30 C
Phnom Penh
Saturday, July 27, 2024
- Advertisement -spot_img

Apple នឹងប្រកាសចេញ iPhone 15 ហើយ៣ថ្ងៃទៀត

- Advertisement -spot_img

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងរៀបចំព្រឹត្តិការណ៍ប្រកាសចេញត្រកូល iPhone 15 ជំនាន់ថ្មីបំផុតរបស់ខ្លួននៅរយៈពេល ៣ថ្ងៃខាងមុខនេះ។ ពោលគឺ នៅថ្ងៃទី ១២ ខែកញ្ញា សប្តាហ៍ក្រោយតែម្តង ដែលក្នុងព្រឹត្តិការណ៍ដ៏ធំនោះនឹងមានប្រកាសចេញនូវឧបករណ៍ថ្មីៗជាច្រើនបន្ថែមទៀត។

ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនបានផ្ញើលិខិតអញ្ជើញទៅកាន់អ្នកចូលរួមទស្សនាដោយផ្ទាល់នឹងតាមរយៈអនឡាញរួចរាល់ហើយ ដែលទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះនឹងធ្វើឡើងនៅរោងមហោស្រព Steve Jobs ក្នុង Apple Park រដ្ឋកាលីហ្វ័រញ៉ា។

ព្រឹត្តិការណ៍ដ៏ធំរបស់ Apple នេះមានឈ្មោះថា «Wonderlust» ដែលមានន័យថា ការពុះពារក្នុងការធ្វើដំណើរ។ Apple នឹងចាប់ផ្តើមប្រារព្ធព្រឹត្តិការណ៍នេះនៅម៉ោង ១០ព្រឹកតទៅម៉ោងនៅសហរដ្ឋអាមេរិក ដែលត្រូវនឹងម៉ោង ១២យប់រំលងអាធ្រាតម៉ោងនៅក្នុងប្រទេសកម្ពុជា។ មិនខុសពីរាល់ដងទេ Apple នឹងចាក់ផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណិតដែលមាននៅលើ Apple.com ក៏ដូចជានៅក្នុងកម្មវិធី Apple TV ផងដែរ។

គួរជម្រាបដែរថា ក្នុងព្រឹត្តិការណ៍នោះ Apple នឹងប្រកាសបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ទាំង ៤ម៉ូដែល រួមមាន iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ ប៉ុន្តែតាមពាក្យចចាមអារ៉ាមមួយរយៈចុងក្រោយនេះបានលើកឡើងថា Apple នឹងបញ្ចេញម៉ូដែល iPhone 15 Ultra ថ្មីស្រឡាងមួយបន្ថែមទៀតដែលមានទំហំផ្ទុករហូតដល់ 2TB ឯណោះ ខណៈតម្លៃវិញក៏ខ្ពស់ខ្លាំងផងដែរ៕

ប្រភព Phone Arena ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img