម្មនេះ កើតឡើងជាលើកទីពីរហើយ នៅឆ្នាំ២០២២នេះ ហើយកូដកម្មនេះ ត្រូវបានរៀបចំឡើងដោយវេទិកាក្រៅផ្លូវការសម្រាប់ការពារវិស័យដឹកជញ្ជូន។ ត្រលប់ទៅខែមីនា និងខែមេសា អ្នកដឹកទំនិញរបស់ប្រទេសនេះបានធ្វើកូដកម្មរយៈពេល ២០ថ្ងៃ ដែលបណ្តាលឱ្យមានបញ្ហាធំនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាតិ។ វេទិកាដែលប្រមូលផ្តុំអ្នកបើកបរដែលមានការងារធ្វើដោយខ្លួនឯង...

៣២ក្រុមនៅព្រឹត្តិការណ៍ FIFA World Cup 2022 មានតែ ៧ក្រុមធ្លាប់លើកពាន

(កាតា)៖ ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា និងចូលមកដល់នៅសប្តាហ៍ក្រោយនេះ នាថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះមាន...

ព័ត៌មានចុងក្រោយ

Bonos de Victoria Méndez en 2026: maximiza tus ganancias con Pin Up Casino

El mundo de los casinos online ha crecido exponencialmente en la última década, y en 2026, se presentan oportunidades...
- Advertisement -spot_img