31.1 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

នាយករដ្ឋមន្ត្រី គីស៊ីដានឹងទស្សនកិច្ចទៅកាន់អ៊ុយក្រែន ពេលសមស្រមខែក្រោយ

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា កំពុងពិចារណាលើការបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន នៅខែកុម្ភៈក្រោយនេះ ដើម្បីជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មានជប៉ុន យ៉ូមីយូរិ...

ជម្លោះនៅសមុទ្រចិនខាងត្បូង នឹងក្លាយជាមហន្តរាយសម្រាប់ ពិភពលោកទាំងមូល

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) កាលពីពេលថ្មីៗនេះថា ជម្លោះណាមួយទឹកដីនៅសមុទ្រចិនខាងត្បូងនឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោក ។ លោក Marcos Jr. បានលើកឡើងថា “ជម្លោះដ៏រ៉ាំរ៉ៃរវាងប្រទេសចិន និងហ្វីលីពីន...

អ៊ុយក្រែន ៖ លោកខាងលិច កំពុងសម្លាប់ប្រជាជនរបស់ខ្លួន

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានសរសេរនៅលើបណ្ដាញ Twitter កាលពីថ្ងៃសៅរ៍ថា “ការសម្រេចចិត្តរបស់លោកខាងលិច ដែលមិនផ្ដល់អាវុធទំនើបៗឲ្យអ៊ុយក្រែន គឺប្រៀបដូចជាកំពុងសម្លាប់ប្រជាជនរបស់យើងកាន់តែច្រើនឡើងៗ” ។ ការអះអាងរបស់លោក Podolyak បានកើតឡើង បន្ទាប់ពីអាល្លឺម៉ង់បានជាប់គាំងលើការសម្រេចចិត្តថាតើត្រូវផ្គត់ផ្គង់រថក្រោះ Leopard...

ចិន បញ្ជូនយន្តហោះនិងនាវា រាប់សិបគ្រឿង ទៅច្រកសមុទ្រ តៃវ៉ាន់

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រទី២០ខែមករានេះថា កងកម្លាំងប្រដាប់អាវុធរបស់កោះនេះ បានប្រទះឃើញយន្តហោះចំនួន៣១គ្រឿង និងនាវាចំនួន៤គ្រឿង របស់កងទ័ពរំដោះប្រជាជនចិន (PLA) ដែលចូលមកជិតកោះនេះ។ ក្រសួងបាននិយាយនៅលើ Twitter ថា “យន្តហោះរបស់ PLA ចំនួន៣១គ្រឿង និងនាវារបស់កងទ័ពជើងទឹករំដោះប្រជាជន...

មេ CIA ទៅ អ៊ុយក្រែន យ៉ាងសម្ងាត់ជួបលោក Zelensky

កាសែតអាមេរិក Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធាន CIA លោក William Burns កាលពីពេលថ្មីៗនេះបានធ្វើដំណើរដោយសម្ងាត់ទៅកាន់ទីក្រុងកៀវ ដើម្បីជួបប្រជុំជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ។ ក្នុងកិច្ចប្រជុំនោះ...

រុស្ស៊ី បញ្ជាក់ ២ចំណុច ដែលលោកខាងលិច អាចដោះស្រាយជម្លោះនៅអ៊ុយក្រែន បាន

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រទី២០ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី គឺស្ថិតនៅចំណុចទាបបំផុត មិនធ្លាប់សោះ ចំពេលមានវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ លោកបានបន្ថែមថា នៅពេលជម្លោះកាន់តែយ៉ាប់យ៉ឺន មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបាន គឺប្រទេសលោកខាងលិចត្រូវទទួលស្គាល់កំហុស និងផ្លាស់ប្តូរគោលនយោបាយរបស់ពួកគេ។ មន្ត្រីរូបនេះបានប្រាប់អ្នកសារព័ត៌មានថា...

អង់គ្លេស ផាកពិន័យនាយករដ្ឋមន្ត្រី ដោយសារជិះឡានមិនពាក់ខ្សែក្រវាត់

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ត្រូវបានផាកពិន័យ ចំពោះការមិនពាក់ខ្សែក្រវាត់សុវត្ថិភាពក្នុងឡានខណៈពេលលោកថតវីដេអូបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា លោក Sunak ទទួលកំហុសទាំងស្រុង ហើយបានសុំទោស។ លោកនឹងបង់ប្រាក់ពិន័យ។ គួរបញ្ជាក់ថាអ្នកដំណើរដែលមិនពាក់ខ្សែក្រវាត់សុវត្ថិភាពអាចត្រូវផាកពិន័យជាទឹកប្រាក់ចំនួន ១០០ ផោន (១២៣ដុល្លារ)។...

ប្រទេសអព្យាក្រឹត ប្រកាសធ្វើសមយុទ្ធជាមួយរុស្ស៊ី និងចិន ចំពេលដ៏សំខាន់

ប្រទេសអព្យាក្រឹតគឺអាហ្រ្វិកខាងត្បូងបានអញ្ជើញរុស្ស៊ី និងចិនឲ្យមកចូលរួមធ្វើសមយុទ្ធសង្រ្គាមនៅខែក្រោយ។ ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa នឹងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធកងទ័ពជើងទឹកនៅឆ្នេរសមុទ្រភាគខាងកើតប្រទេស ជិតទីក្រុង Durban និង Richards Bay ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ខែកុម្ភៈ។ សមយុទ្ធ នឹងធ្វើឡើងអំឡុងខួបមួយឆ្នាំនៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន និងធ្វើឲ្យអន្តរសជាតិ...

រុស្ស៉ី ចិន និងអាហ្វ្រិកខាងត្បូង នឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា

(ចូហានណេសបឺក)៖ រុស្ស៊ី និង ចិន នឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅឯឆ្នេរសមុទ្រនៃប្រទេសអាហ្វ្រិកខាងត្បូងនៅខែក្រោយនេះ នៅក្នុងបង្ហាញពីការពង្រឹងទំនាក់ទំនងដ៏រឹងមាំរបស់ពួកគេ ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន និងភាពមិនប្រាកដប្រជានៃហិរញ្ញវត្ថុសកល។ ប្រទេសទាំងបីក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹកស្រដៀងគ្នាបែបនេះដែរកាលពីឆ្នាំ២០១៩ នៅឯទីក្រុង Cape Town ខណៈដែលរុស្ស៊ី និងចិនបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា...

លោក Macron បកស្រាយវាសនារបស់ ទ្វីបអឺរ៉ុប

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅថ្ងៃសុក្រទី២០ខែមករានេះថា អឺរ៉ុបកំពុងស្ថិតក្នុងបញ្ហានៃ “វិបត្តិដែលមិនធ្លាប់មានពីមុនមកសោះ” ជុំវិញជម្លោះអ៊ុយក្រែន។ លោកបន្ថែមថាទ្វីបនេះ ត្រូវជ្រើសរើសថា តើខ្លួនចង់មានសេរីភាពឬពឹងផ្អែកទាំងស្រុងលើអាមេរិកឬចិន។ នៅក្នុងបទសម្ភាសជាមួយកាសែតអេស្ប៉ាញ El Pais, មេដឹកនាំបារាំងរូបនេះ បានកត់សម្គាល់ថា...

ព័ត៌មានចុងក្រោយ

អ៊ីស្រាអែល​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ហេសបូឡា​ក្នុង​ក្រុង​បេរូត

យោធា​អ៊ីស្រាអែល​និយាយ​ថា​ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ហេសបូឡា​ក្នុង​រដ្ឋធានី​បេរូត​របស់​ប្រទេស​លីបង់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​លីបង់​និយាយ​ថា យន្តហោះ​យោធា​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ចំនួន​ពីរ។ មិន​មាន​របាយការណ៍​អំពី​អ្នក​ស្លាប់​និង​របួស​ទេ។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពី IDF បានចេញបញ្ជាជម្លៀសនៅពេលយប់សម្រាប់សង្កាត់ចំនួនប្រាំពីរនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ដែលគេស្គាល់ថាជា Dahieh ជាកន្លែងដែលក្រុម Hezbollah មានមូលដ្ឋាន។ ក៏មានការវាយប្រហាររបស់អ៊ីស្រាអែលផងដែរនៅភាគខាងត្បូងនៃប្រទេស។ របាយការណ៍បាននិយាយថាផ្ទះមួយនៅក្នុងទីក្រុង Ghandouriyeh ត្រូវបានវាយប្រហារ ហើយយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់។ នៅទូទាំងប្រទេសលីបង់ មនុស្សជាងមួយពាន់នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះ...
- Advertisement -spot_img