ភ្នំពេញ៖ លោកបណ្ឌិតជាមុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ថា ឆ្នាំ២០២៦ គឺជាឆ្នាំដ៏មានអត្ថន័យ ព្រោះជាឆ្នាំទី១ នៃការអនុវត្តផែនការ៥ឆ្នាំលើកទី១៥ របស់ចិន សម្រាប់រយៈពេល ២០២៦–២០៣០ ហើយក៏ជាខួប៥ឆ្នាំនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI)។ ផែនការ៥ឆ្នាំ លេីកទី១៥ក៏បានរំលេចពីទំនាក់ទំនងជិតស្និទ្ធរវាងការអភិវឌ្ឍ សន្តិសុខ និងសន្តិភាព។ លោកបណ្ឌិត បន្តថា ផែនការ៥ឆ្នាំលើកទី១៥ ផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាព ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍបៃតង ការលើកកម្ពស់ជីវភាពប្រជាជន និងការបើកទូលាយ។ ការអភិវឌ្ឍរបស់ចិនក្នុងដំណាក់កាលថ្មីនេះ ក៏ភ្ជាប់ជាមួយការចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើតឱកាសអភិវឌ្ឍរួម។
ក្នុងសារអបអរសាទរខួប៥ឆ្នាំនៃ GDI លោក Xi Jinping ប្រធានរដ្ឋចិន បានមានប្រសាសន៍ថា៖ “«ការអភិវឌ្ឍ គឺជាប្រធានបទដ៏ចម្បងអាទិភាពបំផុតជានិច្ចរបស់សង្គមមនុស្ស ហើយជាគន្លឹះសម្រាប់លើកកម្ពស់សុខុមាលភាពរបស់មនុស្សជាតិ» ។ លោកប្រធាន រដ្ឋចិនក៏បានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមក ដោយមានការខិតខំរួមពីគ្រប់ភាគី គម្រោងសហប្រតិបត្តិការក្រោម GDI បានចាក់ឫស និងទទួលបានលទ្ធផលនៅក្នុងប្រទេសជាង១២០ ដោយបើកជំពូកថ្មីនៃការអភិវឌ្ឍរួម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទស្សនៈនេះបង្ហាញថា ការអភិវឌ្ឍមិនមែនជាបញ្ហារបស់ប្រទេសណាមួយតែឯងទេ ប៉ុន្តែជាប្រធានបទរួមរបស់មនុស្សជាតិ។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម បច្ចេកវិទ្យា សុខាភិបាល ការអប់រំ និងធនធានមនុស្ស អាចបង្កើតឱកាសថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះ ខួប៥ឆ្នាំនៃ GSI បានរំលេចថា សន្តិភាពនិងសន្តិសុខគឺជាមូលដ្ឋានសម្រាប់លោកបណ្ឌិត បញ្ជាក់ថា ការអភិវឌ្ឍខណៈការអភិវឌ្ឍដែលមានបរិយាបន្ននិងប្រកបដោយចីរភាពក៏អាចជួយពង្រឹងស្ថិរភាពនិងសន្តិភាពផងដែរ។ ដូច្នេះ GDI និង GSI អាចត្រូវបានមើលឃើញថាមានទំនាក់ទំនងគ្នា ដោយ GDI ផ្តោតលើការជំរុញកម្លាំងអភិវឌ្ឍ និងសុខុមាលភាព ខណៈ GSI ផ្តោតលើការបង្កើតបរិយាកាសសន្តិភាព និងសន្តិសុខសម្រាប់ការអភិវឌ្ឍ។
សម្រាប់ពិភពលោក ដោយមានចិនជាយុថ្កាលំនឹងសកល ឆ្នាំ២០២៦ គឺជាឱកាសមួយសម្រាប់ពង្រឹងការយល់ឃើញថា សន្តិភាពបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍការអភិវឌ្ឍពង្រឹងមូលដ្ឋានសម្រាប់សន្តិភាពហើយកិច្ចសហប្រតិបត្តិការជាស្ពានភ្ជាប់គោលដៅទាំងពីរ។ ក្នុងន័យនេះ ឆ្នាំទី១ នៃផែនការ៥ឆ្នាំលើកទី១៥ និងខួប៥ឆ្នាំនៃ GDI អាចក្លាយជាចំណុចសំខាន់មួយក្នុងការបង្កើនឥស្សរភាពនៃសន្តិភាព ការអភិវឌ្ឍរួម និងសុខុមាលភាពរបស់មនុស្សជាតិ៕



ដោយគិរីដងរែក




