33.8 C
Phnom Penh
Thursday, June 18, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

គោលដៅរបស់អាមេរិក គឺបំផ្លាញ រុស្ស៊ី

កាលពីថ្ងៃអង្គារទី១៥ខែវិច្ឆិកា លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីបានព្រមានថា សហរដ្ឋអាមេរិកចង់ធ្វើឲ្យរុស្ស៊ីចុះខ្សោយ ហើយកំពុងប្រើប្រាស់អ៊ុយក្រែនជា “ឧបករណ៍បុកទម្លាយ” ដើម្បីសម្រេចបាននូវគោលដៅនោះ។ ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនប្រកាសថា រុស្ស៊ីជាប្រភពនៃអស្ថិរភាពនោះ អាមេរិកក៏ជំរុញឲ្យមានសម្ព័ន្ធភាពប្រឆាំងរុស្ស៊ី បង្កើនកម្លាំងយោធា ពង្រាយកងកម្លាំងណាតូនៅតាមព្រំដែនរុស្ស៊ីផងដែរ។ នេះបើតាមសម្តីលោក Nikolay Patrushev ក្នុងកិច្ចប្រជុំស្តីពីសន្តិសុខក្នុងស្រុករបស់រុស្ស៊ីនៅទីក្រុង...

សហភាពអឺរ៉ុបចាប់ផ្តើមបង្វឹកកងកម្លាំងអ៊ុយក្រែន ១៥,០០០នាក់ហើយ

ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) ក្នុងថ្ងៃអង្គារទី១៥ ខែវិច្ឆិកានេះ បានប្រកាសពីការចាប់ផ្តើមបេសកកម្មយោធាពិសេសមួយ ដើម្បីគាំទ្រអ៊ុយក្រែនក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានបញ្ជាក់ថា បេសកកម្មផ្តល់ជំនួយផ្នែកយោធារបស់សហភាពអឺរ៉ុប ដែលហៅកាត់ថា (EUMAM) នឹងជួយបណ្តុះបណ្តាលដល់បុគ្គលិកយោធាអ៊ុយក្រែនរហូតដល់ ១៥,០០០នាក់នៅក្នុងទីតាំងផ្សេងៗគ្នាជាច្រើន...

កងទ័ពរុស្ស៊ីក្រោយចាញ់សង្រ្គាមហើយនៅក្លែងខ្លួនជាជនស៊ីវិលក្នុងតំបន់ Kherson

អាជ្ញាធរសន្តិសុខអ៊ុយក្រែនបានប្រកាសអាសន្នថា ទាហានរុស្ស៊ីកំពុងបន្តនៅក្នុងរដ្ឋធានីនៃតំបន់ Kherson ភាគខាងត្បូង ដោយការក្លែងខ្លួនជាជនស៊ីវិល បើទោះជាទាហានអ៊ុយក្រែនបានកាន់កាប់ទីក្រុងនេះមកវិញក៏ដោយ ។សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែនបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីពេលថ្មីៗនេះថា កងកម្លាំងអ៊ុយក្រែនបានឃាត់ខ្លួនសកម្មប្រយុទ្ធមិនមានឯកសណ្ឋានយោធា ដែលត្រូវបានគេដឹងថាជា អ្នកប្រយុទ្ធនៅក្នុងជួរយោធារបស់រុស្ស៊ី ហើយបានក្លែងខ្លួនជាជនស៊ីវិលនៅក្នុងទីក្រុង Kherson ។ ទន្ទឹមនោះ សេវាកម្ម...

លោក ស៊ី ជិនពីង ប្រាប់ លោក បៃដិន មិនអោយលុកដៃបញ្ហាតៃវ៉ាន់នៅG20

ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងជំនួបទល់មុខផ្ទាល់លើកដំបូង រវាងមេដឹកនាំចិន-អាមេរិក គិតចាប់តាំងពីឆ្នាំ២០១៧មក ថាបញ្ហាកោះតៃវ៉ាន់គឺជា បញ្ហាចម្បងជាងគេបំផុតនៃផលប្រយោជន៍ ស្នូល...

ក្រុមអ្នកដឹកទំនិញ នៅប្រទេសអេស្ប៉ាញ ធ្វើកូដកម្មម្ដងទៀត ជុំវិញការឡើងថ្លៃទំនិញ

ម៉ាទ្រីត៖ ក្រុមអ្នកបើកបរឡានដឹកទំនិញនៅប្រទេសអេស្ប៉ាញបានចាប់ផ្តើមធ្វើកូដកម្មមិនកំណត់ កាលពីថ្ងៃចន្ទ ប្រឆាំងនឹងការកើនឡើងថ្លៃទំនិញ ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ។ សកម្មភាពកូដកម្មនេះ កើតឡើងជាលើកទីពីរហើយ នៅឆ្នាំ២០២២នេះ ហើយកូដកម្មនេះ ត្រូវបានរៀបចំឡើងដោយវេទិកាក្រៅផ្លូវការសម្រាប់ការពារវិស័យដឹកជញ្ជូន។ ត្រលប់ទៅខែមីនា និងខែមេសា អ្នកដឹកទំនិញរបស់ប្រទេសនេះបានធ្វើកូដកម្មរយៈពេល ២០ថ្ងៃ ដែលបណ្តាលឱ្យមានបញ្ហាធំនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាតិ។ វេទិកាដែលប្រមូលផ្តុំអ្នកបើកបរដែលមានការងារធ្វើដោយខ្លួនឯង...

៣២ក្រុមនៅព្រឹត្តិការណ៍ FIFA World Cup 2022 មានតែ ៧ក្រុមធ្លាប់លើកពាន

(កាតា)៖ ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា និងចូលមកដល់នៅសប្តាហ៍ក្រោយនេះ នាថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះមាន...

G20 ថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន

(នូសា ឌូអា, ឥណ្ឌូណេស៊ី)៖ សារព័ត៌មាន Financial Times នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះបានរាយការណ៍ថាបណ្ដាប្រទេសជាសមាជិក G20 ភាគច្រើន បានថ្កោលទោស សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយនឹងបញ្ជាក់ថាសព្វថ្ងៃ...

អធិការបតីអាល្លឺម៉ង់ថា វៀតណាមជាមុខព្រួញដ៏ល្អសំរាប់វិនិយោគ

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា វៀតណាមនៅតែជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាល្លឺម៉ង់ និងអឺរ៉ុប ហើយមនុស្សជាច្រើនកំពុងស្វែងរកឱកាសនៅទីនោះ។ ថ្លែងក្នុងកិច្ចប្រជុំតុមូលធុរកិច្ចវៀតណាម-អាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ លោកអធិការបតីអាល្លឺម៉ង់បាននិយាយថា សេដ្ឋកិច្ចពិភពលោកនឹងទទួលបានជោគជ័យ លុះត្រាប្រទេសនីមួយៗទាញយកអត្ថប្រយោជន៍ពីសមត្ថភាព និងសក្តានុពលរបស់ខ្លួន...

បច្ចេកវិទ្យាក្រុមហ៊ុន Amazon គ្រោងបឈ្ឈប់បុគ្គលិកជាង ១ ម៉ឺននាក់ ដូច Twitter និង Meta

បើតាមព័ត៌មានអាមេរិក ចុះផ្សាយថា Amazon ដែលជាក្រុមហ៊ុន ពាណិជ្ជកម្មអេឡិចត្រូនិកមានតម្លៃ ១ ពាន់ពាន់លានដុល្លារ គ្រោងនឹងបញ្ឈប់បុគ្គលិកសាជីវកម្ម និងបច្ចេកវិទ្យាប្រហែល ១០,០០០ នាក់នៅសប្តាហ៍នេះ ។ ការបញ្ឈប់ការងារនេះកើតឡើងភ្លាមៗ បន្ទាប់ពីក្រុមហ៊ុន Meta...

លោក ចូ បៃដិន ប្រាប់លោក ស៊ី ជិនពីងរារាំងកុំឱ្យ កូរ៉េខាងជើង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

(បាលី, ឥណ្ឌូណេស៊ី)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីងថាទីក្រុងប៉េកាំងមានកាតព្វកិច្ច ព្យាយាមនិយាយជាមួយកូរ៉េខាងជើង កុំឱ្យធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ បើទោះជាមិនច្បាស់ថាតើចិនអាចរារាំងទីក្រុងព្យុងយ៉ាង បាន...

ព័ត៌មានចុងក្រោយ

ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ

ព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម។ការណែនាំនេះ ធ្វើឡើងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក...
- Advertisement -spot_img