33.9 C
Phnom Penh
Tuesday, August 25, 2026
- Advertisement -spot_img

ពីការផលិតដែកថែបដល់ការផលិតផ្កាយរណប៖ ការធ្វើបរិវត្តកម្មបៃតងនៃសហគ្រាសរដ្ឋចាស់វស្សា 

- Advertisement -spot_img

នៅឯមូលដ្ឋានដំឡើងផ្កាយរណប Jinan ក្នុងខេត្ត Shandong ដៃមនុស្សយន្តដែលអាចបត់បែនបានបានតភ្ជាប់គ្រឿងបន្លាស់ដែលមានភាពទៀងទាត់ ០,០១ មីលីម៉ែត្រ ហើយអ្នកបច្ចេកទេសគ្រប់គ្រងការដំឡើងយ៉ាងប្រយ័ត្ន។ ក្រុមហ៊ុនដែកថែប Jinan បានធ្វើបរិវត្តកម្មបៃតងដ៏អស្ចារ្យពីការផលិតដែកថែបទៅជាការផលិតផ្កាយរណប ។លោក  Xi Jinping  ប្រធានរដ្ឋចិនបានលើកឡើង​ថា «យើង​ត្រូវ​ផ្តោត​លើ​ការជំរុញការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ឧស្សាហកម្ម ជំរុញការ​អភិវឌ្ឍតាមរយៈនវានុវត្តន៍ និង​ដើរ​តាម​មាគ៌ា​នៃ​ការ​អភិវឌ្ឍ​បៃតង»។

នៅឆ្នាំ ២០១៧ ដើម្បីជំរុញកំណែទម្រង់រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់ ក្រុមហ៊ុនដែកថែប Jinan បានបិទខ្សែសង្វាក់ផលិតកម្មដែកថែបរបស់ខ្លួនទាំងស្រុងនៅក្នុងទីក្រុង Jinan ដែលបានក្លាយជាសហគ្រាសដែកថែប​ស្ថិតនៅទីក្រុងដំបូងគេដែលមានសមត្ថភាពផលិតដែកថែបលើសពី ១០ លានតោន ដែលបានដកខ្លួនចេញពីអាជីវកម្មដែកថែបនៅក្នុងប្រទេសចិន។អនុសាសន៍ណែនាំសំខាន់ៗរបស់លោក Xi Jinping បានចង្អុលបង្ហាញទិសដៅសម្រាប់ការធ្វើបរិវត្តកម្មរបស់សហគ្រាស និងពង្រឹងទំនុកចិត្ត ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដែកថែប Jinan បង្កើតផ្លូវអភិវឌ្ឍន៍ស្នូលប្រកបដោយនវានុវត្តន៍ និងបៃតង។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុននេះ បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវព័ត៌មានអវកាសនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដើម្បីចូលរួមជាផ្លូវការទៅក្នុងឧស្សាហកម្មអវកាសងើបឡើងថ្មី។ក្រុមហ៊ុននេះបានប្រើប្រាស់ធនធានឧស្សាហកម្មដែលមានស្រាប់របស់ខ្លួនយ៉ាងពេញលេញ ដោយបានកែច្នៃសំណង់ទំហំ ៣៨០ ហិកតា និងរោងចក្រចាស់ៗទំហំ ៨១ ម៉ឺនម៉ែត្រការ៉េ ទៅជារោងចក្រដំឡើងផ្កាយរណប និងមូលដ្ឋានធ្វើតេស្តរ៉ុក្កែត។

 ក្រុមហ៊ុនបានរៀបចំការបណ្តុះបណ្តាលជំនាញសម្រាប់កម្មករជំនាញជើងចាស់ជាងបីពាន់នាក់ ដើម្បីឱ្យក្លាយទៅជាបុគ្គលិកស្នូលនៃការផលិតសម្ភារៈអវកាស។ ក្រុមហ៊ុនឧស្ម័នដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក៏បានសម្រេចការធ្វើឱ្យប្រសើរឡើងផងដែរ ដោយផ្លាស់ប្តូរពីការផ្គត់ផ្គង់ផលិតកម្មដែកថែបទៅជាការផ្គត់ផ្គង់ឧស្ម័នរាវសម្រាប់ម៉ូទ័ររ៉ុក្កែត។ អតីតក្រុមហ៊ុនបញ្ចេញកាបូនដ៏ធំនេះបានផ្លាស់ប្តូរសមត្ថភាពឧស្សាហកម្មប្រពៃណីរបស់ខ្លួន ឱ្យទៅជាសមត្ថភាពផលិតសម្ភារៈអវកាសកម្រិតខ្ពស់ដោយជោគជ័យ។សព្វថ្ងៃនេះ ក្រុមហ៊ុនដែកថែប Jinan បានកសាងរួចនូវ​ខ្សែសង្វាក់ផលិតកម្មផ្កាយរណប AIT (Autonomous In-Process) ដ៏ចាស់ទុំមួយ ដែលមានសមត្ថភាពផលិតផ្កាយរណប ចំនួន ១០០ គ្រឿងក្នុងមួយឆ្នាំ ដែលបានកសាងរួចនូវប្រព័ន្ធឧស្សាហកម្ម​បែបថ្មីមួយ ដែលផ្តោតសំខាន់លើវិស័យអាកាសចរណ៍ អវកាស បរិក្ខារទំនើបៗ និងការផលិតសម្ភារៈថ្មី។ការផ្លាស់ប្តូររបស់ក្រុមហ៊ុនដែកថែបJinan  គឺជាគំរូភាពនៃការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ខេត្ត Shandong។ ខេត្តនេះបានខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តកម្មបៃតង និងកាបូនទាប និងបណ្តុះកម្លាំងផលិតកម្មគុណភាពថ្មី។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ការប្រើប្រាស់ថាមពល និងអាំងតង់ស៊ីតេនៃការបំភាយកាបូនរបស់ខេត្តនេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានរីកចម្រើនយ៉ាងខ្លាំង។ ទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីតក្កវិជ្ជាថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ និងការធ្វើបរិវត្តកម្មបៃតងរបស់ប្រទេសចិន៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img