35.3 C
Phnom Penh
Tuesday, August 25, 2026
- Advertisement -spot_img

មន្រ្តីឧទ្យានុរក្សនៃមន្ឬីរបរិស្ថានខេត្តកំពង់ស្ពឺប្រចាំការនៅក្នុងឧទ្យានជាតិគីរីរម្យ បង្កើនការទប់ស្កាត់ការទន្រ្ទានដី និងការសាងសង់ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិចំនួន៤ករណីក្នុងថ្ងៃតែមួយ

- Advertisement -spot_img

មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បាននិងកំពុងអនុវត្ត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះបានចុះត្រួតពិនិត្យនិងធ្វើសកម្មភាពអនុវត្តច្បាប់ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ចំនួន៤ករណីផ្សេងគ្នា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្រ្តីឧទ្យានរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យចំនួន១០នាក់ ចុះប្រតិបត្តិការបង្ក្រាបការកាប់ គាស់ ឈូសឆាយ យកដីដោយគ្មានការអនុញ្ញាត ប្រព្រឹត្តដោយ អញ្ញាតជន នៅចំណុចក្រោយមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ស្ថិតក្នុងភូមិទី៦ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្នុងប្រតិបត្តិការនេះ មន្ត្រីឧទ្យានុរក្សបានដកហូតបាន អេស្កាវ៉ាទ័រ ពណ៌លឿង ចំនួន០១ គ្រឿង ដែលជនល្មើសធ្វើសកម្មភាព គាស់កាយ ឆាយពង្រាបដីធ្វើផ្លូវក្នុងតំបន់ការពារធម្មជាតិខុសច្បាប់ និងនាំយកមករក្សាទុកនៅស្នាក់ការរង អូរសំចតជាបណ្តោះអាសន្ន និងកំពុងចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

ដោយឡែកនៅថ្ងៃដដែល លោក ស៊្រុន ប៊ុនថា មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំកម្លាំង ចំនួន ០២នាក់ ចុះប្រតិបត្តិការបង្ក្រាបការបោះ បង្គោលហ៊ុមពទ្ធ័លើដីដែលជាទ្រព្យ សម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធខុសច្បាប់ នៅចំណុចផ្លូវបំបែកក្បាលឡាន ប្រព្រឹត្តដោយ អញ្ញាតជន ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីឧទ្យានុរក្សបានរកឃើញការលួចដាំបង្គោលរបងចំនួន៥១បង្គោល (បង្គោលឈើ៣៥ដើម ថ្ម១៦ដើម) លើផ្ទៃដីប្រមាណ០.៨០ហិកតា។ ក្រុមការងារបានដកកម្ទេចចោលនៅទីតាំងតែម្តង និងកំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្ត ដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» ដដែល លោក ពៅ វុទ្ធី មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំមន្រ្តីឧទ្យានរក្សចំនួន០២នាក់ ចុះប្រតិបត្តិការបង្ក្រាប ការបោះបង្គោលហ៊ុមពទ្ធ័លើដី ដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធ និងការរុករាន ទន្ទ្រានដី(សង់រោងអនាធិបតេយ្យ) នៅចំណុចចម្ការតែចំនួន០២ ទីតាំង ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្រ្តីឧទ្យានុរក្សបានរកឃើញទីតាំងទី១ (អញ្ញាតជន) មានការលួចសង់រោងដែកទំហំ៣x៤ម៉ែត្រ គ្មានដំបូល លើផ្ទៃដីទំហំប្រមាណ០.២០ហិកតា និងទីតាំងទី២ (អញ្ញាតជន) មានការលួចបោះបង្គោលរបងថ្មហ៊ុមព័ទ្ធដីព្រៃចំនួន៣៥បង្គោល ក្រុមការងារបានដកកម្ទេចចោលនៅទីតាំងតែម្តង និងកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាននិងធនធានធម្មជាតិ។ ជាមួយគ្នានេះដែរ លោក អ៊ុ សំអ៊ន់ មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំកម្លាំងចំនួន ០៤នាក់ ចុះប្រតិបត្តិការបង្ក្រាបការដាក់ អន្ទាក់សត្វព្រៃ នៅចំណុចអូរកោះមាន់ ប្រព្រឹត្តដោយ អញ្ញាតជន ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរា ម្រិតកុសុមៈ«គិរីរម្យ»។ ក្រុមការងារដោះអន្ទាក់ខ្សែរ ចំនួន១៥ ខ្សែ និងរកឃើញសត្វស្វាងាប់ ជាប់អន្ទាក់ចំនួន១ក្បាល។ មន្ត្រីឧទ្យានុរក្សកំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាននិងធនធានធម្មជាតិ។


សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានននិងកំពុងអនុវត្តវិធានការសំខាន់ៗដោយធ្វើការចុះល្បាត និងងនុវត្តច្បាប់ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ ការកាប់ឈើនិងបរបាញ់សត្វព្រៃនៅតាមតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះនៅឧទ្យានជាតិគីរីរម្យ ដោយមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការការពារនិងថែរក្សាព្រៃឈើដើម្បីប្រយោជន៍សហគមន៍មូលដ្ឋាន និងកូនចៅតជំនាន់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការការធ្វើសុក្រឹតកម្មការអនុវត្តច្បាប់នៅឧទ្យានជាតិគិរីរម្យចំនួនបីជំហានសំខាន់ៗ ដែលរួមមាន (១) ការទប់ស្កាត់និងការការពារធនធានធម្មជាតិ (២) ការរៀបចំសណ្តាប់ធ្នាប់ដើម្បីឱ្យមានភាពស្អាតនិងបៃតង និង (៣) ការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img