តាមប្រភពប្រជាពលរដ្ឋជាអ្នកលក់ដូរនៅជាប់កន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថាមានរថយន្តម៉ាក់ VOLKSWAGEN ពាក់ស្លាកលេខ ភ្នំពេញ 2AL-9788 បានបើកបរក្នុងល្បឿនលឿនខ្លាំងលុះមកដល់ត្រង់ចំណុចផ្លូវបំបែក ក៏បានជ្រុលចង្កូតទៅបុកគូទរថយន្ត LEXUS 570 ពាក់ស្លាកលេខ ភ្នំពេញ 2BN-9506 ខូតខាតបំណែកខាងក្រោយនៃរថយន្តផងដែរ នៅមិនទាន់អស់ល្បឿននៅឡើយទេរថយន្តខាងលើបានខ្ទៀតទៅបុកនិងរថយន្តចតនៅមុខផ្ទះគេមួយគ្រឿងទៀតម៉ាក FORD RANGER ពាក់ស្លាកលេខ ភ្នំពេញ 2BO-3069 ខូតខាតបំណែកនៃទ្វាររថយន្តខាងស្តាំព្រមទាំងកាងផងដែរយ៉ាងមិញយើងមិនទាន់មានប្រភពណាមួយអាចបញ្ជាក់ថាគាត់បើកបរក្នុងស្ថានភាពស្រវឹងឬអត់នោះទេបច្ចុប្បន្នសម្ថតកិច្ចជំនាញផ្នែកចរាចរណ៍កំពុងធ្វើការសាកសួរនិងវ៉ាស់វែងដើម្បីយកទៅរក្សាទុកនៅអធិការខណ្ឌផងដែរ។
ហេតុការណ៍នេះស្ថិតតាមបណ្តោយផ្លូវប៉ាស្ទ័រ ៥១ កែងផ្លូវឧញ្ញ៉ាអុីន ១៣៦ (ផ្សារតាប៉ាង) ក្នុងសង្កាត់ផ្សារថ្នី១ ខណ្ឌដូនពេញ នាវេលាម៉ោង១២រំលងអាធ្រាតឆ្លងចូល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។







ដោយគីរីដងរែក




