28 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

ការសម្ភាសន៍ផ្ទាល់ជាមួយ លោក សឿម ប៊ុនរិទ្ធ ជាអភិបាលរងខេត្តបាត់ដំបង និងលោក ហែម ថ្លែថ្លា ព្រមទាំងភរិយារបស់គាត់ លោកស្រី ឆេង មុំ ដែលជាអ្នកកសាងស្ថានីយ៍បង្ហៀរទឹក ដើម្បីស្រោចស្របដំណាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្ទឹងបូរី ភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង(សូមទស្សនាវីដេអូ)

- Advertisement -spot_img

យោងតាមប្រភពពីបណ្ដាញសារព័ត៌មានជាច្រើនបានចុះផ្សាយនៅអំពីការធ្វើស្ថានីយ៍បង្ហៀរទឹក ដើម្បីយកទៅស្រោចស្របដំណាំ ដូចជាការធ្វើស្រែចំការដល់ប្រជាពលរដ្ឋ នៅទីតាំង ស្ទឹងបូរី ភូមិតាក្រី ឃុំតាក្រី ស្រុក កំរៀង ខេត្តបាត់ដំបង។ តែបែជាអាជ្ញាធរខេត្ត មិនគាំទ្រ ព្រមទាំងដាក់ពាក្យបណ្ដឹង លោក ហែម ថ្លែថ្លា និងប្រពន្ធរបស់គាត់ លោកស្រី ឆេង មុំ ដែលជាដំណាងឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាននោះ ទៅតុលាការវិញ ដោយចោទលោកថា ការសាងសង់គ្មានច្បាប់អនុញ្ញាត និងចាក់ដីទប់ស្ទឹង នឹងបង្កឧបសគ្គ ឬធ្វើឲ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃស្ទឹង ដែលជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាននោះ មានការខកចិត្ត ចំពោះអាជ្ញាធរខេត្ត ហើយ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ពួកគាត់បានជួបជុំគ្នា ដើម្បីធ្វើការគោរពស្នើរសុំអន្តរាគមន៍ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៍ខ្ពង់ខ្ពស់! សូមឲ្យសម្ដេចមេត្តាជួយដល់ពួកគាត់ផង ដែលសព្វថ្ងៃនេះពួកគាត់ រស់នៅពឹងផ្អែកទៅលើការធ្វើស្រែចំការ ប៉ុនែ្តដោយសារជួបបញ្ហាខ្វះខាតទឹក ប្រឡាយរីងស្ងួត មិនមានទឹកអាចស្រោចស្រពដំណាំស្រូវក្នុងរដូវវស្សាដែលបានជួបគ្រោះរាំងស្ងួតរយៈពេលជាង១០ឆ្នាំកន្លងមកហើយ ដែលធ្វើឲ្យដំណាំស្រូវរបស់ពួកគាត់មានការខូចខាតស្ទើររាល់ឆ្នាំ ។

ហើយនៅពេលនេះបានលោកហែម ថ្លៃថ្លា និងប្រពន្ធគាត់ លោកស្រីឆេង មុំ បានចំណាយធនធានផ្ទាល់ខ្លួនរបស់លោកធ្វើទំនប់បង្ហៀរទឹក ក្នុងឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង និងបានដាក់ម៉ាស៊ីនបូមទឹកយកមកស្រោចស្រពផលដំណាំស្រូវក្នុងរដូវវស្សាដែលបានជួបគ្រោះរាំងស្ងួតរយៈពេលជាង១០ឆ្នាំរបស់ពួកគាត់ ក្នុងផ្ទៃដីបង្កបង្កើនផលទំហំ៣៥០០ហិកតា ជាប្រភេទដីស្រែ ដែលជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារពួកគាត់ប្រមាណជា១៤៤៥ គ្រួសារ បែបជាអាជ្ញាធរខេត្តបាត់ដំបងដឹកនាំដោយលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត មិនជួយពួកគាត់ហើយ បែបជាព្យាយាម រារាំងកម្ទេចចោលទៅវិញ តើឲ្យពួកគាត់សង្ឃឹមអ្វី ? ។ ដូច្នោះពួកគាត់ស្នើរសុំសម្ដេចមហាបវរ មេត្តាជួយអន្ដរាគមន៍ដល់អាជ្ញាធរខេត្តបាត់ដំបង អនុញ្ញាតឲ្យលោកហែម ថ្លៃថ្លា និងប្រពន្ធគាត់ លោកស្រីឆេង មុំ បានរួចផុតពីការចោទប្រកាន់ និងបានធ្វើទំនប់បង្ហៀរទឹក ក្នុងទីតាំងខាងលើ ដើម្បីពួកគាត់បានទឹកយកមកស្រោចស្រពផលដំណាំស្រូវក្នុងរដូវវស្សាដែលបានជួបភាពរាំងស្ងួតរយៈពេលជាង១០ឆ្នាំកន្លងមកដោយក្ដីអនុគ្រោះ ។

បន្ទាប់ពីបានដឹងពីព័ត៌មាននេះមក ខ្ញុំបាទ ផេង សុធា និងក្រុមការងារអង្គភាពសារព័ត៌មានគិរីដងរែក បានចុះទៅដល់កន្លែងទីតាំងផ្ទាល់ និងបានទៅជួបសម្លាសន៌ផ្ទាល់ជាមួយ លោក សឿម ប៊ុនរិទ្ធ ជាអភិបាលរងខេត្តបាត់ដំបង នៅសាលាឃុំតាក្រី និងបានទៅជួបលោក ហែម ថ្លែថ្លា និងភរិយារបស់គាត់ លោកស្រី ឆេង មុំ ដែលដំណាងឲ្យប្រជាពលរដ្ឋ និងជាអ្នកកសាង​ស្ថានីយ៍បង្ហៀទឹកនៅទីតាំងដូចខាងលើនោះផ្ទាល់ផងដែរ កាលពីថ្ងៃទី២០ ខែកក្តា ឆ្នាំ២០២៤។

ការសម្ភាសន៍ផ្ទាល់ជាមួយលោក សឿម ប៊ុនរិទ្ធ ដែលជាអភិបាលរងខេត្តបាត់ដំបង លោកបាននិយាយថា៖ លោក ហែម ថ្លៃថ្លា និងប្រពន្ធរបស់គាត់ លោកស្រី ឆេង មុំ ដែលជាតំណាងប្រជាពលរដ្ខនោះ គឹបានសាងសង់ស្ថានីបង្ហៀរទឹក ដោយគ្មានច្បាប់ និងយកស្ទឹងបូរីធ្វើអាជីវកម្មផ្ទាល់ខ្លួន និងបានយកលុយពីប្រជាពលរដ្ឋ ៤០មុឺនរៀលក្នុងមួយហិកតា និងសក្ក័ផ្កាយ ទៅគំរាមគំហែងប្រជាពលរដ្ឋនៅមូលដ្ឋាននោះ។

សូមទស្សនាការសម្ភាសន៍ជាលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងទាំងអស់គ្នា

​បន្ទាប់ពីបានធ្វើការសម្ភាសន៍ជាមួយលោក សឿម ប៊ុនរិទ្ធ ដែលជាអភិបាលរងខេត្តបាត់ដំបងរួចមក ក្រុមការងារខ្ញុំក៏បានបន្តទៅជួប លោក​ហែម ថ្លៃថ្លា និងប្រពន្ធគាត់ លោកស្រី ឆេង មុំ នៅផ្ទះរបស់ពួកគាត់ ដែលមានអាស្រយដ្ឋាន ភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីសុំធ្វើការស្រាយបំភ្លឺអំពីការចោទប្រកាន់របស់លោក សឿម ប៊ុនរិទ្ធ ដែលជាអភិបាលរងខេត្ត ដែលថា លោកហែម ថ្លៃថ្លា និងប្រពន្ធគាត់ លោកស្រី ឆេង​ មុំ យកស្ទឹងបូរី ធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ដោយយកលុយពីប្រជាពលរដ្ឋ សែសិបមុឺនរៀលគត់ ក្នុងមួយហិកតា និងអាងសក្ក័ផ្កាយ ទៅគំរាមគំហែងប្រជាពលរដ្ឋនៅមូលដ្ឋាននោះ។

សូមទស្សនាការស្រាយបំភ្លឺរបស់លោក ហែម ថ្លៃថ្លា និងលោកស្រី ឆេង មុំ ដែលជាតំណាងប្រជាពលរដ្ឋនៅមូលដ្ឋាននៅទីនោះទាំងអស់គ្នា

លោកហែម ថ្លៃថ្លា និងប្រពន្ធរបស់គាត់ លោកស្រី ឆេង មុំ ជាតំណាងរបស់ប្រជាពលរដ្ឋនៅ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង

បន្ទាប់ពីបានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយលោក ហែម ថ្លៃថ្លា និងប្រពន្ធគាត់ លោកស្រី ឆេង មុំ នៅគេហដ្ឋានរបស់ពួករួចមក លោកទាំងពីរក៏បាននាំក្រុមការងារយើងខ្ញុំចុះទៅមើលកន្លែងស្ថានីបង្ហៀរទឹករបស់ពួកគាត់ និងគាត់បានបកស្រាយបំភ្លឹបន្ថែមទៀតថា មានប្រពន្ធរបស់លោកស្មៀនឃុំតាក្រី បានរាយការណ៍ទៅលោក សឿម ប៊ុនរិទ្ធ ជាភិបាលរងខេត្តបាត់ដំបង ថាលោក ហែម ថ្លៃថ្លា និងប្រពន្ធគាត់ យកលុយពីប្រជាពលរដ្ឋ ៤០មុឹនរៀល ក្នុងមួយហិកតា។

សូមស្តាប់នៅការបកស្រាយបំភ្លឹរបស់លោក ហែម ថ្លៃថ្លា និងប្រពន្ធគាត់ លោកស្រី ឆេង មុំ ជាម្ចាស់ស្ថានីយ៍បង្ហៀរទឹកបន្ត

ការបកស្រាយបន្តរបស់លោកហែម ថ្លៃថ្លា និងលោកស្រី ឆេង មុំ ជាម្ចាស់ស្ថានីយ៍បង្ហៀរទឹក

នេះជាទំនប់ទប់ទឹករបស់ស្មៀនឃុំតាក្រី ដែលប្រជាពលរដ្ឋបានផ្ដល់ឲ្យមកខាងអង្គភាពយើងខ្ញុំ

នេះជាឯកសារបញ្ជាក់ពីការសាងសង់ស្ថានីយ៍បូមទឹក ដែលក្រុមការងារអង្គភាពគិរីដងរែកយើងទទួលបានពី លោក ហែម ថ្លៃថ្លា ជាម្ចាស់ស្ថានីយ៍បូមទឹក។

រូបកាលពីមិនទាន់មានស្ថានីយ៍បូមទឹក

ជាចុងបញ្ចប់ ខ្ញុំបាទ ផេង សុធា សូមបញ្ជាក់ថា នេះជាសម្តីពិតរបស់ អាជ្ញាធរ និងប្រជាពលរដ្ឋដែលជាជនរងគ្រោះ ដែលអង្គភាពគិរីដងរែកយើងខ្ញុំទទួលបាន និងអង្គភាពគិរីដងរែក គ្រាន់តែធ្វើការផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ និងមហាជនបានជ្រាប មិនមែនជាគំនិត និងធ្វើការផ្ដល់យោបល់ ដល់ភាគីណាមួយឡើង និងអង្គភាពយើងខ្ញុំធ្វើទៅតាមវិជ្ជាជីវះ របស់អ្នកសារព័ត៌មានតែប៉ុណ្ណោះ។ សូមអរគុណ

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img