មូស្គូៈលេខាធិការក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ីបានប្រាប់អ្នកការទូតកំពូលរបស់ចិនលោក Wang Yi កាលពីថ្ងៃអង្គារថា ទីក្រុងប៉េកាំងគឺជាអាទិភាពកំពូលសម្រាប់គោលនយោបាយការបរទេសរបស់រុស្ស៊ី ហើយថាប្រទេសទាំងពីរត្រូវតែរួមគ្នាប្រឆាំងនឹងលោកខាងលិច។
លោក Nikolai Patrushev ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ក៏បានប្រាប់លោកវ៉ាងថា ទីក្រុងមូស្គូបានគាំទ្រជំហររបស់ចិនលើកោះតៃវ៉ាន់ ហុងកុង និងស៊ីនជាំង...