32.4 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

ក្រុមហ៊ុនចិនមួយ ចុះហត្ថលេខាជាមួយសមាគម CCCAA ដើម្បីធ្វើការនាំចេញដំឡូងមីស្ងួត ៣០ម៉ឺនតោន ទៅទីផ្សារប្រទេសចិន( Video)

- Advertisement -spot_img

សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ហៅកាត់ថា CCCAA និងក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ Jiangxi Youfan Bioenergy Co., Ltd. នៅថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំចេញដំឡូងមីស្ងួតចំនួន ៣០ម៉ឺនតោន ដើម្បីនាំចេញទៅកាន់ប្រទេសចិននាពេលខាងមុខ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំចេញដំឡូងមីស្ងួតចំនួន ៣០ម៉ឺនតោននេះ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានឲ្យដឹងថា តាមរយៈការសម្របសម្រួលរបស់សមាគម និងដោយទទួលបានការទុកចិត្តពីសំណាក់ក្រុមហ៊ុនធំៗ មកពីបណ្តាប្រទេសនានា ពិសេសក្រុមហ៊ុន និងសាជីវកម្មរបស់ប្រទេសចិន ដែលជាបន្តបន្ទាប់បានទំនាក់ទំនង ផ្លាស់ប្តូរ ព័ត៌មានអំពីចំណាប់អារម្មណ៍លើការវិនិយោគ និងទិញដំឡូងមីរបស់កម្ពុជា។



ជាក់ស្តែងនាឱកាសនេះ ក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ Jiangxi Youfan Bioenergy Co., Ltd. ជាក្រុមហ៊ុនធំមួយរបស់ប្រទេសចិន មានសមត្ថភាពផលិតអេតាណុលបាន ១០ម៉ឺនតោន ក្នុងមួយឆ្នាំ ជាមួយបរិមាណនាំចូលដំឡូងមីស្ងួត សម្រាប់ផ្គត់ផ្គង់ច្រវ៉ាក់ផលិតកម្មជាប្រចាំចំនួន ៣០ម៉ឺនតោន ក្នុងមួយឆ្នាំ បានសម្រេចចិត្តឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ជាមួយសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ក្នុងការជំរុញនាំចេញដំឡូងមីស្ងួតរបស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងបរិមាណ ៣០ម៉ឺនតោន សម្រាប់រយៈពេល១ឆ្នាំដំបូង។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img