នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិតលី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក YAMAGUCHI Natsuo សមាជិក ព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន និងគណៈប្រតិភូមកពីប្រទសជប៉ុន តំណាងរាស្ត្រជប៉ុន តំណាងក្រសួងការបរទេសជប៉ុន និង ស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជប៉ុនមកកម្ពុជា បង្ហាញពីសក្ខីភាពនៃទំនាក់ទំនងយូរអង្វែង ជាប្រវត្តិសាស្ត្រ និងស៊ីជម្រៅរវាងប្រទេស និងប្រជាជនទាំងពីរ ចាប់តាំងពីឆ្នាំ១៦០៣ ក្នុងខណៈដែលកាប៉ាល់ពាណិជ្ជកម្មកម្ពុជាបានចូលចតនៅកំពង់ផែ Nagasaki និងការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-ជប៉ុន ចាប់តាំងពីឆ្នាំ១៩៥៣។
តាងនាម រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ បាន ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដែលចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការស្តារប្រទេសជាតិឡើងវិញ ក្នុងនោះរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌រយៈពេលជាង៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ផងដែរ។ ការចូលរួមរបស់ជប៉ុន ពិតជាបានឆ្លើយតបនឹងគោលនយោបាយកាត់បន្ថយភាពក្រី ការកាត់បន្ថយគ្រោះថ្នាក់ ជួយសង្គ្រោះអាយុជីវិត ផ្តល់ដីសម្រាប់បង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន។



ដោយគិរីដងរែក