35.2 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

រុស្ស៉ីឆ្ពោះចូលមកអ៊ុយក្រែន ប្រសិនបើទីក្រុង Bakhmut ធ្លាក់ក្នុងកណ្តាប់ដៃពួកគេ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កងទ័ពរុស្ស៊ីនឹងមាន «ផ្លូវបើកចំហ» ឆ្ពោះចូលទៅកាន់ភាគខាងកើតអ៊ុយក្រែន ប្រសិនបើដណ្តើមបានទីក្រុងបាកមូត (Bakhmut) ដែលត្រូវបានឡោមព័ទ្ធនោះ។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «យើងយល់ថា...

ប្រធានាធិបតីស្វីស ប្រកាន់ជំហរប្រឆាំងការនាំចេញអាវុធទៅកាន់អ៊ុយក្រែន

កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅក្រៅកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ (UN) ប្រធានាធិបតីស្វីសលោក អាឡាន បឺសេត (Alain Berset) បាននិយាយថា ប្រទេសរបស់លោកនៅតែប្រកាន់ជំហរប្រឆាំងការនាំចេញសព្វាវុធទៅកាន់ អ៊ុយក្រែនដែលកំពុងបន្តស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ី។ ស្វីសហាមឃាត់រាល់ការនាំចេញសព្វាវុធដែលផលិតដោយប្រទេសខ្លួន ទៅកាន់ប្រទេសទាំងឡាយដែលមានសង្រ្គាម ប៉ុន្តែបញ្ហាគោលការណ៍អព្យាក្រឹតភាព ដែលប្រទេសអឺរ៉ុបមួយនេះបានប្រកាន់ខ្ជាប់យូរមកហើយ...

រុស្សុីបាញ់ទម្លាក់មីសុីល៣គ្រាប់របស់អ៊ុយក្រែន

(មូស្គូ)៖ អភិបាលតំបន់រុស្ស៉ីជាប់ព្រំដែនអ៊ុយក្រែន បាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានរងរបួស នៅក្នុងតំបន់បែលហ្គូរូដ (Belgorod) ដែលស្ថិតនៅឯភាគខាងត្បូងប្រទេស បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបាញ់ទម្លាក់មីស៊ីលចំនួន ៣គ្រាប់នៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦...

ប្រជាជនជប៉ុនមិនប្រឹងយកកូននោះទេ

លោកស្រី Masako Mori បានបង្ហាញក្តីព្រួយបារម្ភអំពីអត្រាកំណើតនេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីជប៉ុនប្រកាសថា ចំនួនទារកដែលកើតកាលពីឆ្នាំមុន បានធ្លាក់ចុះដល់កម្រិតទាប។ លោកស្រីថែមទាំងនិយាយដែរថា “ប្រសិនបើយើងបន្តដូចនេះ ប្រទេសនឹងរលាយបាត់។ ការប្រឹងយកកូនច្រើន គឺជាវិធានការដ៏ល្អបំផុត”។ លោកស្រីលើកឡើងថា “គឺប្រជាជនដែលនឹងត្រូវឆ្លងកាត់ដំណើរការនៃការបាត់ខ្លួននេះ ហើយនឹងប្រឈមមុខជាមួយគ្រោះថ្នាក់ដ៏ធំសម្បើម។...

កូរ៉េខាងជើង ៖ ការបាញ់ទម្លាក់មីស៊ីលដែលព្យុងយ៉ាង ធ្វើតេស្ដ ស្មើនឹងការប្រកាសសង្រ្គាម

កូរ៉េខាងជើង បាននិយាយថាការបាញ់ទម្លាក់មីស៊ីលណាមួយនៅក្នុងចំណោមមីស៊ីលដែលខ្លួនធ្វើតេស្ដ នឹងត្រូវបានចាត់ទុកថាជា «ការប្រកាសសង្រ្គាម» ហើយបានថ្កោលទោសសមយុទ្ធយោធា រួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាដើមហេតុបង្កឱ្យមានភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ។ ការព្រមានខាងលើនេះធ្វើឡើងដោយអ្នកនាង គីម យ៉ូ ជុង (Kim Yo Jong)...

រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់បារម្ភយោធាចិនចូលទឹកដីកោះតៃវ៉ាន់

(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឈូ គូឆេង (Chiu Kuo-cheng) នៅថ្ងៃចន្ទនេះបានព្រមានថា កោះតៃវ៉ាន់ត្រូវតែបង្កើនការប្រុងប្រយ័ត្នក្នុងឆ្នាំនេះ ចំពោះលទ្ធភាពនៃការធ្វើសកម្មភាពភ្លាមៗរបស់យោធាចិន ចូលមកក្នុងតំបន់ដែលកាន់តែកៀកនឹងទឹកដីរបស់ខ្លួន ខណៈដែលភាពតានតឹងនៅតែបន្តកើន ឡើង រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ...

ស៉ីរី ថ្កោលទោសមេទ័ពកំពូលអាមេរិក

(ដាម៉ាស)៖ ក្រសួងការបរទេសស៉ីរី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានថ្កោលទោសការបំពេញដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយរបស់នាយសេនាធិការចម្រុះកងទ័ពអាមេរិក ទៅកាន់មូលដ្ឋានទ័ព ក្នុងតំបន់គ្រប់គ្រងដោយកងជីវពលឃើដស្ថិតនៅភាគឦសាននៃប្រទេស ដោយចាត់ទុកថានេះជាទង្វើខុសច្បាប់។ នៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃសៅរ៍កន្លងទៅ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្ដមសេនីយ៍ Mark Milley បានចុះសួរសុខទុកកងទ័ពអាមេរិកដែលកំពុងឈរជើងក្នុង តំបន់គ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៉ីរី ដឹកនាំដោយកងជីវពលឃើដ។...

កងកំលាំងរុស្ស៊ី វាយសន្ធាប់ប៉ុនប៉ងយកDonetskមកគ្រប់គ្រង

កងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយសន្ធាប់របស់ខ្លួនដើម្បីឡោមព័ទ្ធទីក្រុងយុទ្ធសាស្ត្រ Bakhmut ក្នុងគោលបំណងគ្រប់គ្រងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ។ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានរុស្ស៊ីមិនបានបោះបង់ចោលការប៉ុនប៉ងដើម្បីឡោមព័ទ្ធទីក្រុង Bakhmut នោះទេ ហើយកាលពីពេលថ្មីៗនេះ កងកម្លាំងរុស្ស៊ីបានសម្លាប់ទាហានអ៊ុយក្រែន បំផ្លាញរថពាសដែក និងគោលដៅផ្សេងទៀតនៅក្នុងតំបន់ Donetsk...

បើចិនហ៊ានផ្ដល់អាវុធឱ្យរុស្ស៉ីនោះ! ចិន និងជួបគ្រោះហើយ

អធិការបតីអាល្លឺម៉ង់ព្រមានចិននឹងជួបផលលំបាកប្រសិនចិនហ៊ានបញ្ជូនអាវុធឱ្យរុស្ស៉ី ប៉ុន្តែលោកនៅតែមានសុទុដ្ឋិនិយមថាទីក្រុងប៉េកាំង នឹងមិនធ្វើដូច្នេះឡើយ។ តើអាល្លឺម៉ង់ អាចនឹងដាក់ទណ្ឌកម្មប្រឆាំង នឹងចិន ដែរឬទេ ក្នុងករណីទីក្រុងប៉េកាំងបញ្ជូនអាវុធឱ្យទីក្រុងមូស្គូ អធិការបតីអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាវានឹងមានផលវិបាក ប៉ុន្តែបច្ចុប្បន្ន យើងកំពុងស្ថិតនៅក្នុង ដំណាក់កាលមួយដែលយើងបានបញ្ជាក់យ៉ាងច្បាស់រួចហើយថារឿងបែបនេះមិនគួរកើតឡើងនោះទេ»។ លោក...

កូរ៉េខាងជើងស្នើUN ឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធាជាបន្ទាន់

ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះបានអំពាវនាវឱ្យអង្គការសហប្រជាជាតិស្នើទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឱ្យបញ្ឈប់ការធ្វើសមយុទ្ធ យោធារួមគ្នាជាបន្ទាន់ ដោយសង្កត់ធ្ងន់ថាប្រទេសទាំង២ កំពុងបង្កើនភាពតានតឹងដែលអាចនឹងស្ថិតនៅក្រៅការគ្រប់គ្រង។ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក គីម សុនយ៉ុង បានគូសបញ្ជាក់ដូច្នេះថា «ការធ្វើសមយុទ្ធយោធា និងវោហាសាស្ត្រពីសម្ព័ន្ធមិត្ត "...

ព័ត៌មានចុងក្រោយ

អ៊ីស្រាអែល​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ហេសបូឡា​ក្នុង​ក្រុង​បេរូត

យោធា​អ៊ីស្រាអែល​និយាយ​ថា​ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ហេសបូឡា​ក្នុង​រដ្ឋធានី​បេរូត​របស់​ប្រទេស​លីបង់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​លីបង់​និយាយ​ថា យន្តហោះ​យោធា​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ចំនួន​ពីរ។ មិន​មាន​របាយការណ៍​អំពី​អ្នក​ស្លាប់​និង​របួស​ទេ។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពី IDF បានចេញបញ្ជាជម្លៀសនៅពេលយប់សម្រាប់សង្កាត់ចំនួនប្រាំពីរនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ដែលគេស្គាល់ថាជា Dahieh ជាកន្លែងដែលក្រុម Hezbollah មានមូលដ្ឋាន។ ក៏មានការវាយប្រហាររបស់អ៊ីស្រាអែលផងដែរនៅភាគខាងត្បូងនៃប្រទេស។ របាយការណ៍បាននិយាយថាផ្ទះមួយនៅក្នុងទីក្រុង Ghandouriyeh ត្រូវបានវាយប្រហារ ហើយយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់។ នៅទូទាំងប្រទេសលីបង់ មនុស្សជាងមួយពាន់នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះ...
- Advertisement -spot_img