32.4 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

​ក្រុមហ៊ុន​​ចំនួន ១០ ភ្ជាប់​ជើង​ហោះហើរចុះឡើងជាប្រចាំនៅអាកាសយានដ្ឋាន​សៀមរាប​អង្គរ

- Advertisement -spot_img

​ក្រុមហ៊ុន​ប្រតិបត្តិការ​ហោះហើរ​ជា​ប្រចាំ ក៏​មានក្រុមហ៊ុន​ប្រតិបត្តិការ​​ហោះហើរ​ផ្សេងទៀត​លក្ខណៈ Charter or Private Jet។ ​

​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ ដែល​ប្រកាស​បញ្ឈប់​ប្រតិបត្តិការ​ហោះហើរ​​ត្រង់​ពី​ទីក្រុង​វៀងច័ន្ទ-មកទីក្រុង​ភ្នំពេញ កាលពីពាក់កណ្តាល​ខែ​មិថុនា បើ​តាម​លោក សានីរាន គិត​ត្រឹម​ចុង​ខែ​កក្កដាក្រុមហ៊ុន​នេះ​​នៅ​តែ​បន្ត​ប្រតិបត្តិការ​ហោះហើរ​មក​អាកាស​យានដ្ឋាន​សៀមរាប​អង្គរ​នៅ​ឡើយ។

មន្រ្តី​សម្របសម្រួលនៅស្ថានីយអ្នកដំណើរ​រូប​នេះ ​ក៏​លើក​ឡើង​ពី​ស្ថានភាពនៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បច្ចុប្បន្ន​ ទទួល​ជើង​ហោះហើរ​ជាមធ្យម​មាន​ឡើង​ចុះ​ប្រមាណ ៤០ ជើង​ក្នុង​មួយថ្ងៃ ហើយ​អាច​លើស​ខ្វះ​តិចតួច។

លោក​ សានីរាន ក៏​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ចុង​ឆ្នាំ​នេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មីៗ​ជាច្រើន​ទៀត​ នឹង​ភ្ជាប់​ជើង​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្ករ ស្រប​ពេល​ជា​រដូវ high season ដែល​មាន​មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន។

នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​កម្ពុជា លោក John KC LEE ​​ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ក្នុង​ដំណើរទស្សនកិច្ច​​មក​កម្ពុជាកាលពីពេល​ថ្មីៗ​នេះ បាន​លើកឡើង​​អំពីការ​ពង្រីក​កិច្ចសហការ​លើវិស័យដ៏​សក្តានុពលមាន​​ទាំង​ផ្នែក​​ធុរកិច្ច ការ​វិនិយោគ និងការតភ្ជាប់រវាងប្រជាជន​​និងប្រជាជន រួមទាំង​​ពិនិត្យលទ្ធភាពក្នុងការ​បង្កើត​ជើង​ហោះហើរ​ត្រង់ពីទីក្រុង​ហុងកុងមកខេត្តសៀមរាបប្រទេស​កម្ពុជា។

ដោយអមដំណើរ​លោក John KC LEE ក្នុង​ដំណើរទស្សនកិច្ច​មក​កម្ពុជា តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific ដែលមាន​​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង បាន​ចុះ​អនុស្សរណៈ​នៃការ​យោគយល់​គ្នា (MoU) ​ជាមួយ​អាកាសយានដ្ឋាន​កម្ពុជា ដើម្បី​បង្កើន​ការ​តភ្ជាប់ជើងហោះហើរពី​កម្ពុជា​និង​ទីក្រុង​ហុងកុង។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img