ថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ គណបក្សខ្មែររួបរួមជាតិបានបើកកិច្ចប្រជុំ និងកម្មពិធីសំណះសំណាលជាមួយរចនាសម្ព័នរបស់គណបក្សខ្មែររួបរួមជាតិខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលប្រព្រឹត្តឡើងនៅសណ្ឋាគា លីជី ដែលមានថ្នាក់ដឹកនាំនិងសមាជិកសមាជិកាចូលរួមសរុបចំនួន ១៦០នាក់។
នៅក្នុងកិច្ចប្រជុំនេះផងដែរ មានសមាសភាពចូលរួមមាន ថ្នាក់ដឹកនាំសមាជិកគណ:កម្មាធិការអចិន្ត្រៃយ៍ អគ្គលេខាធិការរង និងថ្នាក់ដឹកនាំ ក្រុមការងារពង្រឹងមូលដ្ឋាន គណៈកម្មការប្រតិបត្តិខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តក្រចេះ។
ឯកឧត្តម ឆេន ពិសិដ្ឋ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារពង្រឹងមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណអរគុណ ដល់ឯកឧត្តមបណ្ឌិតប្រធាន បានអញ្ជើញ ជាអធិបតីក្នុងកម្មវិធីថ្ងៃនេះ និងសមាជិកគណ:កម្មការអចិន្ត្រៃយ៍ លោកអគ្គលេខាធិការ អគ្គលេខាធិការ សមាជិករចនាសម្ព័ន្ធគណបក្សខេត្តក្រចេះទាំងអស់ ដែលមានវត្តមានមកចូលរួមប្រជុំកម្មវិធីព្រឹកនេះ។
លោកបានបន្តទៀតថា ខ្ញុំសូមបន្ថែម និងរំលឹកដល់ថ្នាក់ដឹកនាំខេត្តទាំងអស់ ត្រូវមានឆន្ទះ ស្មោះត្រង់និងជាតិ និងប្រជាជន នៅពេលជាប់ជាថ្នាក់ដឹកនាំឃុំ សង្កាត់ ខ្ញុំជឿជាក់ថា គណបក្សខ្មែររួបរួមជាតិខេត្តក្រចេះ និងជោគជ័យ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅទី០៦/០៦/២០២៧។
គណបក្សខ្មែររួបរួមជាតិ ខេត្តក្រចេះ យើងមានសំណាង មានកិត្តិយសដោយមាន មេដឹកនាំកំពូលគណបក្ស ឯកឧត្តមបណ្ឌិតប្រធាន ជាអ្នកតស៊ូ ស្នេហាជាតិ មាតុភូមិ ដើម្បីអ្វីគឺដើម្បីជាតិនិងប្រជាពលរដ្ឋ ហេតុនេះ ហើយ យើងទាំងអស់គ្នា និងគោរព ដើមតាម ឯកឧត្តមបណ្ឌិតប្រធាន។ គណបក្សខ្មែររួបរួមជាតិក្រចេះ ប្តេជ្ញា ពង្រឹង រចនាសម្ព័ន្ធគណបក្ស អោយរឹងមាំ ហើយមានគុណភាព ដើម្បីត្រៀមប្រកួតប្រជែង ការបោះឆ្នោតខាងមុខ និងទទួលបានជោគជ័យ ជូនគណបក្ស។
គួរបញ្ជាក់ផងដែលថា ឯកឧត្តបណ្ឌិត ប្រធាន ញឹក ប៊ុនឆៃ បានកោតសរសេរដល់ថ្នាក់ដឹកនាំ និងសមាជិសមាជិកាគណបក្សខ្មែររួបរួមជាតិខេត្តក្រចេះ ដែលមានឆន្ទះស្នេហាជាតិ ជាពិសេសបានរួបរួមគ្នាបានយ៉ាងល្អប្រសើរ ជាខេត្តគំរូផងដែរ។
ជាចុងបញ្ចាប់ ឯកឧត្តមប្រធាន បានផ្ដាំផ្ញើទៅថ្នាក់ដឹកនាំ សមាជិកសមាជីការបស់គណបក្សខ្មែររួបរួមជាតិប្រចាំខេត្តក្រចេះទាំងអស់ ឲ្យចេះស្រលាញ់គ្នា ចេះជួយគ្នា ជាពិសេសត្រូវចេះរួបរួមគ្នាជាធ្លុងមួយ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។













អត្ថបទដោយ ផេង សុធា គិរីដងរែក




