28.6 C
Phnom Penh
Tuesday, January 27, 2026
- Advertisement -spot_img

ក្រុងតៃប៉ិ ថ្កោលទោស ចិន ខ្លាំងៗ ចំពោះសមយុទ្ធបាញ់គ្រាប់ពិត នៅជុំវិញកោះ តៃវ៉ាន់

- Advertisement -spot_img

រដ្ឋាភិបាលតៃវ៉ាន់ ទើបតែបានចេញការថ្កោលទោសខ្លាំងៗចំពោះប្រទេសចិន សម្រាប់សមយុទ្ធបាញ់គ្រាប់ពិតនៅតាមទីតាំងនានា ជុំវិញកោះនេះក្នុងការឆ្លើយតបដ៏សំខាន់របស់ទីក្រុងប៉េកាំង ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Pelosi។

យោធានិយាយថា សមយុទ្ធបែបនេះបានលុកលុយទឹកដីរបស់តៃវ៉ាន់ ហើយនាំឲ្យមានការបិទផ្លូវអាកាស និងលំហសមុទ្ររបស់តៃវ៉ាន់។
ស្របពេលជាមួយគ្នានោះ លោកស្រីប្រធានាធិបតី Tsai ក៏ បាន រិះគន់ សមយុទ្ធ នេះ ផងដែរ ដោយ និយាយ ថា វាជា ប្រតិកម្ម ដែល មិន ចាំបាច់ ហើយ តៃវ៉ាន់ ប្តេជ្ញា រក្សា ស្ថានភាព ដដែល នៅ ទូទាំង ច្រក សមុទ្រ តៃវ៉ាន់។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsaiចំណែកក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យោធារបស់ខ្លួននឹង ប្រឆាំងរាល់សកម្មភាពដែលរំលោភលើអធិបតេយ្យភាពដែនដីរបស់តៃវ៉ាន់។

រីឯក្រុង ប៉េកាំងឯណោះវិញ និយាយ ថា យន្តហោះ ឬ កប៉ាល់ បរទេស មិន គួរ ចូល ក្នុង តំបន់ នោះ ទេ ខណៈ ពេល ដែល សមយុទ្ធ របស់ ពួកគេ កំពុង ដំណើរការ ខណៈតៃវ៉ាន់ អះអាង ថា នេះ ជា ការ បំពាន ច្បាប់ អន្តរជាតិ និង ច្បាប់ ពាណិជ្ជកម្ម និង ដឹក ជញ្ជូនសកល៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img