25.9 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

រដ្ឋមន្ត្រីការបរទេស រុស្ស៊ី ទៅ មីយ៉ាន់ម៉ា ជួបលោក Min Aung Hlaing

- Advertisement -spot_img

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅថ្ងៃពុធនេះ ដើម្បីជួបជាមួយមេដឹកនាំយោធាលោក Min Aung Hlaing ខណៈដំណើរ ទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីមកកាន់មីយ៉ាន់ម៉ានាពេលនេះ ស្របពេលដែលទំនាក់ទំនង រវាង ក្រុង មូស្គូ និងប្រទេស លោកខាងលិចកាន់តែយ៉ាប់យ៉ឺន ដោយសារ ការជ្រៀតជ្រែក នៅ អ៊ុយក្រែន ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងមេដឹកនាំមីយ៉ាន់ម៉ានឹងធ្វើឡើងតាមការគ្រោងទុកតាមរបៀបវារៈ លើបញ្ហានៃកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ ។

ទន្ទឹមនោះ ដំណើរទស្សនកិច្ចរបស់លោក Lavrov ក៏ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់លើរុស្ស៊ី និងចិន ថាបានផ្គត់ផ្គង់អាវុធដល់យោធាមីយ៉ាន់ម៉ាសម្រាប់ការប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិល ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុន ក៏ដូចជាពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិតលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤ នាក់កាលពីសប្ដាហ៍មុនពីសំណាក់យោធាមីយ៉ាន់ម៉ា ក្រោយត្រូវបានទទួលរងការថ្កោលទោសពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

កន្លងមកមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ធ្លាប់បានធ្វើដំណើរទស្សនកិច្ចផ្ទាល់ខ្លួននៅទីក្រុងមូស្គូកាលពីខែកក្កដា ហើយក៏បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារអវកាស និងនុយក្លេអ៊ែររបស់ទីក្រុងមូស្គូផងដែរ ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img