23.3 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

លោក Zelensky ថាកងទ័ពរុស្ស៊ី ចាត់ទុកការវាយប្រហាររោងចក្រនុយក្លេអ៊ែរ ជាគោលដៅពិសេស

- Advertisement -spot_img

លោក Zelensky និយាយថា កងទ័ពរុស្ស៊ីចាត់ទុកការវាយប្រហាររោងចក្រនុយក្លេអ៊ែរ ជាគោលដៅពិសេស។ ខណៈលោកក៏បានថ្កោលទោស រុស្ស៊ី ចំពោះការបាញ់ផ្លោងម្តងហើយម្តងទៀតនូវរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។

នៅក្នុងសារវីដេអូ ដែលបានចេញផ្សាយកាលពី ថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែន Zelensky និយាយថាកងកម្លាំងរុស្ស៊ី “ពិតជាលាក់ ខ្លួននៅពីក្រោយរោងចក្រដើម្បីបាញ់” ទៅកាន់ទីក្រុងជិតខាង។ លោកបាននិយាយថាពួកគេរៀបចំការបង្កហេតុឥតឈប់ឈរដោយ ការបាញ់ផ្លោងលើទឹកដីជុំវិញរោងចក្រ។

លោកក៏បានព្រមានថាទាហានរុស្ស៊ី គ្រប់រូបដែលបាញ់ចំដើម រុក្ខជាតិឬបាញ់ក្រោមគម្របរុក្ខជាតិត្រូវតែយល់ថាពួកគេកំពុងក្លាយជា គោលដៅពិសេសសម្រាប់អ៊ុយក្រែន។

គួរបញ្ជាក់ដែរថាការវាយប្រហារលើរោងចក្រ Zaporizhzhia ដែលនៅភាគអាគ្នេយ៍ប្រទេសបានចាប់ផ្ដើមនៅថ្ងៃទី ៥ ខែសីហា។ ក្នុងនោះ ទីក្រុងមូស្គូក៏បានចោទប្រកាន់អ៊ុយក្រែនថាបានវាយប្រហាររោងចក្រនុយក្លេអ៊ែរ ដែលជារោងចក្រដ៏ធំបំផុតមួយនៅអឺរ៉ុបដូចគ្នា៕

ប្រភព BBC News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img