21.9 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

តុលាការ មីយ៉ាន់ម៉ា កាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគារ ៦ ឆ្នាំទៀត

- Advertisement -spot_img

តុលាការមីយ៉ានម៉ាបានកាត់ទោសអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំបន្ថែមទៀត បន្ទាប់ពីរកឃើញថា លោកស្រីមានទោសក្នុងសំណុំរឿងពុករលួយចំនួន ៤ ករណី ។

ការកាត់ក្តីដែលធ្វើឡើងនៅក្នុងទីក្រុង Naypyitaw កាលពីថ្ងៃចន្ទ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវ បាន កាត់ទោស ពី បទ ធ្វើឲ្យរដ្ឋខាតបង់ប្រាក់ជាង ១៣ លានដុល្លារដោយការជួលដីក្នុងទីក្រុង Naypyitaw ដើម្បីសាងសង់ទីស្នាក់ការកណ្តាល និងគម្រោងពាក់ព័ន្ធនៃមូលនិធិ Daw Khin Kyi ដែលជាអង្គការសប្បុរសធម៌គាំទ្រសុខភាពសាធារណៈ និងការអប់រំ ។

ជាមួយនឹងសាលក្រមថ្មីទាំង ៤ នេះ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារសរុបចំនួន ១៧ ឆ្នាំ ក្នុងចំណោមសំណុំរឿងទាំង ១០ ដែលត្រូវបានចោទប្រកាន់លោកស្រី ចាប់តាំងពីយោធាបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន ។

ទន្ទឹមនោះ លោកស្រីក៏ ត្រូវ បាន រក ឃើញ ថា មាន ពិរុទ្ធ ពី បទ បះបោរ និង បទ ចោទ ប្រកាន់ ផ្សេង ទៀតផងដែរ ហើយបទចោទប្រកាន់ទាំងអស់នេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងរបស់យោធាដើម្បីដកលោកស្រីចេញពីឆាកនយោបាយទាំងស្រុងតែម្ដង ។
គួរបញ្ជាក់ថា កន្លងមក តុលាការ Naypyitaw ក៏បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគារសរុបចំនួន ១១ ឆ្នាំមកហើយដែរ លើបទចោទចំនួន ៦ រួមមានការនាំចូលដោយខុសច្បាប់ និងកាន់កាប់ឧបករណ៍ទំនាក់ទំនងដោយមិនមានអាជ្ញាប័ណ្ណ បំពានច្បាប់កូវីដ ១៩ និងញុះញង់ឲ្យមានការប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាជាដើម ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img