បន្ទាយមានជ័យ៖ មន្ត្រីជំនាញគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មិនអនុញ្ញាតិឲ្យនាំទំនិញជាប់ពន្ធចូលទេ ត្រូវនាំចូលតាមច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់វិញ នៅពេលពេលដែលមន្ត្រីជំនាញធ្វើសកម្មភាពទប់ស្កាត់ មានកម្មករអូសរទេះជាច្រើនបាននាំគ្នាមកធ្វើការតវ៉ានៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ នៅពេលដែលគយ និងរដ្ឋាករសហការណ៍កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទប់ស្កាត់ទំនិញគេចពន្ធ រឺជាប់ពន្ធដែលឈ្មួញលួចលាក់នាំចូលដឹកតាមរទេះនាំចូលត្រូវបានត្រួតពិនិត្យ និងចាប់។
លោកបានបញ្ជាក់ថា៖ នៅពេលដែលកម្លាំងចម្រុះរឹតបណ្តឹងការត្រួតពិនិត្យត្រូវបានកម្មករអូសរទេះនាំតវ៉ា និងប្រទាញប្រទុងគ្នាជាមួយមន្ត្រីជំនាញគយ និងរដ្ឋាករ បង្កការភ្នាក់ផ្អើលនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលតវ៉ា២ថ្ងៃ ត្រូវបានសម្របសម្រួលពីអាជ្ញាធរក្រុង/ខេត្ត។
លោក ង៉ោ ម៉េង អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺច្រកសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិប៉ោយប៉ែត ចេញ.ចូលនិងដឹកសម្ភារៈប្រើប្រាស់តាមរថយន្តដោយមិនអនុញ្ញាតិដឹកទំនិញជាប់ពន្ធចូលឡើយ រាល់ទំនិញដែលនាំចូល ត្រូវដឹកចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបត់។
លោក ផាយ វណ្ណៈ អនុសាខាគយ និងរដ្ឋករខេត្តបន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋាករសហការកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានរឹតបណ្តឹងការត្រួតពិនិត្យទំនិញដែលនាំចូលដឹកតាមរទេះដែលគេចពន្ធត្រូវទប់ស្កាត់ឲ្យខានតែបាន ពង្រឹកការប្រមូលពន្ធជូនរដ្ឋបើលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងចាប់អនុវត្តច្បាប់ ហើយកំពុងស្រាវជ្រាវឈ្មួញនៅពីក្រោយខ្នងកម្មករអូសរទេះដែលជ្រេទំនិញគេចពន្ធត្រូវអនុវត្តតាមច្បាប់៕




ដោយគិរីដងរែក




