28 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ក្រសួងព្រមានពីភ្លៀងធ្លាក់ ខ្លាំងនិងទឹកជំនន់

- Advertisement -spot_img

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ ខែឧសភា ក្រសួងធនធានទឹកបានចេញសេចក្តីជូនដំណឹងអំពីការលិចលង់ដែលអាចកើតមាននៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកណ្តាល។

ខេត្តទាំងបីមានធ្លាក់ភ្លៀងខ្លាំងជារៀងរាល់ថ្ងៃកាលពីសប្តាហ៍មុនដែលបានជំរុញឲ្យអាជ្ញាធរបើកទ្វារទឹកចំនួនពីរក្នុងខេត្តកំពង់ស្ពឺ និង ទ្វារទឹកចំនួនបីក្នុងខេត្តកំពង់ឆ្នាំង។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ឲ្យដឹងថាទឹកជំនន់បានស្រកនៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ប៉ុន្តែ «យើងបារម្ភពីខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ ព្រោះខេត្តនេះអាចនឹងរងគ្រោះដោយទឹកជំនន់ភ្លាមៗ។»

ភូមិជាច្រើនក្នុងខេត្តព្រះវិហារ រងគ្រោះដោយទឹកជំនន់ភ្លាមៗ។ ក្រសួងធនធានទឹក និងឧតុនិយម
លោក ថា ៖ « ភ្លៀងបានហូរពេញអាងទឹកក្នុងខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំងព្រមទាំងទំនប់៧មករានៅស្រុកកណ្តាលស្ទឹងខេត្ត កណ្តាល។»

លោកនិយាយថា ៖ « ទឹកហៀរពីអាងទឹកនឹងហូរចូលស្ទឹង ព្រែកត្នោតហើយអាចជន់លិចផ្ទះ តាមដងស្ទឹង»។

លោកនិយាយថា៖ «នៅពេលដែលស្ទឹងព្រែកត្នោតពេញ នោះវានឹងធ្វើឲ្យរាជធានីភ្នំពេញលិចលង់ ព្រោះស្ទឹងព្រែកត្នោត គឺជាមូលហេតុចម្បងនៃទឹកជំនន់ភ្លាមៗនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ»។

ភូមិមួយក្នុងខេត្តព្រះវិហារ រងគ្រោះដោយទឹកជំនន់ភ្លាមៗ។ ក្រសួងធនធានទឹក និងឧតុនិយម បើតាមលោកសុទ្ធគឹមកុលមុនី ស្ថានភាពនៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារគឺមិនអីទេ ព្រោះខេត្តទាំងនេះមានដីទំនាបសម្រាប់រំដោះ ទឹកជំនន់។ ពួកគេ ប្រឈម នឹង គ្រោះទឹកជំនន់លុះត្រាតែថៃលិចទឹកហើយទឹកជំនន់នឹងហូរចូលមកកម្ពុជាប៉ុន្តែថៃមិនមានទឹកជំនន់ទេ ដូច្នេះនេះគឺជា សញ្ញាល្អមួយ។

ក្រសួងធនធានទឹកបានព្រមានពីភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី ២៦ ខែមេសា ដល់ ថ្ងៃទី ៣ ឧសភា ហើយភ្លៀងធ្លាក់អាចធ្វើឲ្យទឹកមាន ជម្រៅ ០,៥ ម៉ែត្រ ។ ជាសំណាងល្អ ដែលមិនមានករណីស្លាប់ណាមួយកើតមាន៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img