21.9 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

មន្ត្រីអាមេរិកមួយរូបទៀត ធ្វើទស្សនកិច្ចតៃវ៉ាន់ ខណៈមានភាពតានតឹងជាមួយចិន

- Advertisement -spot_img

អភិបាលរដ្ឋ Indiana បានទៅដល់ទីក្រុងតៃប៉ិ កាលពីថ្ងៃអាទិត្យទី២១ ខែសីហា ដោយលោកបានក្លាយជាមន្ត្រីចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ដែលទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ផ្គើននឹងសម្ពាធពីប្រទេសចិន ដែលមិនអនុញ្ញាតឲ្យការធ្វើដំណើរបែបនេះកើតឡើង។

ប្រទេសចិន បាននិងកំពុងធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ ចាប់តាំងពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីក្រុង តៃប៉ិ កាលពីដើមខែនេះ។ កាលពីសប្តាហ៍មុន ក្រុមទី២ នៃសមាជិកសភាអាមេរិកក៏បានធ្វើទស្សនកិច្ចនៅ កោះតៃវ៉ាន់ផងដែរ។

អភិបាលរដ្ឋ Indiana លោក Eric Holcomb បានបង្ហោះ Twitter ថា លោកក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងផងដែរ ខណៈការិយាល័យប្រធានាធិបតីតៃវ៉ាន់ និយាយថា លោកបានជួបជាមួយលោកស្រីប្រធានាធិបតី Tsai Ing-wen នៅព្រឹកថ្ងៃចន្ទនេះ។

អភិបាលរដ្ឋ Indiana លោក Eric Holcombលោក Holcomb សរសេរថា “ខ្ញុំមានថាមពល ក្នុងការចំណាយពេលនៅសប្តាហ៍នេះ ដើម្បីកសាងទំនាក់ទំនងថ្មី ពង្រឹងទំនាក់ទំនងយូរអង្វែង និងការពង្រីកភាពជាដៃគូក្នុងវិស័យសំខាន់ៗជាមួយតៃវ៉ាន់ និងកូរ៉េខាងត្បូង”។

គួរបញ្ជាក់ថា លោក Holcomb គឺជាអភិបាលរដ្ឋរបស់សហរដ្ឋអាមេរិកដំបូងគេ ដែលទៅបំពេញទស្សនកិច្ចកោះតៃវ៉ាន់ ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ ផ្ទុះឡើងកាលពីជាងពីរឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ មិនទាន់មានការឆ្លើយតបពីប្រទេសចិនចំពោះការមកដល់របស់គាត់នោះទេ៕

ប្រភព VOA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img