29.7 C
Phnom Penh
Tuesday, September 8, 2026
- Advertisement -spot_img

ក្រសួងការបរទេសចិនដាស់តឿនឱ្យប្រទេសជប៉ុនបំពេញកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួន ដោយកម្ទេចចោលអាវុធគីមីទាំងអស់ដែលត្រូវបានបោះបង់ចោលនៅក្នុងប្រទេសចិន

- Advertisement -spot_img

នៅថ្ងៃទី ៧ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដោយបានថ្លែងថា ចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ​ ២០២៦​ អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការហាមឃាត់អាវុធគីមី (OPCW) រួមជាមួយតំណាង និងមន្រ្តីការទូតជាន់ខ្ពស់របស់ប្រទេសចំនួន ១២ ប្រចាំ OPCW បានមកទស្សនកិច្ចប្រទេសចិន​តាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ​គណៈប្រតិភូនេះបានទៅត្រួតពិនិត្យទីតាំងជាច្រើនដែល​ជប៉ុនបោះបង់ចោលអាវុធគីមី​ក្នុងខេត្តជីលីន ប្រទេសចិន។


លោកស្រី Mao Ning បានថ្លែងបន្តថា ដំណើរទស្សនកិច្ចធ្វើឡើងក្នុងឱកាសរំលឹកខួបថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និង​សង្គ្រាមពិភពលោកប្រឆាំងហ្វាស៊ីស ។ ការឈ្លានពានរបស់យោធានិយមជប៉ុនចំពោះប្រទេសចិន បាននាំមកនូវគ្រោះមហន្តរាយខាងមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ និងបានបន្សល់ទុកនូវផលវិបាកជាប្រវត្តិសាស្ត្រមួយ គឺអាវុធគីមីដែលត្រូវជប៉ុនបោះបង់ចោលនៅដែនដី ។ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីនានាបានទទួលស្គាល់បន្ថែមទៀតអំពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរចំពោះអាយុជីវិត ទ្រព្យសម្បត្តិ និងបរិស្ថានអេកូឡូស៊ីរបស់ប្រជាជនចិន ដែលបង្កឡើងដោយអាវុធគីមីដែលត្រូវបានបោះបង់ចោលទាំងនេះ ។ គណៈប្រតិភូបានគាំទ្រ OPCW ឱ្យអនុលោមតាម«អនុសញ្ញាស្តីពី​អាវុធគីមី»ដាស់តឿនឱ្យប្រទេសជប៉ុនបំពេញកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកម្ទេចចោលអាវុធគីមីដែលត្រូវបានបោះបង់ចោលនៅក្នុងប្រទេសចិនឱ្យបានគ្រប់ជ្រុងជ្រោយ ស្អាត​ និងជ្រះស្រឡះ ព្រមទាំងស្តារបរិស្ថាន​សម្រាប់ប្រជាជនចិនឡើងវិញ និងសម្រេចបាននូវគោលដៅដ៏ខ្ពង់ខ្ពស់ស្តីពី”ពិភពលោកដែលគ្មានអាវុធគីមី” ដូចដែល​បានលើកឡើងក្នុង​«អនុសញ្ញាស្តីពីអាវុធគីមី»៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img