32.4 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

ឆមាសទី១ ឆ្នាំ២០២៤រដ្ឋបានបោះផ្សាយលក់មូលបត្រជាង៦០ លានដុល្លារ

- Advertisement -spot_img

ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសរុបជាង ៦០ លានដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើននិងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។ ប្រភពដដែលបានឱ្យដឹងថា ការដេញថ្លៃមូលបត្ររដ្ឋមានចំនួនប្រាំមួយលើក ក្នុងរយៈពេលប្រាំមួយខែនៃដើមឆ្នាំ២០២៤នេះ ដែលស្មើនឹង ២៥៥,៣ ប៊ីលានរៀលឬប្រមាណ ៦៣ លានដុល្លារអាមេរិក)។មូលបត្ររដ្ឋដែលមានឥណប្រតិទានមួយឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៣២ ប៊ីលានរៀល ដែលមានអត្រាគូប៉ុងជាមធ្យម ៣,៥០ភាគរយ និងអត្រាចំណូលក្នុងចន្លោះ ៣,៧៥ភាគរយ – ៣,៩៥ភាគរយ, ឥណប្រតិទានពីរ ឆ្នាំ ត្រូវ បានបោះផ្សាយចំនួន ៤០ ប៊ីលានរៀល មានអត្រាគូប៉ុងជាមធ្យម ៤,០០ភាគរយ និងអត្រាចំណូល ៤,៧០ភាគរយ៤,៧៥ភាគរយ និងឥណប្រតិទាន ៣ឆ្នាំ ត្រូវបានបោះផ្សាយចំនួន ១៨៣,៣ ប៊ីលានរៀល ដែលមានអត្រាគូប៉ុងជាមធ្យម ៤,៥០ភាគរយ និងអត្រាចំណូល ៤,០០ភាគរយ ៥,២៥ភាគរយ។ នៅក្នុងឆ្នាំ២០២៤ នេះ រាជ រដ្ឋាភិបាលគ្រោងនឹងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ ប៊ីលានរៀល។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបាន និង កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តំនឹងសម្របសម្រួលលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងប្រព័ន្ធ NBCP ទាំងទីផ្សារដំបូង និងទីផ្សារបន្ទាប់។គិតត្រឹមដំណាច់ ឆមាសទី ១ នេះ មូលបត្ររដ្ឋមិនទាន់ដល់ឥណប្រតិទានមានចំនួន ៤៥៧,៣ ប៊ីលានរៀល ហើយ ការទូទាត់គូប៉ុងសរុបមានចំនួន ១៣ លើក ស្មើនឹង ៤,៦ ប៊ីលានរៀល និងទូទាត់ប្រាក់ដើមចំនួន ២ លើក ស្មើនឹង២៨ ប៊ីលានរៀលដល់អ្នកកាន់កាប់មូលបត្ររដ្ឋ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img