រុមប៉េតង់កម្ពុជាបានបញ្ចប់យុទ្ធនាការជើងឯកពិភពលោកនៅប្រទេសដាណឺម៉ាក ២០២២ ដោយទទួលបានមេដាយសំរឹទ្ធមួយគ្រឿងពីវិញ្ញាសា បុរស២ទល់២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃសៅរ៍ ទី១៤ ខែឧសភា។
សម្រាប់វិញ្ញាសា២ទល់នឹង២ ប្រកួតដោយកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាករ ភាព រ៉ាឃីម និងចាញ់ក្រុមស្វីសក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គួររំឭកថា សហព័ន្ធកីឡា ប៉េតង់ និងប៊ូលកម្ពុជាបានបញ្ជូនគណៈប្រតិភូ គូ្របង្វឹក និងកីឡាករ-
កីឡាការិនីចំនួន៧នាក់ទៅចូលរូមព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាប៉េតង់កម្រិតពិភពលោក “The World Championships Singles .Doubles and Mixed Doubles 2022” នៅប្រទេសដាណឺម៉ាក់ដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ។
វិញ្ញាសាក្នុងការប្រកួតមាន ១ទល់១ ផ្នែកបុរស គឺកីឡាករ ភាព រ៉ាឃីម វិញ្ញាសា ១ទល់១ ផ្នែកនារី កីឡាការិនី ជុំ ជីវណ្ណ ចំពោះវិញ្ញាសា ២ទល់២ ផ្នែកបុរស កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាករ ភាព រ៉ាឃីម វិញ្ញាសា ២ទល់២ ផ្នែកនារីកីឡាការិនី ជុំ ជីវណ្ណ កីឡាការិនី ធា សម្ជស្ស និងវិញ្ញាសាចម្រុះកីឡាការិនី ធា សម្ជស្ស និង កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា ។
ការប្រកួត មានប្រទេសចំនួន៤៨ប្រទេសនៅទូទំាងពិភពលោកចូលរួម៕
ដោយគីរីដងរែក