27 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ករណីយុវជនមួយក្រុមយកសាកសពទម្លាក់ទុកចោល

- Advertisement -spot_img

ខេត្តសៀមរាប៖ យុវជនម្នាក់រៀននៅថ្នាក់ទី១១នៃវិទ្យាល័យអង្គរត្រូវបានជនសង្ស័យ មួយក្រុមធ្វើសកម្មភាព វាយសំលាប់ហើយដឹកយកទៅទម្លាក់ទុកចោលនៅក្រោមបង្គោលភ្លើង ពេលនេះជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ មូលហេតុគឺប្លន់យកទូរសព្វ័ oppo មួយគ្រឿង ។

សាកសពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសព នៅក្រោមបង្គោលភ្លើងនៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី០៧ខែឧសភាឆ្នាំ២០២២ នៅចំណុចបង្គោលភ្លើងនៅវាលស្រែស្ថិតនៅភូមិអារញ្ញសង្កាត់សៀមរាបក្រុងសៀមរាប។ នៅលើសាកសពដោយពិនិត្យឃើញបាក់ដើមដៃខាងស្តាំនិងនៅលើដងខ្លួនមានស្នាមជាំ ផងដែរ។ ក្រោយពីមានករណីនេះកើតឡើងកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាបដឹកនាំដោយលោកគិមអាងប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ។ ជនសង្ស័យឈ្មោះ សឿន ជីវ័នភេទប្រុសអាយុ១៦ឆ្នាំមុខរបរកម្មករសំណង់រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាបក្រុងសៀមរាបបានឆ្លើយសារភាពថារូបខ្លួនមានបក្ខពួក០៥នាក់ទៀត ភេទប្រុស ពិតជាបាននាំគ្នាកាក់ជនរងគ្រោះដែលកំពុងជិះកង់ ដោយបាននាំគ្នាយកដំបងឈើជ្រុងវ៉ៃទៅលើជនរងគ្រោះ ហើយបានដឹកយកទៅទម្លាក់ទុកចោលនៅក្រោមបង្គោលភ្លើ..ង ខាងជើងកន្លែងកើតហេតុមានចំងាយប្រហែល ៥០០ម៉ែត្រ ដោយពុំមានគំនុំអ្វីទេ ដោយមានគោលបំណងចង់យកសម្ភារពីជនរងគ្រោះ។

បច្ចុប្បន្នកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី។ ចំណែកបក្សពួក នៅសល់សមត្ថកិច្ចនិងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ករណីនេះក្រោយពីបានឃាត់ខ្លួនដកហូតវត្ថុតាង៖ ម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព២គ្រឿង ទី១. ម៉ាក EXCITER GP ១គ្រឿ.ង។ ទី២. ម៉ាក HONDA DREAM ពណ៌ខ្មៅ១គ្រឿង៕


ដោយ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img