26.2 C
Phnom Penh
Thursday, October 29, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

រុស្ស៊ី ប្រកាសរុះរើទ្រង់ទ្រាយធំ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ

ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារទី១៧ខែមករាថា ខ្លួននឹងធ្វើការផ្លាស់ប្តូរដ៏សំខាន់ក្នុងជួរកងកម្លាំងប្រដាប់អាវុធចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ដោយសន្យាថា នឹងរុះរើរចនាសម្ព័ន្ធយោធារបស់ខ្លួន បន្ទាប់ពីមានការលំបាករយៈពេលច្រើនខែក្នុងសមរភូមិនៅអ៊ុយក្រែន។ បន្ថែមពីលើកំណែទម្រង់រដ្ឋបាល, ក្រសួងការពារជាតិនិយាយថា ខ្លួននឹងពង្រឹងសមត្ថភាពប្រយុទ្ធនៃកងកម្លាំងទ័ពជើងទឹក លំហអាកាស និងកងម្លាំងមីស៊ីលយុទ្ធសាស្ត្រ។ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និយាយថា...

ស្ត្រីតៃវ៉ាន់ អាចចូល រួមក្នុងវគ្គបណ្តុះបណ្តាលយោធាបាន

យោងតាមកាសែត The Straits Times បានរាយការណ៍ថា យោធារបស់កោះតៃវ៉ាន់ បានប្រកាសផែនការដាក់បញ្ចូលស្ត្រីក្នុងវគ្គបណ្តុះបណ្តាលយោធាបម្រុង ជាលើកដំបូងក្នុងឆ្នាំនេះ។ យោងតាមក្រសួងការពារជាតិតៃវ៉ាន់, ការសម្រេចចិត្តនេះ នឹងអនុញ្ញាតឲ្យទាហានស្រីប្រហែល២០០នាក់ នឹងចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាហានបម្រុងដោយស្ម័គ្រចិត្ត។ ការសម្រេចចិត្តអនុញ្ញាតឲ្យស្ត្រី ចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺនបម្រុង គឺកើតឡើងដោយសារតែយោធាតៃវ៉ាន់ មានគោលបំណងពង្រឹងកងទ័ព...

ជប៉ុននិងឥណ្ឌាចាប់ផ្តើម ធ្វើសមយុទ្ធយន្តហោះចម្បាំងរួមគ្នា

(តូក្យូ)៖ នៅថ្ងៃចន្ទនេះ ជប៉ុននិងឥណ្ឌាបានចាប់ផ្តើម ការធ្វើសមយុទ្ធយន្តហោះចម្បាំងរួមគ្នាជាលើកដំបូង នៅក្បែរទីក្រុងតូក្យូ ស្របពេលដែលប្រទេសទាំងពីរបានបង្កើនចំណងទាក់ទងផ្នែកការពារជាតិនិងសន្តិសុខ ជាមួយក្រសែភ្នែកសម្លឹងមើលទៅលើ ការកើនឡើងនៃអានុភាពយោធារបស់ចិននៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា...

ប្រទេសបេឡារុស និងរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធជាមួយហើយ

ក្រសួងការពារជាតិបេឡារុសនិយាយថា ប្រទេសបេឡារុស និងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធទ័ពអាកាសយុទ្ធសាស្ត្ររួមគ្នា ដែលនឹងបន្តរហូតដល់ថ្ងៃទី០១ខែកុម្ភៈ។ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួង ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ ថា គោលដៅចម្បងនៃសមយុទ្ធនេះគឺដើម្បីបង្កើនភាពចុះសម្រុងគ្នានៃប្រតិបត្តិការ ក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់ប្រយុទ្ធរួមគ្នា។ កងទ័ពដែលចូលរួម នឹងអនុវត្តការឈ្លបយកការណ៍តាមអាកាស ការល្បាតរួមគ្នានៅតាមព្រំដែនរដ្ឋ ការគាំទ្រផ្លូវអាកាសសម្រាប់កងទ័ពជើងគោក...

សង្គ្រាមលោកលើកទី៣នឹងកើតមានបើអ៊ុយក្រែនចាញ់សង្រ្គាម

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានអះអាងនៅថ្ងៃអង្គារទី១៧ខែមករានេះថា បរាជ័យរបស់អ៊ុយក្រែន អាចនាំឲ្យមានសង្គ្រាមលោកលើកទីបី ដែលនេះមានន័យថា ប្រទេសអាល្លឺម៉ង់ និងសមាជិកណាតូផ្សេងទៀត ត្រូវតែបង្កើន និងបញ្ជូនសព្វាវុធបន្ថែមទៀតដល់ទីក្រុង កៀវ។ ថ្លែងក្នុងទីក្រុងបែរឡាំង នៅឯពិធីអបអរសាទរអាជីពរយៈពេល៥០ឆ្នាំរបស់អ្នកនយោបាយអាល្លឺម៉ង់...

អាមេរិកចាប់ផ្តើមបង្ហាត់ទ័ពអ៊ុយក្រែនដើម្បីទប់រុស្ស៊ី

ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានរាយការណ៍ថា ទាហានអ៊ុយក្រែនជាង ៣,១០០ នាក់ហើយបានទទួលការបណ្ដុះបណ្ដាលផ្ទាល់ដៃដោយគ្រូយោធាអាមេរិក ដើម្បីឲ្យចេះប្រើប្រាស់អាវុធ និងឧបករណ៍មួយចំនួនផ្សេងទៀតដើម្បីទប់ទល់ជាមួយនឹងរុស្ស៊ី ។ យោងតាមលោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះអាមេរិកបាននិយាយកាលពីពេលថ្មីៗនេះថា ការហ្វឹកហ្វឺនទ័ពអ៊ុយក្រែនពីសំណាក់យោធាអាមេរិក គឺផ្ដោតលើការប្រយុទ្ធថ្មី និងពង្រីកនៃកងកម្លាំងអ៊ុយក្រែននៅលើទឹកដីអឺរ៉ុប ចំពេលប្រតិបត្តិការយោធាពិសេសដែលកំពុងបន្តរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន...

ប្រជាជនអ៊ុយក្រែនមានការភ័យខ្លាចដោយសារសមយុទ្ធរួម រុស្ស៊ី-បេឡារុស

សមយុទ្ធរួមដែលបានគ្រោងទុករវាងកងកម្លាំងរុស្ស៊ី និងបេឡារុស កំពុងបង្កើនការព្រួយបារម្ភនៅតំបន់ Chernihiv ដែលជាតំបន់ភាគខាងជើងរបស់ប្រទេសអ៊ុយក្រែន ជាប់ព្រំដែនប្រទេសបេឡារុស ។ ក្រសួងការពារជាតិនៃប្រទេសបេឡារុសបានប្រកាសថា ប្រទេសទាំងពីរនឹងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាស្ដីពីការការពារធម្មជាតិប៉ុណ្ណោះ ចាប់ពីថ្ងៃចន្ទនេះដល់ថ្ងៃទី ១ ខែកុម្ភៈ ។ ពាក់ព័ន្ធនឹងសមយុទ្ធនេះដែរ ស្ត្រីជនជាតិអ៊ុយក្រែនវ័យ ៤០...

ផ្ទុះឃ្លាំងស្ដុកគ្រាប់រំសេវ ក្នុងទឹកដីរុស្ស៉ី ក្បែរព្រំដែនអ៊ុយក្រែន

(មូស្គូ)៖ ទាហានរុស្ស៉ី៣នាក់បានស្លាប់ និង១៦នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះនៅឃ្លាំងស្ដុកទុកគ្រាប់រំសេវមួយកន្លែង ស្ថិតនៅក្នុងតំបន់ ប៊ែលហ្គូរ៉ូដ (Belgorod) នៃប្រទេសរុស្ស៉ី ជាប់ព្រំដែនជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែមករា...

លោក ពូទីន សរសើរកងទ័ពខ្លួននៅអ៊ុយក្រែន ដំណើរការល្អតាមផែនការ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានវាយតម្លៃវិជ្ជមាន អំពីវឌ្ឍនភាពនៃប្រតិបត្តិការយោធាពិសេស។នៅក្នុងបទសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 សម្រាប់កម្មវិធី “មូស្គូ ក្រឹមឡាំង ពូទីន”, ប្រមុខរដ្ឋរូបនេះបានបង្ហាញក្តីសង្ឃឹមថា យុទ្ធជនរុស្ស៊ី នឹងបំពេញចិត្តដល់អ្នកគ្រប់គ្នា...

ណាតូសន្យាផ្តល់អាវុធធុនធ្ងន់ បន្ថែមទៀតជួយអ៊ុយក្រែន

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអាទិត្យទី១៥ខែមករាថា អ៊ុយក្រែននឹងទទួលបាន “ឧបករណ៍សង្គ្រាមធុនធ្ងន់” បន្ថែមទៀតពីប្រទេសលោកខាងលិច នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ ចក្រភពអង់គ្លេសបានសន្យាផ្តល់រថក្រោះ ដល់ប្រទេសនេះ រួចទៅហើយចំណែកឯអាល្លឺម៉ង់កំពុងស្ថិតក្រោមសម្ពាធឲ្យធ្វើតាមគេ។ ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងរុស្ស៊ី ដណ្តើមយកបានទីក្រុង Soledar ដ៏សំខាន់ក្នុងតំបន់...

ព័ត៌មានចុងក្រោយ

JugaBet Argentina: guía práctica para maximizar tu bono de bienvenida

El mundo de los casinos en línea ofrece una variedad de oportunidades para disfrutar de juegos emocionantes y obtener...
- Advertisement -spot_img