30.3 C
Phnom Penh
Thursday, November 12, 2026
- Advertisement -spot_img

ពិធី​រំលឹកខួប​លើកទី ​១៦០ ​នៃ​ថ្ងៃ​កំណើត​របស់​លោក ​ស៊ុន ​យ៉ាតសេន​បានបើកធ្វើ​នៅ​ក្រុង​ប៉េ​កាំង​ក្រោម​អធិបតីភាព​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​​    

- Advertisement -spot_img

ព្រឹកថ្ងៃទី ​១២​​ខែវិចិ្ឆកា ​ពិធី​រំលឹកខួប​លើកទី ​១៦០ ​នៃ​ថ្ងៃខួបកំណើត​របស់​លោក ​ស៊ុន ​យ៉ាត​សេន ​បានបើកធ្វើ​យ៉ាង​ឱឡារិក​នៅវិមានសភា​ប្រជាជនក្រុងប៉េកាំង ​។ ​លោក ​Xi ​Jinping ​អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ​ប្រធានរដ្ឋចិន​និងជា​ប្រធាន​គណៈ​កម្មាធិ​ការ​យោ​ធា​មជ្ឈិមចិន​បាន​អញ្ជើញចូលរួម​ព្រមទាំង​ថ្លែងសុន្ទរកថាគន្លឹះ​ដោយ​បាន​គូសបញ្ជាក់ថា ​កុលបុត្រកុលធីតាចិន​គ្រប់រូបទាំងក្នុង​និងក្រៅប្រទេស​ត្រូវរួបរួម​គ្នា​ឱ្យបាន​កាន់តែជិតស្និទ្ធ ​បន្តវេន​ឆន្ទៈ​របស់​លោក ​ស៊ុន ​យ៉ាត​សេន ​រួមចិត្តរួម​កម្លាំង​ដើម្បី​​​ស្តារ​ភាពរុងរឿងដ៏​អស្ចារ្យ​របស់ប្រជាជាតិចិន​ឡើងវិញ​និង​ប្រែក្លាយ​សុបិន​ដ៏អស្ចារ្យ​ដែល​ប្រជា​ជន​គ្រប់ជនជាតិ​ទូទាំងប្រទេសចិន​​​ប្រាថ្នាចង់បាន​តាំងពី​ចូល​សម័យទំនើប​មក​ឱ្យ​ទៅ​ជា​ការពិតជាក់ស្តែង​ដ៏ល្អបវរ​ ​។

សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយ​នីស្ត​ចិន​មានដូចជា ​លោក ​Li ​Qiang ​លោក ​Zhao ​Leji ​លោក ​Wang ​Huning ​លោក ​Cai ​Qi ​លោក ​Ding ​Xuexiang ​និង​លោក ​Li ​Xi ​ក៏បាន​អញ្ជើញ​ចូលរួម​ពិធីនេះ​ផងដែរ ​។លោក ​Xi ​Jinping ​បានលើកឡើងថា ​លោក ​ស៊ុន ​យ៉ាត​សេន​ជាវីរជន​​ដ៏អស្ចារ្យ ​ជា​អ្នកស្នេហាជាតិ​ដ៏អស្ចារ្យ​និងជា​អ្នកត្រួសត្រាយ​ផ្លូវដ៏អស្ចារ្យ​នៃ​បដិវត្តន៍ប្រជាធិបតេយ្យ​ចិន ​ដែលបាន​រួមចំណែក​ដ៏អស្ចារ្យ​ដល់ប្រជាជនចិន​និង​ប្រជាជាតិចិន ​ហើយ​ទទួលបាន​ការគោរព​សរសើរ​យ៉ាងស្មោះ​ពី​កុលបុត្រកុលធីតាចិន​គ្រប់រូប​ទាំងក្នុង​និង​ក្រៅប្រទេស ​។លោក ​Xi ​Jinping ​បានសង្កត់ធ្ងន់ថា ​លោក ​ស៊ុន ​យ៉ាតសេន ​តែងតែ​គាំទ្រ​​ជានិច្ច​នូវ​ឯកភាពជាតិ​និងសាមគ្គីភាពជនជាតិ​ ​ហើយ​ប្រឆាំងយ៉ាងដាច់​ខាត​ចំពោះ​រាល់​ពាក្យ​សម្ដី​និង​ទង្វើ​ណា​ដែល​ចង់​បំបែកបំបាក់​ប្រទេសជាតិ​និងប្រជាជាតិ ​។ ​

ស្មារតី​និង​​មនោសញ្ចេតនា​របស់​លោក​គឺជា​កំណប់ទ្រព្យរួម​របស់ជនរួមជាតិ​នៅត្រើយ​ទាំង​សងខាង​នៃ​ច្រកសមុទ្រ​តៃវ៉ាន់ ​។ ​ការ​ដោះស្រាយបញ្ហា​តៃវ៉ាន់ ​សម្រេចបាននូវ​ការបង្រួបបង្រួម​មាតុប្រទេស​ទាំងស្រុង​គឺជា​ភារកិច្ច​ជា​ប្រវត្តិ​សាស្ត្រ​ដែល​មិនងាករេ​របស់​បក្សកុម្មុយនីស្តចិន​និងជា​ក្តីប្រាថ្នារួម​របស់​កុល​បុត្រ​កុល​ធីតា​ចិន ​ហើយ​ក៏ជា​តម្រូវការដ៏​ចាំបាច់សម្រាប់​ការសម្រេចបាន​នូវ​ការ​ស្តារ​ភាពរុងរឿង​ដ៏​​អស្ចារ្យ​របស់​ប្រជាជាតិចិន​ឡើងវិញ​ផងដែរ ​។ ​ជនរួមជាតិ​នៅត្រើយទាំង​សងខាង​នៃ​ច្រក​សមុទ្រ​តៃ​វ៉ាន់​និង​កុលបុត្រកុលធីតាចិន​គ្រប់រូប​ទាំងក្នុង​និង​ក្រៅប្រទេស​គួរចាប់ដៃ​គ្នា​ដើម្បី​​​ប្រឆាំង​នឹង​កម្លាំងអបគមន៍​ដែលចង់ឱ្យ​តៃវ៉ាន់ឯករាជ្យ ​ក៏ដូចជា​ធ្វើកិច្ចខិតខំ​ប្រឹងប្រែងរួម​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ត្រើយទាំងសង​ខាងដោយសន្តិភាព​និង​សម្រេចបាន​នូវ​ការ​បង្រួប​បង្រួមមាតុប្រទេស​ទាំងស្រុង ​។    មុនពេល​បើក​ពិធី​​ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​និងថ្នាក់ដឹកនាំបក្ស​និងរដ្ឋជាច្រើន​រូប​ទៀត​បានជួប​សំណេះសំណាល​យ៉ាងស្និទ្ធស្នាល​ជាមួយ​សាច់ញាតិ​របស់​ លោក ​ស៊ុន ​យ៉ាត​សេន​និង​តំណាង​ភ្ញៀវកិត្តិយស​បរទេស ​៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img