28 C
Phnom Penh
Saturday, December 21, 2024
- Advertisement -spot_img

ក្រុមអ្នកជំនួញកម្ពុជាជាច្រើន បានដឹកដៃគ្នាទៅ ចូលរួមកិច្ចប្រជុំរនៅប្រទេសសហរដ្ឋអាមេរិក ក្រោមប្រធានបទ « ការផ្គូរផ្គងអាជីវកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក»

- Advertisement -spot_img

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ លោក សាន សុខា ជាប្រធានដឹកនាំប្រតិភូ បានដឹកនាំសមាគម ក្រុមហ៊ុន សហគ្រាសជាច្រើន ទៅចូលរួមមានដូចជា ក្រុមហ៊ុនវឌ្ឍនភាពកសិករខ្មែរ(VKC), ក្រុមហ៊ុនឡារត្ន័ អ៉ិមផត អ៊ិចផត ខូអិលធីឌី(LRath), ក្រុមហ៊ុនថាយហ្គើរឃីងបាអូត្រេដ អ៉ិមផត អ៉ិចផត ខូអិលធីឌី, សហគ្រាស ថាយ ហៀង, សហគ្រាស ផលិតទឹកសុទ្ធ ប្រេសវតធើរ, ក្រុមហ៊ុនប៊ី អាយ ស៉ី ខូអិលធីឌី(BIC), និងសហគ្រាសកាកាវអេច អេស អិន ខេ បានរៀបចំដំណើរទស្សនៈកិច្ចទៅសហរដ្ឋអាមេរិក ក្នុងព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មរវាងសហរដ្ឋអាមេរិច និងកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏ធំមួយធ្វើឡើងក្រោមអធិបតីភាពតំណាងពី សាលាក្រុងឡុងប៊ិច និងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ។

លោក សាន​សុខា បានប្រាប់មកអង្គភាពគិរីដងរែកយើងថា កម្មវិធីប្រជុំក្រោមប្រធានបទ ផ្គួរផ្គងអាជីវកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ព្រឹកស្អែកនេះ។ ហើយលោកបានបន្តថា នៅពេលកិច្ចប្រជុំរួចរាល់ លោកនឹងរាយការណ៍នូវលទ្ធផលនៃប្រជុំ និងដំណើរទស្សនកិច្ចនៅលើទឹកដីនៃប្រទេសមហាសេដ្ឋកិច្ចយក្សមួយនេះ មកខ្ញុំបាទ ផេង សុធា តំណាងឲ្យសារព័ត៌មានគិរីដងរែកផ្ទាល់ ដើម្បីធ្វើការផ្សាយជូនប្រជាជនខ្មែរ បានដឹង ហើយក៏ជាការចែករំលែកបទពីសោធន៍មួយ ដែលលោកទទួលបាន។ សូមរងចាំតាមដានជាសារព័ត៌មានគិរីដងរែកយើងខ្ញុំបន្តទៀត នៅថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img