27 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ប្រជាពលរដ្ឋ ពិតជាមានសេចក្តីព្រួយបារម្ភខ្លាំងណាស់ បញ្ហាការស្ទះសំរាមតាមប្រឡាយនៅរដូវវស្សា

- Advertisement -spot_img

ប្រជាពលរដ្ឋ ជាច្រើន គ្រួសារ ដែលរស់នៅតាមប្រឡាយបានស្នើឱ្យអាជ្ញាធរពន្លឿនការយកសំរាមចេញ និងស្តារប្រឡាយដែលស្ទះឡើងវិញ មុនរដូវវស្សាចូលមកដល់ ដែលធ្វើឲ្យទឹកជំនន់បង្កការលំបាកដល់ប្រជាពលរដ្ឋ ។

អ្នកស្រីហួន ពៅ ប្រជាពលរដ្ឋរស់នៅក្បែរប្រឡាយបឹងត្របែកភូមិបឹងត្របែកសង្កាត់ បឹង ត្របែក ខណ្ឌ ចំការមន បាននិយាយកាលពីម្សិលមិញថា អ្នកស្រី រស់នៅ ទីនេះជាង ២០ ឆ្នាំមកហើយ ហើយនៅពេលដែលមានភ្លៀងធ្លាក់តំបន់នេះ តែងតែលិចលង់ ។

អ្នកស្រីបន្តថាប្រសិនបើ ភ្លៀងធ្លាក់ខ្លាំងកម្រិតទឹកឡើងដល់ជម្រៅកន្លះម៉ែត្រ ។ ពលរដ្ឋជាច្រើនត្រូវបង្ខំចិត្តត្រឡប់ទៅភូមិកំណើត របស់ពួកគេវិញខណៈដែលអ្នកផ្សេងទៀត ត្រូវរើរបស់របរ របស់ពួកគេ ឬ សុំអ្នកជិតខាងស្នាក់នៅមួយរយៈ ដើម្បីសុវត្ថិភាព ។

អ្នកស្រី បន្ថែម ថាប្រឡាយ ទឹកជន់លិចជារៀងរាល់ឆ្នាំដោយសារ សំរាមដែលចាក់ចូលប្រឡាយ ធ្វើឱ្យរាក់ និងកក ស្ទះ ប្រឡាយ ហើយ ស្ថា នីយ៍ មិនអាច បូម ទឹកបានច្រើនដូចពេលមានភ្លៀងធ្លាក់នោះទេ ។ អាជ្ញាធរខណ្ឌ ចំការមន និងចៅសង្កាត់ បឹងត្របែក ធ្វើការជា រៀងរាល់ថ្ងៃ ដើម្បីស្តារប្រឡាយ ប៉ុន្តែនៅតែមិនអាចផ្លាស់ប្តូរ អាកប្បកិរិយារបស់ប្រជាពលរដ្ឋដែលចោលសម្រាមក្នុងប្រឡាយគរដូចភ្នំ នោះទេ ។
លោកអាន ឆរវិន ប្រជាពលរដ្ឋរស់នៅតាមប្រឡាយបឹងទំពុន បាននិយាយកាលពីម្សិលមិញថាប្រឡាយទឹក ជន់លិច រាល់ឆ្នាំហើយ នៅ ពេលមានភ្លៀងពីរទៅបីម៉ោង វាតែងតែ លិចផ្ទះ គាត់ជានិច្ច ។

លោកបន្តថា កាលពី ២ឆ្នាំមុនតាម ប្រឡាយ បឹងទំពុនមានស្មៅ សម្រាម និងភក់ស្ទះប្រឡាយ ។ ប៉ុន្តែខ្ញុំ សង្កេតឃើញអាជ្ញាធរ បឹង ទំពុន និងប្រធាន អង្គភាពលូ នៃមន្ទីរ សាធារណការ និងដឹកជញ្ជូន បានយកសំរាមចេញធ្វើឲ្យទឹកជំនន់តិចជាងឆ្នាំមុន ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកម៉េត មាសភក្តីបាននិយាយកាលពីម្សិលមិញថាដើម្បីទប់ស្កាត់ទឹកជំនន់ក្នុងរាជធានី ភ្នំពេញ អាជ្ញាធរពាក់ព័ន្ធគ្រោង នឹងកែលម្អ ប្រព័ន្ធលូ ស្តារប្រឡាយ និងសាងសង់ស្ថានីយ៍បូមទឹកថ្មី ។

លោកបន្តថា យើងបានរៀបចំ និងគ្រប់គ្រងការងារនេះរួចហើយ ហើយការថែទាំ និងស្តារប្រឡាយក្នុងរយៈពេល ប៉ុន្មានខែកន្លងមក នេះមានភាពប្រសើរឡើង ។ យើងបានប្រើប្រាស់ថវិការដ្ឋ ដើម្បីជួយសាងសង់ស្ថានីយ៍បូម ទឹកថ្មីជាមួយ ប្រទេសជាដៃគូ ដែលអាច បញ្ចេញទឹកបានលឿនមានសមត្ថភាពបូមខ្ពស់ហើយនឹង ក្លាយជាផ្នែកមួយ ដ៏ សំខាន់នៃយុទ្ធសាស្ត្រការពារទឹកជំនន់របស់រាជធានី ភ្នំពេញ ។

លោកបន្ថែមថា លោករំពឹងថាកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង និងមន្ត្រី ពាក់ព័ន្ធដែលមានការចូលរួមពីប្រជាពលរដ្ឋ នឹងធ្វើឲ្យ ទឹកជំនន់ក្នុងរាជធានីភ្នំពេញ មានការថយចុះនៅឆ្នាំនេះ ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន និងលោក ម៉ែន សុខ ខេន ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិង ដឹកជញ្ជូន រាជធានីភ្នំពេញ មិនអាចទាក់ទងសុំ ការបំភ្លឺ បានទេកាលពីម្សិលមិញ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img