27.3 C
Phnom Penh
Monday, August 24, 2026
- Advertisement -spot_img

ប្រជានេសាទដែលមានជីវភាពលំបាកខ្វះខាត​ ក្នុងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ!

- Advertisement -spot_img

កំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទ​មុន្នី ទៅឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន ១៨ គ្រួសារ នៅក្នុងរដូវបិទនេសាទ​ និង​ប្រគល់​ស្បៀង​អាហារ​គ្រឿង​ឧបភោគ​បរិភោគ​ ប្រេង​ឥន្ធនៈ​ ជូន​ទី​បញ្ជាការ​ស្រាល​សម្រាប់​បន្ត​សកម្មភាព​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់ ​នៅ​ក្នុង​រដូវ​បិទ​នេសាទ​ ឆ្នាំ​ ២០២៦​ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាឃុំនៅជាប់មាត់បឹងទន្លេសាប ។

លោកអនុសេនីយឯក ហែម​ ថន​​ នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមទីបញ្ជាការស្រាល ប្រចាំការបង្ក្រាបបទល្មើសនេសាទនៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ បានឡើងរាយការណ៍បញ្ជាក់ថា ដោយរដូវនេះជារដូវបិទនេសាទ ហើយប្រជាពលរដ្ឋមួយចំនួន មិនមានមុខរបរអ្វីក្រៅពីការនេសាទត្រី ដើម្បីលក់ដូរដោះស្រាយជីវភាពប្រចាំថ្ងៃ ដូច្នេះមានការលំបាកខ្វះខាត។ ហើយកន្លងទៅ តាម​រយៈ​ទី​បញ្ជាការ​ស្រាល​ប្រចាំ​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ឃុំ​ផាត់​សណ្តាយ​ បងប្អូន​បាន​សំណូមពរ​ដល់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដេីម្បីជួយ​សម្រួល​ដោះស្រាយ​ការ​លំបាក​ខ្វះខាត​របស់​គាត់​ផង​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លំាង​ចម្រុះ​ដែល​បាន​បំពេញ​ភារកិច្ច​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​រដូវ​បិទ​នេសាទទទួលបានលទ្ធផលល្អប្រសេីរ​​ និង​បាន​ថ្លែង​អំណរគុណចំពោះកងកម្លាំងនៅទីបញ្ជាការស្រាល ដែលតែងតែយកចិត្តទុកដាក់ចែករំលែកស្បៀងអាហារ ជួយដោះស្រាយនៅការលំបាកចំពោះមុខជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ក្នុងរដូវបិទនេសាទនាពេលកន្លងទៅក៏ដូចជានៅពេលបច្ចុប្បន្ននេះ ។ ដែលនេះ ជាគុណធម៌របស់កងទ័ពក្នុងការបម្រើប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជន នឹងដើម្បីប្រជាជន  និង​បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលតម្រូវឲ្យមានការគោរពតាមច្បាប់ស្ដីពីជលផល នៅក្នុងរដូវបិទនេសាទនេះ គឺដើម្បីបម្រេីផលប្រយោជន៍ផ្ទាល់របស់បងប្អូនប្រជាជនដែលនៅក្នុងមូលដ្ឋាន ក្នុងការថែរក្សាធនធានមច្ឆជាតិ ដែលជារដូវត្រីពងកូន ដើម្បីឲ្យបងប្អូនបាននេសាទត្រីទទួលបានទិន្នផលខ្ពស់នៅពេលដល់រដូវបើកការនេសាទនាពេលខាងមុខ នៅទូទាំងប្រទេស និងសង្គមជាតិយើងទាំងមូល និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបន្តគោរព និងអនុវត្តតាមច្បាប់ស្ដីពីជលផល ពិសេសនៅក្នុងរដូវបិទនេសាទនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីធ្វើឲ្យធនធានមច្ឆជាតិរបស់យើងបានសំបូរឡើងវិញ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំនេសាទត្រី ដោយប្រើប្រាស់ឧបករណ៍ឆក់គ្រប់ប្រភេទ និងការនេសាទត្រីដោយប្រើប្រាស់របាំងស្បែមុង ដែលច្បាប់បានហាមឃាត់​ជាដាច់ខាត ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតទាំង ចំនួន​ ១៨ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននៅអង្ករចំនួន ២៥​ គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយូរ ​ត្រីខកំប៉ុងចំនួនមួយយួរ​ មុងជ្រលក់ថ្នាំចំនួនមួយ និងអាវរងាចំនួនមួយផង​ដែរ​ ។ ដោយ​ឡែក​ កងកម្លាំង​ប្រចាំ​ការ​នៅ​ទី​បញ្ជាការ​ស្រាល​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ​ ក៍បាន​ទទួល​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ និង​ប្រេង​ឥន្ធនៈ​មួយ​ចំនួន​បន្ថែម​ទៀត​ សម្រាប់​បន្ត​សកម្មភាព​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​រដូវ​បិទ​នេសាទ​នៅ​ពេល​នេះ​ដោយ​គ្មាន​ការ​ដកថយ​ឡេីយ​៕

ដោយលោក សំនៀង គិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img