30.8 C
Phnom Penh
Saturday, October 31, 2026
- Advertisement -spot_img

លោក Xi Jinping ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាល្លឺម៉ង់

- Advertisement -spot_img

នៅរសៀលថ្ងៃទី ៣០ ខែតុលា នៅ​ក្រុង​ប៉េកាំង​ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បានជួបពិភាក្សាការងារជាជាមួយលោក​​ Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ថ្លែង​ក្នុង​កិច្ច​ជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងនាមជាអង្គភាព​សេដ្ឋកិច្ចធំទី ២ និងទី ៣ លើពិភពលោក ប្រទេសចិន និងអាល្លឺម៉ង់ មានទំនួល​ខុសត្រូវ​ដ៏​សំខាន់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអឺរ៉ុប ព្រមទាំងកំណើនសេដ្ឋកិច្ច​សកល​ប្រកបដោយស្ថិរភាព ។ ប្រទេសទាំងពីរគួរតែពង្រឹងការប្រាស្រ័យទាក់​ទង ការសម្របសម្រួល និង​សហការ​គ្នា ដើម្បីបង្កើតគំរូថ្មីនៃកិច្ចសហប្រតិបត្តិការ ដោយ​ផ្អែកលើសមភាព ការផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក និងប្រកបដោយ​ស្ថិរភាពយុទ្ធសាស្ត្រ។ ប្រទេស​ទាំងពីរ​គួរបញ្ជូនសញ្ញាវិជ្ជមានដ៏ច្បាស់លាស់ទៅកាន់ពិភពលោក ពោលគឺ ​ការ​​ជ្រើសរើសយកភាពបើកទូលាយ​ជំនួសឱ្យការ​បិទ​ខ្ទប់​ និងជ្រើសរើសយកកិច្ចសហប្រតិបត្តិការជំនួសឱ្យការប្រឈមមុខដាក់គ្នា។ ប្រទេសចិនមាន​ឆន្ទៈ​ធ្វើការ​​ជាមួយអាល្លឺម៉ង់ ដើម្បីបើកទំព័រថ្មីនៃទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចសកល ដែលកាន់តែមានយុត្តិធម៌ និងសមហេតុផល​។

ជា​ការ​ឆ្លើយ​តប​ លោក​  Steinmeier បានថ្លែងថា ប្រទេសអាល្លឺម៉ង់មានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុង​វិស័យនានាដូចជា ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត(AI) និងការការពារបរិស្ថាន ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ។ ភាគីទាំងពីរអាចដោះស្រាយការ​ខ្វែងគំនិង​គ្នា​​ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការសន្ទនា និងការពិភាក្សា​ ដើម្បីសម្រេចបាននូវការ​ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បី​ក្លាយជាគំរូសម្រាប់ពិភពលោកទាំងមូល។ ប្រទេសអាល្លឺម៉ង់មាន​ឆន្ទៈ​ធ្វើការ​​ជាមួយប្រទេសចិន ដើម្បីរួម​គ្នា​រ៉ាប់​រង​ភារកិច្ចគាំពារ​សន្តិភាព និងការអភិវឌ្ឍពិភពលោក គាំ​ពារ​គោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និង​កិត្យានុភាព​នៃច្បាប់អន្តរជាតិ ក៏​ដូចជា​គាំទ្រពាណិជ្ជកម្មសេរី និងច្បាប់កំណត់​របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងប្រឆាំងគាំពារនិយមនិងសង្គ្រាមពាណិជ្ជកម្ម៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img