27.7 C
Phnom Penh
Sunday, August 2, 2026
- Advertisement -spot_img

ព័ត៌មានជាតិ

- Advertisement -spot_img
- Advertisement -spot_img

សម្តេចធិបតី៖ សូមអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប

សម្តេចធិបតី៖ សូមអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក។ មានបងប្អូនជាច្រើនបានចោទសួរថា ហេតុអ្វីបានជាធនាគារជាតិមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង? ដោយសារការទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់អោយអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន។ ហេតុដូច្នេះការដាក់អោយអនុវត្តន៍នៅខេត្តសៀមរាបនេះ...

កម្មពីធី សិក្ខាសាលា ស្តីពីភាពជាអ្នកដឹកនាំភពផែនដី ‘’ Earth Leadership ‘’ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ខមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់...

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមជ្ឈមណ្ឌលជួយសង្គ្រោះ និងកិច្ចការងារមនុស្សធម៌ព្រះអង្គម្ចាស់សាល់ម៉ាន នៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត សហការជាមួយអង្គការសម្ព័ន្ធ ពិភពអ៊ិស្លាម បានមកជួយព្យាបាលជំងឺផ្នែកក្បាលនៅ មន្ទីរពេទ្យអង្គឌួងរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែ កក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយឥត គិតថ្លៃ

ក្នុងសន្និសីទសារព័ត៌មានស្តីពី កម្មវិធីសុខាភិបាល សប្បុរសធម៌ធ្វើការវះកាត់ផ្ទៃមុខ ឆ្អឹងថ្គាម និងដុំសាច់ ក្នុងបំពងកជាដើម នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត បាស៊ីមចាម៉ាវ លើក ឡើងថា ការព្យាបាលជំងឺលើផ្ទះមុខ...

អបអរសាទរ និងគាំទ្រពិធីបើកការដ្ឋានសាងសង់ជាប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ !! ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ! អរគុណ សន្តិភាព (Video)

អបអរសាទរ និងគាំទ្រពិធីបើកការដ្ឋានសាងសង់ជាប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ !! ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ !រីករាយជាមួយនឹងការប្រគំតន្ត្រីដ៏អស្ចារ្យ និងការបាញ់កាំជ្រួចអបអរសាទរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ទាំងអស់គ្នា។ ខ្ញុំបាទ ផេង សុធា តំណាងឲ្យថ្នាក់ដឹកនាំ...

ព្រែកជីកហ្វូណនតេជោតំណាងពីធីបើកការដ្ឋាន ស្ថិតក្នុងព្រែកតាកែវ មានទទឹងតែ ៤០ម៉ែត្រប៉ុណ្ណោះ ដែលជាក់ស្តែងនឹងត្រូវពង្រីកទៅទំហំទទឹងដល់ ១០០ម៉ែត្រ

កណ្ដាល៖ ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងត្រូវត្រៀមរៀបចំប្រារព្វឡើងនៅចំណុចព្រែកតាកែវ មានទទឹងមុខកាត់ផ្នែកខាងប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែត្រ។ ដោយឡែករូបភាពព្រែកជីកតំណាងនេះ មានមុខកាត់ផ្នែកខាងលើមានប្រវែង ៤០ ម៉ែត្រ និងផ្នែកខាងក្រោមប្រវែង១៨,៥ ម៉ែត្រប៉ុណ្ណោះ។ គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានប្រវែង...

គណបក្សមូលដ្ឋានឃុំជំនីក តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ផារ៉ា មង្គល

សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងជាប្រធានក្រុមការងារចុះជួយឃុំជំនីក ចុះសួរសុខទុក្ខគ្រួសារសព និងនាំយកបច្ច័យ ដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបុណ្យសពឈ្មោះ យ៉ា...

មន្ត្រីឧទ្យានុរក្សក្នុងកិច្ចការពារធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា

(ខេត្តរតនគីរី)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា មន្រ្តីឧទ្យានុរក្សបានតស៊ូលះបង់ និងហ៊ានពលីជីវិត ក្នុងការបំពេញកាតព្វកិច្ច ក្នុងការការពារសម្បត្តិធនធានធម្មជាតិ បរិស្ថាន និងបេតិកភណ្ឌវប្បធម៌ធម្មជាតិកម្ពុជា។ លោក អ៊ាង សុផល្លែត...

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី ១២

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី ១២ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន...

ក្រុម២២មកពីជំនាន់ផ្សេងគ្នាជួបជុំគ្នាពិសាអាហារសាមគ្គី រំឭកអនុស្សាវរីយ៍ខិតខំអនុវត្តតាមគោលនយោបាយបក្ស និងបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ

(ភ្នំពេញ)៖ អតីតក្រុមយុវជនស្នូលនៃគណបក្សប្រជាជនកម្ពុជា ហៅក្រុម២២​ ប្រមាណ៦០នាក់ បានជួបជុំគ្នាពិសាអាហារសាមគ្គីជាមួយគ្នា ដើម្បីជាការរំឭកអនុស្សាវរីយ៍នៃការខិតខំប្រឹងប្រែងតស៊ូអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្កើនទំនាក់ទំនងគ្នាឱ្យកាន់តែស្អិតល្មួតថែមទៀត ក្នុងគោលដៅបម្រើប្រជាជននិងប្រទេសជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ ពិធីជួបជុំក្រុម២២មកពីជំនាន់ផ្សេងៗគ្នានេះ ធ្វើឡើងនាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន សេង ហុកហេង ស្ថិតនៅខណ្ឌសែនសុខ...

ព័ត៌មានចុងក្រោយ

ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាសមត្ថកិច្ច ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនដល់តុលាការហើយ ( Video )

ជនសង្ស័យឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការចែកចាយវីដេអូ ជនសង្ស័យរូបនេះ បានប្រើហិង្សាលើជនរងគ្រោះ០២នាក់ នៅចំណុចក្បែរក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ុន វីផា បានរៀបរាប់ឱ្យដឹងថា...
- Advertisement -spot_img