22 C
Phnom Penh
Monday, January 26, 2026
- Advertisement -spot_img

ជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀនជាង ៤៥គីឡូក្រាម ត្រូវសមត្ថកិច្ចជំនាញចាប់ខ្លួន

- Advertisement -spot_img

ភ្នំពេញ៖ យោងតាមប្រភពព័ត៌ច្បាស់ការ របស់មន្ទីរប្រឆាំងគ្រឿងញៀន (ក១០) បានឱ្យដឹង នៅយប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២នេះថា ៖ កម្លាំងជំនាញ បានបេីកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជាង ៤៥គីឡូក្រាម។

ក្នុងរបាយការណ៍ បានញ្ចាក់ថា អនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

តាមប្រភពដដែលបន្តថា កាលពីថ្ងៃទី២១ ខែ០៧ ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទី កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា លោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្វីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០). មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុ សុភ័ក្រ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់
-គោលដៅទី១: នៅចំណុច: បន្ទប់លេខ C3-1521 ជាន់ទី១៥ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
-គោលដៅទី២: នៅបន្ទប់លេខ C4-1103 ជាន់ទី១១ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
-គោលដៅទី៣: បន្ទប់លេខ C4-1219 ជាន់ទី១២ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
-គោលដៅទី៤: នៅចំណុច បន្ទប់លេខ៨៧០៨ ជាន់ទី៦ សណ្ឋាគារចយ ផ្លូវលេខ១៨២ សង្កាត់អូរប្ញស្សី ៧មករា ។

ជាលទ្ធផល
ក-ឃាត់ខ្លួនជនសង្ស័យ ០១នាក់:
ឈ្មោះ HU FENGWEN ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ ចិន។
ខ-វត្ថុតាងចាប់យក:
-អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ៧ គ.ក្រ ១៥០.១៦ក្រាម។
-មេតំហ្វេតាមីន(ICE)ទម្ងន់ ១៤ គ.ក្រ ០២៤ក្រាម។
-កេតាមីន(KETAMIN)ទម្ងន់ ២៤ គ.ក្រ ៣៨០ក្រាម។
-នីមេតាហ្សេប៉ាម (NIMETAZEPAM)ទម្ងន់ ១៤៤ក្រាម។

១/សរុបសារធាតុញៀនចំនួន ៤៥ គ.ក្រ ៦៩៨.១៦ក្រាម
២/កញ្ឆា ៤០៨ ក្រាម។
៣/សារធាតុគីមី ២៥ គ.ក្រ ១៥៣.៣៨ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ នៅថ្ងៃអាទិត្យ ទី ២៤ ខែកក្កដា ឆ្នាំ ២០២២នេះ ត្រូវ បានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img