33 C
Phnom Penh
Thursday, November 21, 2024
- Advertisement -spot_img

ផ្សារពន្លៃស្រុកបរិបូណ៍ រងការលិចលង់រាល់ពេលមានភ្លៀងធំម្ដងៗអាជីវករស្នើអាជ្ញាធរជួយដោះស្រាយជាបន្ទាន់(​Video)

- Advertisement -spot_img

ខេត្តកំពង់ឆ្នាំង អាជីវករលក់ដូរក្នុងផ្សារពន្លៃ ស្រុកបរិបូណ៌ ត្អូញត្អែរពីប្រព័ន្ធទឹកលូនៅក្នុងផ្សារមិនបានល្អធ្វើឲ្យលិចលង់ពេលភ្លៀងខ្លាំងម្ដងៗ។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ ម្សិលមិញនេះភ្លៀងបានធ្លាក់មួយមេបង្កឲ្យលិចក្នុងផ្សារត្រឹមក្បាលជង្គង់។

អាជីវករលក់ដូរក្នុងផ្សារពន្លៃនៅព្រឹកថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២៤ បានបញ្ជាក់ឲ្យក្រុមអ្នកសារព័ត៌មានដឹងថាថ្ងៃនេះទឹកបានស្រកទៅវិញ បន្ទាប់លិចអស់មួយយប់។ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងម្ដងទៀតវានឹងលិចដូចដើមវិញ ហើយបញ្ហានេះកើតឡើងជាដដែលៗក្នុងមួយរដូវវស្សានេះលេចបួន ប្រាំ ដងហើយ។  ពួកគាត់ជាអាជីវករសំណូមពរដល់ឯកឧត្តមអភិបាលខេត្ត កំពង់ឆ្នាំង លោកអភិបាលស្រុកបរិបូណ៌សូមមេត្តាជួយជំរុញឲ្យអ្នកម៉ៅការភាស៊ីផ្សារជួយស្ដារប្រព័ន្ធលូរំដោះទឹកឲ្យពួកគាត់លក់ដូរបានស្រួលផង។ ព្រោះបើពុំដូច្នោះទេរបស់របរពួកគាត់មួយចំនួនត្រូវខូចខាតដោយសារលិចទឹក អស់ហើយ ជាក់ស្ដែងដូចកាលពីថ្ងៃម្សិលមិញនេះជាដើមពួកគាត់រើអីវ៉ាន់ស្ទើរមិនទាន់ ។ សូមទស្សនាការធ្វើបទសម្ភាសជាមួយអាជីវករលក់ដូរនៅក្នុងផ្សារខាងក្រោមនេះ

ជុំវិញបញ្ហានេះលោកផាន់ សាឡន អ្នកម៉ៅការយកផាស៊ីនៅផ្សារពន្លៃនោហវិញ ក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ។

យ៉ាងដូចក្តី លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ បានបញ្ជាក់ថាជុំវិញបញ្ហាផ្សារនេះដោយសារស្ថានភាពធ្វើផ្លូវជាតិលេខ ៥ ដែលមានប្រព័ន្ធលូនៅខ្ពស់ជាងកម្ពស់ផ្សារ មិនអាចលូចេញទៅបាន។កន្លងមកអ្នកម៉ៅវាស៊ីផ្សារក៏ធ្លាប់ស្ដារលូជាញឹកញាប់ដែរ ។តែបងប្អូនជាអាជីវករខ្លះទៀតមិនយកចិត្តទុកដាក់យកសម្រាមឬរបស់ផ្សេងៗញាត់ចោលក្នុងលូទើបបង្កឲ្យផ្ទះបែបនេះ ។

លោកក៏បានបញ្ជាក់ថាផ្សារនេះបើមិនចង់ឱ្យទឹកលិច លុះត្រាលើកផ្សារឲ្យខ្ពស់។ តែកន្លងមកធ្លាប់សាកល្បងសួរអាជីវករហើយគាត់ថាធ្វើយ៉ាងដូច្នេះគឺខាតពេលវេលាលក់ដូរ។ ម៉្លោះហើយជម្រើសចុងក្រោយមានតែពេលស្ទះម្ដងៗ ឲ្យម្ចាស់អាជីវកម្មទារភាស៊ី ស្ដារលូឬដាក់ម៉ាស៊ីនបូមទឹកចេញតែប៉ុណ្ណោះ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img