28.8 C
Phnom Penh
Tuesday, August 25, 2026
- Advertisement -spot_img

ក្រសួងទេសចរណ៍ បើកសិក្ខាសិលាផ្សព្វផ្សាយអំពីវិថីអភិវឌ្ឍន៍ជំនាញ និងតម្រង់ទិស ” ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក”‎  ‎  

- Advertisement -spot_img

កំពង់ធំ ÷ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៦ ក្រសួងទេសចរណ៍ បានបើកសិក្ខាសិលាផ្សព្វផ្សាយអំពីវិថីអភិវឌ្ឍន៍ជំនាញ វិជ្ជាជីវៈទេសចរណ៍ លើប្រធានបទ ” ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក ” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ហាន កុសល្យ អភិបាលរងខេត្តកំពង់ធំ។‎‎   ឯកឧត្តម ប៉ិច សៀង នាយកវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល បានលើកឡើងថា វិទ្យាស្ថាន មានសិស្សផ្នែកអប់រំបច្ចេកទេស កម្រិត១ – កម្រិត៣ សរុបចំនួន ៦៩០នាក់. ស្រី ៣៣៥នាក់។ ដោយកំពុងសិក្សាលើ ០៧ មកជំនាញ គឺ ជំនាញអគ្គិសនី អេឡិចត្រូនិក វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍ ក្សេតសាស្ត្រ បសុវប្បកម្ម និងកែច្នៃអាហារ។

វិទ្យាស្ថានគឺជាគ្រឹះឧត្ដមសិក្សាសាធារណៈ ដែលផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលបែបប្រតិបត្តិ ជាក់ស្ដែងលើ គ្រប់មុខជំនាញ ហើយទទួលបានអាហារូបករណ៍រដ្ឋ 100% មិនមានការបងថ្លៃសិក្សានោះទេ ដោយការចំណាយផ្សេងៗ នៃការប្រព្រឹត្តទៅរបស់វិទ្យាស្ថានគឺជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា។‎‎   ជាមួយគ្នានេះផងដែរ ឯកឧត្តម ហាន កុសល្យ ក៏បានលើកឡើងផងដែរថា ការចាប់យកនូវជំនាញមួយពិតប្រាកដ គឺទាមទារឲ្យមានការស្វែងយល់អំពីសមត្ថភាពរបស់ខ្លួន ថាតើសំស្របជាមួយនឹងជំនាញដែលខ្លួនកំពុងតែចង់សិក្សានោះដែរឬទេ? ពីព្រោះបើគ្មានចំណេះដឹងនិងជំនាញ គឺយើងពិបាកក្នុងការរស់នៅជាមួយនឹងសង្គមបច្ចុប្បន្ន។ ហើយក្នុងនាមជាអាណាព្យាបាលត្រូវតែជំរុញកូនរៀនឲ្យបានចប់ចុងចប់ដើម កុំព្យាយាមយកលេសថាព្រោះតែកត្តាជីវភាពខ្វះខាត ទើបឲ្យកូនឈប់រៀន។   ការសិក្សាអប់រំរៀនសូត្រគឺមាននៅគ្រប់ទីកន្លែង ក៏ប៉ុន្តែសមត្ថភាពហើយនិងលទ្ធភាព គឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ ។

ទន្ទឹមនឹងនោះឯកឧត្តមក៏បានបន្ថែមទៀតថា បញ្ហាសុខភាពក៏ជាគ្រឹះដ៏សំខាន់មួយផងដែរ ប្រសិនបើយើងមានតែចំណេះ ហើយបញ្ហាសុខភាពរបស់យើងមិនល្អ ក៏មិនអាចចូលរួមចំណុចក្នុងការអភិវឌ្ឍន៍ប្រទេសជាតិបានដែរ។‎‎   ឯកឧត្តម ប៉ាក់ សុខុម បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ ត្រូវបានចាត់ទុកជា វិស័យអាទិភាពដើរតួនាទីជា “មាសបៃតង” រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។ ដូច្នេះ ក្រសួងទេសចរណ៍ បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ដល់ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ និងបានដាក់ចេញនូវយុទ្ធនាការ ” បុគ្គលិកម្នាក់ ជំនាញមួយ និងជំនាញឌីជីថលបន្ថែម “។ ចក្ខុវិស័យនេះ គឺរំពឹងថានឹងលើកកម្ពស់ ការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យទេសចរណ៍ប្រកបដោយ សមត្ថភាព  គុណភាព គុណធម៌ បរិមាណ និងសុខមាលភាព ឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្មទេសចរណ៍ សម្រាប់ឆ្នាំ ២០២៦-២០៣៥ ។‎‎   ជាចុងបញ្ចប់ ឯកឧត្តម ប៉ាក់ សុខុម បានបញ្ជាក់បន្ថែមថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកទស្សនានៅតំបន់យើងបាន លុះត្រាតែយើងដែលជាអ្នកបន្តវេន ត្រូវតែមានជំនាញ ទេសចរណ៍ ឱ្យបានច្បាស់លាស់ ជ្រើសរើសជំនាញសិក្សាប្រកបដោយ ឧបនិស្ស័យនិងសមត្ថភាព ។ សូមជ្រើសរើសវិថី ដែលយើងត្រូវដើរ ដោយខ្លួនឯង ហើយខិតខំ ព្យាយាមសិក្សា ដើម្បីសម្រេចគោលដៅ៕

ដោយសំនៀង​ គិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img