លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែនដែលបានផ្តួចផ្តើមឱ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកក៏ម្ពុជា ដែលនឹងដំណើរការក្នុងពេលឆាប់ៗនេះដោយលោកជំទាវចាត់ទុកថាសុបិន្ទបានក្លាយជាការពិតដែលទាំងអស់នេះនឹងជួយឱ្យទំនាក់ទំនងរវាងប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនស្និទ្ធកគោពិសេសទំនាក់ទំនងរវាងប្រជាជនួចមានជំនឿជឿទុកចិត្តគ្នាបន្ថែមទៀតក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។នេះបើតាមការឱ្យដឹង បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤។
ដោយគិរីដងរែក