25.9 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

លោកស្រី ផេឡូស៊ី ផ្ដើមបំពេញទស្សនកិច្ចនៅជប៉ុន ចំពោះមុខភាពតានតឹងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់

- Advertisement -spot_img

(តូក្យូ)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បានចាប់ផ្ដើម បំពេញទស្សនកិច្ច នៅក្នុងប្រទេសជប៉ុនហើយ នៅព្រឹកថ្ងៃសុក្រនេះ ក្នុងទីក្រុងតូក្យូ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅតៃវ៉ាន់ ដែលជំរុញឱ្យចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមកព័ទ្ធជុំវិញកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។

លោកស្រី ផេឡូស៊ី បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា ហើយអ្នកទាំងបានឯកភាពគ្នាលើ សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅចំពោះភាពតានតឹងដែលកើនឡើងចាប់តាំងពីលោកស្រី បំពេញទស្សនកិច្ចនៅតៃវ៉ាន់កាលពីថ្ងៃអង្គារ និងថ្ងៃពុធកន្លងទៅនេះ។ មុនមកដល់ជប៉ុន លោកស្រី ផេឡូស៊ី ក៏បានបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូងផងដែរ។

គួរបញ្ជាក់ថា នៅក្រោយជំនួបជាមួយលោក គីស៊ីដា លោកស្រី ផេឡូស៊ី នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានសភាតំណាងរាស្ត្រ ជប៉ុន លោក ហ៊ីរ៉ូយូគិ ហូសូដា (Hiroyuki Hosoda) នៅថ្ងៃសុក្រនេះ៕

U.S. House of Representatives Speaker Nancy Pelosi shakes hands with Japan’s Prime Minister Fumio Kishida before their breakfast meeting at Kishida’s residence in Tokyo, Japan August 5, 2022, in this photo released by Kyodo. Mandatory credit Kyodo via REUTERS

ប្រភព Reuter ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img