19.5 C
Phnom Penh
Thursday, January 22, 2026
- Advertisement -spot_img

កីឡា

- Advertisement -spot_img
- Advertisement -spot_img

សារៈសំខាន់នៃការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ​ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុម​ហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក 1xBet ឆ្លើយសំណួរជាច្រើនអំពីប្រដាល់ Lethwei ផ្នែកទស្សនវិជ្ជានៃសិល្បៈក្បាច់គុន តួនាទីនៃប្រពៃណីក្នុងការតម្រង់ផ្លូវអនាគតកីឡា និងការទម្លាយពេលវេលានៃការត្រលប់មកវិញរបស់គាត់។ ការប្រថុយប្រថានជាមូលដ្ឋាននៃភាពរីកចម្រើន តើភាពប្រថុយប្រថានមានន័យយ៉ាងណាសម្រាប់អ្នកទាំងក្នុង និងក្រៅសង្វៀន? ការប្រថុយប្រថានគឺជាដើមទុននៃការចូលរួមប្រសិនបើអ្នកចង់បានអ្វីមួយដែលពិតប្រាកដ។ នៅក្នុងសង្វៀន​ ​វាគឺជាឆន្ទៈក្នុងការឈរតតាំងចំពោះមុខបុរសម្នាក់ទៀតជាមួយនឹងកណ្តាប់ដៃទទេដោយដឹងថាអ្នកនឹងត្រូវស្រក់ឈាម ដឹងថាវានឹងមានការឈឺចាប់ ប៉ុន្តែទុកចិត្តចុះអ្នកអាចនឹងឈ្នះ ឬដើរចេញជាមួយមេរៀនថ្មី។​  នៅក្រៅសង្វៀនការប្រថុយប្រថានគឺជាការនិយាយថាបាទទៅកាន់អ្វីមួយដែលបន្លាចអ្នកដូចជាការផ្លាស់ទីលំនៅពីប្រទេសមួយ ការចាប់ផ្តើមអាជីវកម្ម ឬចូលរួមក្នុងគម្រោងអ្វីមួយដែលពុំមានការសន្យាថានឹងជោគជ័យ។​​ ​បើពុំមានការប្រថុយប្រថាន អ្នកនឹងមានសុវត្ថិភាព ប៉ុន្តែអ្នកក៏នឹងនៅតែមិនរីកចម្រើន។ ការប្រថុយប្រថានខ្លាំង​ ​រង្វាន់ក៏ធំ។​ តើអ្នកសិល្បៈក្បាច់គុនអាចរីកចម្រើនដោយពុំចាំបាច់ទទួលយកភាពប្រថុយប្រថានដែរឬទេ? មិនអាចទៅរួចទេ! គ្មានការប្រថុយប្រថាន គ្មានការរីកចម្រើន។ ភាពរីកចម្រើនកើតឡើងនៅពេលដែលអ្នកដាក់ខ្លួនឯងទៅក្នុងស្ថានភាពមួយដែលអ្នកអាចចាញ់។ រាល់ការប្រកួតថ្មីៗ និងរាល់គូប្រកួតថ្មីៗគឺជាការប្រថុយប្រថាន។ បើពុំមានទាំងអស់នេះទេ អ្នកគ្រាន់តែហាត់ប្រាណធម្មតា ឬរាំរបាំបាឡា មិនមែនក្បាច់គុននោះទេ។ ការ​ប្រថុយប្រថានដ៏ធំនៃអាជីព​របស់ខ្ញុំតែងតែផ្តល់ឱ្យខ្ញុំនូវការវិវត្តខ្លួនដ៏អស្ចារ្យ។ តើអ្នកបែងចែករវាងការប្រថុយប្រថានដែលអាចគណនា និងការដកពិសោធន៍ដែលច្របូកច្របល់នៅក្នុង​ការហ្វឹកហាត់ ឬការប្រកួតដោយរបៀបណា? ការប្រថុយប្រថានដែលគណនាបានមានចេតនានៅពីក្រោយវា។ អ្នកដឹងថាអ្នកបានហ្វឹកហាត់ខ្លាំងក្លា ហើយ​អ្នកអាចផ្តួលគូប្រកួតរបស់អ្នក។ អ្នកដឹងហេតុផលដែលអ្នកកំពុងធ្វើវា និងលទ្ធផលអ្វីដែលអ្នកកំពុងប្រមាញ់យក។ ការដកពិសោធន៍ដែលច្របូកច្របល់ គឺគ្រាន់តែជាការគប់របស់ផ្សេងៗទៅលើជញ្ជាំងដើម្បីមើលថា​មានអ្វីជាប់ខ្លះឬអត់។  ក្នុងការប្រកួត ការប្រថុយប្រថានដែលបានគណនាគឺជាប្តូរជំហរពីព្រោះអ្នកមើលឃើញចន្លោះប្រហោង។ ភាពច្របូកច្របល់កំពុងវិលគ្រាន់តែដើម្បីបង្វែរតែប៉ុណ្ណោះ។ ការប្រថុយប្រថានដែលត្រឹមត្រូវធ្វើឱ្យអ្នកគ្រោះថ្នាក់ ​ហើយបើមិនត្រឹមត្រូវវានឹងធ្វើឱ្យអ្នកអស់សង្ឈឹម និងរងបរាជ័យ។ ភាពភ័យខ្លាចជាអ្នកកំណត់ថាអ្វីដែលសំខាន់ តើអ្នករៀនក្នុងការមើលភាពភ័យខ្លាចគឺជាធនធានជាជាងឧបសគ្គដោយរបៀបណា? ខ្ញុំឈប់កុហកខ្លូនឯងអំពីភាពភ័យខ្លាច។ គ្រប់គ្នាទទួលអារម្មណ៍ដឹងពីវា ហើយវាជារឿងធម្មតា និងកាន់តែសំខាន់។ ភាព​ខុសគ្នាគឺថាអ្នករត់គេចពីវា ឬក៏ជំនះវា។ ជាអ្នកប្រយុទ្ធម្នាក់ត្រូវដឹងពីអារម្មណ៍ភ័យខ្លាចពីព្រោះភាពភ័យខ្លាចសំលៀងញ្ញាណរបស់អ្នក។​ ​នៅពេលខ្ញុំភ័យខ្លាច ខ្ញុំមានអារម្មណ៍ដូចជាសត្វដែលទ័លច្រកនៅនឹងជ្រុងមួយ ហើយវាធ្វើឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដែលកាន់តែខ្លាំងក្លា។ តើមេរៀនអ្វីដែលអ្នកប្រយុទ្ធសម័យទំនើបនេះអាចរៀនសូត្របានពីភាពភ័យខ្លាចរបស់ពួកគេ? ប្រសិនបើអ្វីមួយបន្លាចអ្នក ច្បាស់ណាស់ថាវាជាអ្វីដែលអ្នកត្រូវតែប្រឈមមុខ។ ភាពភ័យខ្លាចគឺដូចជាត្រីវិស័យចឹង​ ​ដែល​វាចង្អុលទៅកាន់ការប្រកួតដែលអ្នកត្រូវតតាំង។  ប្រសិនបើអ្នកមើលរំលងវា អ្នកនឹងនៅតែមនុស្សធម្មតាម្នាក់។ នេះជាប្រយោគដែលខ្ញុំចូលចិត្ត៖ “អភូតហេតុកើតឡើងតែនៅក្រៅតំបន់ស្រណុកសុខស្រួលប៉ុណ្ណោះ”។​ ខ្ញុំតែងតែរំលឹកខ្លួនឯងថាភាព​​អស្ចារ្យត្រូវបានបង្កើតឡើងដោយសម្ពាធ ដែលវាដូចទៅនឹងគ្រាប់ពេជ្រដែរ។ ​ តើអ្នកមានទម្លាប់ឬការអនុវត្តអ្វីមួយដែលជួយអ្នកបំលែងភាពភ័យខ្លាចទៅជាការលើកទឹកចិត្តដែរឬទេ? ពិតណាស់ ខ្ញុំមាន។ ខ្ញុំដកដង្ហើមវែងៗ ខ្ញុំដើរ ខ្ញុំស្រមៃមើល។​ ខ្ញុំជឿជាក់ទៅលើសកម្មភាពសាមញ្ញៗ និងមានប្រយោជន៍​ទាំងអស់នេះ ប៉ុន្តែខ្ញុំមិនជឿលើអបិយជំនឿនោះទេ។ អបិយជំនឿគឺសម្រាប់តែអ្នកប្រយុទ្ធដែលមានស្មារតីខ្សោយដែលពឹងទៅលើសំណាង។ ខ្ញុំជឿជាក់ទៅលើការខិតខំហ្វឹកហាត់ ការរៀបចំខ្លួន ដែលបំលែងទៅជាលទ្ធផលដែលខ្ញុំចង់បាន។ ខ្ញុំមានទម្លាប់មួយដែលខ្ញុំធ្វើច្រើនឆ្នាំមកហើយ ដែលនៅមុនការប្រកួតខ្ញុំតែងតែស្រែកអោយលឺៗខ្លាំងៗតាម​តែខ្ញុំអាចធ្វើបានដូចជាសត្វកំណាចនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ វានឹងដាស់សារធាតុសត្វកំណាចក្នុងខ្លួនរបស់ខ្ញុំ។ វាជាពេលវេលាដ៏រំជួលចិត្តមួយដែលធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។ សមតុល្យរវាងភាពក្លាហាន និងភាពធ្វេសប្រហែស តើ​ខ្សែបន្ទាត់​រវាង​អ្នកចម្បាំង​ដែល​ប្រថុយប្រថាន​ដើម្បី​គោលបំណង​មួយ និង​អ្នក​ដែល​ធ្វើ​វា​គ្រាន់តែ​ដើម្បី​តែ​ការ​សម្ដែង​ប៉ុណ្ណោះ​នៅឯណា? ភាពខុសគ្នាគឺអាស្រ័យទៅលើចេតនា។ ប្រសិនបើការប្រថុយប្រថានមួយជួយឱ្យអ្នកខិតជិតទៅរកជ័យជំនះ វាគឺជាភាពក្លាហាន​។ ប្រសិនបើអ្នកធ្វើវាដោយសារតែអ្នកចង់បានវីដេអូឡូយៗនៅលើ Instagram វាគឺជាការខ្ចះខ្ចាយ។ ទស្សនិកជនប្រហែលជាមើលមិនឃើញភាពខុសគ្នាទេ ប៉ុន្តែអ្នកប្រយុទ្ធតែងតែមើលដឹង។ តើមានពេលណាខ្លះក្នុងអាជីពរបស់អ្នកដែលអ្នកដឹងថាការប្រថុយប្រថានជាទូទៅមិនសាកសមនឹងតម្លៃរបស់វាដែរឬទេ? ទេ ខ្ញុំមិនចាំទេ។ ខ្ញុំមិនដែលបធិសេធគូប្រជែងដែលសាកសមនោះទេ។ ខ្ញុំមិនខ្វល់ថាពួកគេគួរឱ្យខ្លាចប៉ុណ្ណា ឬមានបទពិសោធន៍ប៉ុណ្ណានោះទេ ខ្ញុំតែងតែត្រៀមខ្លួនរួចស្រេចជានិច្ច។ ខ្ញុំធ្លាប់ប្រកួតជាមួយជើងឯកដែលធ្លាប់ប្រកួត 150 ប្រកួតទាំងដែលខ្ញុំធ្លាប់ប្រកួតត្រឹមតែ 15 ប្រកួតប៉ុណ្ណោះ។ ខ្ញុំប្រកួតមិនត្រឹមតែនៅក្នុងប្រទេសនោះទេ ប៉ុន្តែនៅជុំវិញពិភពលោក។ រាល់ការប្រថុយប្រថានទាំងអស់បានសំលៀងឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដូចសព្វថ្ងៃ។ ខ្ញុំមិនចង់កែប្រែសាច់រឿងនៃផ្នែកណាមួយក្នុងដំណើររបស់ខ្ញុំនោះទេ។​ តើអ្នកប្រយុទ្ធអាចរក្សាភាពរំភើបដោយមិនពឹងផ្អែកទៅលើស្នៀតគ្រោះថ្នាក់ដោយរបៀបណា? ដោយភាពស្ទាត់ជំនាញដល់កំពូលនៃមូលដ្ឋានគ្រឹះដែលធ្វើឱ្យបច្ចេកទេសសាមញ្ញៗក៏មើលទៅមានគ្រោះថ្នាក់។ ការបុកក្បាល ឬវាយកែងដ៏ស្អាតមួយ គឺបានផលជាងចលនាផ្សេងៗដែលធ្វើឱ្យអ្នកបើកចំហរទៅទៀត។ ជាអ្នកប្រយុទ្ធម្នាក់មិនត្រូវទ្រឹស្តីទេ តែត្រូវការប្រសិទ្ធភាព។ ប្រពៃណី និងសកលភាវូបនីយកម្ម តើប្រដាល់ Lethwei អាចរក្សាទម្រង់ដើមនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងពាណិជ្ជកម្មដែរឬទេ? វាអាចធ្វើទៅបានប្រសិនបើយើងការពារខ្លឹមសាររបស់វា។ ការវាយបុកក្បាល វាយដៃទទេ ពិធីបែបប្រពៃណី របាំជ័យជំនះ នោះហើយជាអ្វីដែលហៅថាប្រដាល់ Lethwei។​ អ្នកអាចធ្វើទំនើបកម្មផលិតកម្ម ការផ្សាយ និងការធ្វើទីផ្សារ ប៉ុន្តែបើអ្នកដកខ្លឹមសារទាំងនេះចេញ ដួងព្រលឹងរបស់វានឹងត្រូវស្លាប់។ ដូច្នេះហើយទើបខ្ញុំប្តេជ្ញាក្នុងការអភិរក្សប្រពៃណី។​ ​នៅមានតែប្រដាល់ Lethwei តែប៉ុណ្ណោះដែលជាកីឡាអាជីពដែលនៅអនុញ្ញាតឱ្យវាយបុកក្បាល។​ តើក្បួនច្បាប់ ឬទម្រង់ពិធីដែលសម្គាល់អត្តសញ្ញាណពិតនៃប្រដាល់ Lethwei? និយាយដោយស្មោះត្រង់ទៅគឺទាំងពីរ។ ក្បួនច្បាប់គឺមានតែមួយគ្មានពីរ ហើយពិតជាពិសេសអស្ចារ្យ។ ទម្រង់ពិធីក៏សំខាន់ដែរ...

លោកស្រី សួ ស្រីមុី បានដឹកនាំសមាជិកសមាជិកា ចូលរួមកម្មវិធីរត់កម្សាន្ត Olympia Fun Run ( កីឡាដើម្បីសុខភាព និងការថែរក្សាអនាម័យ បរិស្ថានសាធារណៈ )

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី សួ ស្រីមុី...

Lionel Messi ក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលរបស់ Inter Miami បន្ទាប់ពីស៊ុតបាន 11 នាទីជួយក្រុមឱ្យកត់ត្រាពិន្ទុសរុប

Lionel Messi និង Inter Miami បានបង្កើតប្រវត្តិសាស្ត្រ Major League Soccer (MLS) កាលពីយប់ថ្ងៃសៅរ៍ ខណៈដែលពួកគេបានយកឈ្នះ New England...

សហព័ន្ធកីឡារាំកម្ពុជាថែមវិញ្ញាសាពិសេសមួយទៀតក្នុងកីឡាជាតិឆ្នាំនេះ

អ្នកស្រី ហង្ស ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា ឱ្យដឹងថា សហព័ន្ធរបស់អ្នកស្រីបានដាក់វិញ្ញាសាចំនួន៨ សម្រាប់ព្រឹត្តិការឹណ៍កីឡាជាតិ ឆ្នាំមុន២០២៤ ដែលនឹងប្រព្រឹត្តទៅ អំឡុងខែតុលា ខាងមុខ ដោយផ្ដោតលើការរាំគូ និងឯកត្តជន ពោលច្រើនជាងកីឡាជាតិលើកមុន៤វិញ្ញាសា។...

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ឈ្នះទាំងប្រាក់១០០លានរៀល និងបានកៅអីទៅជុំបន្តពាន SEA V.League នៅឆ្នាំក្រោយ

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានក្លាយជាម្ចាស់ប្រាក់រង្វាន់១០០លានរៀលក្នុងព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ (SAMDECH MOHA BORVOR THIPADEI-2024) និងទទួលបានឱកាសឡើងទៅប្រកួតបន្តក្នុងពានរង្វាន់ SEA V.League ឆ្នាំ២០២៥ ក្នុងនាមជាម្ចាស់ផ្ទះពានរង្វាន់...

កីឡាជាតិឆ្នាំនេះនឹងមានការដង្ហែភ្លើងគប់​ក្នុងខេត្តទទួលជាម្ចាស់ផ្ទះចំនួន៤

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ នឹងត្រូវដង្ហែផ្សព្វផ្សាយនៅខេត្តចំនួន៤ដែលទទួលធ្វើជាម្ចាស់ផ្ទះមានដូចជា ខេត្ត កំពង់ឆ្នាំ កែប ស្វាយរៀង...

ប្រកួតមិត្តភាពទេសចរណ៍រវាងក្រុមកីឡាបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំង និងក្រុមកីឡាតារាកម្ពុជា ដឹកនាំដោយលោកខេម ជាលទ្ឋផលពិន្ទុៈ ៣-៣

ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសថាៈ( កីឡានាំមកនូវសុខភាព ចំណងសាមគ្គីភាព និងកាយសម្បទាមាំមួន) ។មានប្រសាស បែបនេះនៅក្នុងពិធីបើកការប្រកួតមិត្តភាព ទេសចរណ៍ រវាងក្រុមកីឡាបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំងនិងកីឡាបាល់ទាត់តារាកម្ពុជា ដឹកនាំដោយលោកខេម...

ប្លុង ពេជ្រអក្ខរា ជាប់ការធ្វើតេស្ដអាជ្ញាកណ្ដាលកម្រិតខ្ពស់ AFC ម្ដងទៀត

កញ្ញា ប្លុង ពេជ្រអក្ខរា បានជាប់ការធ្វើតេស្ដអាជ្ញាកណ្ដាលកម្រិតខ្ពស់របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី សម្រាប់ឆ្នាំ ២០២៥ (AFC ELITE WOMEN REFEREES & ASSISTANT REFEREES SEMINAR)។ អាជ្ញាកណ្ដាលស្ត្រីខ្មែររូបនេះបានជាប់ឈ្មោះក្នុងកម្រិត...

កីឡាករបាល់ទាត់ Cristiano Ronaldo បំបែកកំណត់ត្រាថ្មីរបស់ YouTube

ការចាប់ផ្តើមបង្កើត Youtube Channel របស់កីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់channel YouTube ដែលមានអ្នកជាវលឿនបំផុតរាប់លាននាក់ក្នុងពេលដ៏ខ្លី។ Channel ដែលមានឈ្មោះថា UR · Cristiano...

កីឡាករបាល់ទះកម្ពុជាឆ្នើមៗជួបជុំគ្នាក្នុងពិធីចុះហត្ថលេខាដៃគូឧបត្ថម្ភរវាងសហព័ន្ធកីឡបាល់ទះកម្ពុជា និង ក្រុមហ៊ុនខ្មែរប៊ែវើរីជីស

កីឡាករបាល់ទះកម្ពុជាឆ្នើមៗជួបជុំគ្នាក្នុងពិធីចុះហត្ថលេខាដៃគូឧបត្ថម្ភរវាងសហព័ន្ធកីឡបាល់ទះកម្ពុជា និង ក្រុមហ៊ុនខ្មែរប៊ែវើរីជីសដើម្បីរៀបចំការប្រកួតពានរង្វាន់ចំនួន៣គឺពានរង្វាន់អន្តរជាតិសម្តេចធិបតី SEA V. League Challegue Cup, ពានរង្វាន់សម្តេចក្រឡាហោម ស ខេង និងពានរង្វាន់ Special Volleyball...

ព័ត៌មានចុងក្រោយ

បទវិភាគ៖ ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង

“ក្នុងបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាពដែលឆ្ពោះទៅរកភាពល្អប្រសើរ និងបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នេះគឺជាកាលានុវត្តភាពដ៏ប្រាកដប្រជាសម្រាប់សហគ្រាសពហុជាតិយើងខ្ញុំ។ ” កាលពីថ្ងៃទី១៩ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសថាសេដ្ឋកិច្ចចិនបានកើនឡើង៥ភាគរយនៅឆ្នាំ២០២៥ លោក Frank Hammes ប្រធានប្រតិបត្តិទូទាំងពិភពលោកនៃក្រុមហ៊ុន IQAir ដែលជាម៉ាកយីហោសម្អាតខ្យល់អាកាសដ៏ល្បីឈ្មោះលើពិភពលោកបានបង្ហាញពីមតិរបស់ខ្លួន។ ព្រមពេលជាមួយគ្នានេះ មតិអន្តរជាតិបានវាយតម្លៃចំពោះសេដ្ឋកិច្ចចិនដោយពាក្យ “កំណើនលើសពីការប៉ាន់ប្រមាណ”និង “ភាពធន់ដ៏ខ្លាំងក្លា”ជាដើមព្រមៗគ្នា។ ឆ្នាំ២០២៥ជាឆ្នាំបិទបញ្ចប់នៃការអនុវត្ត...
- Advertisement -spot_img