31.1 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូក្នុងទិសដៅផ្ទុយគ្នាបណ្តាលអោយភាគីអ្នកបេីកបរម៉ូតូទាំង០២រងរបួសធ្ងន់

- Advertisement -spot_img

  ករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង០១ករណី រវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា នៅចំណុចលេីផ្លូវបេតុង ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នាវេលាម៉ោង១៤ និង០៥នាទី នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។

ហេតុការណ៍នេះបានកេីតឡេីងដោយម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125  ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1I-3632  បេីកក្នុងទិសដៅ ពីជេីងទៅត្បូង បេីកបរដោយឈ្មោះ អ៉ីម សំអាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ភូមិ ថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ លុះមកដល់ចំណុចកេីតហេតុខាងលេីបានបុកម៉ូតូ០១គ្រឿងដែរកំពុងបត់ឆ្លងផ្លូវចូលផ្ទះ ក្នុងទិសដៅផ្ទុយគ្នា  ម៉ូតូម៉ាកHONDA WAVE ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ បេីកបរដោយឈ្មោះ សួង ស៉ីម ភេទប្រុស ជនជាតិខ្មែរអាយុ៦៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ខាងលេីបណ្តាលអោយរងរបួសធ្ងន់មនុស្ស០២នាក់ និងខូចខាតម៉ូតូ០២គ្រឿងកម្រិតធ្ងន់។
១ ឈ្មោះ សួង ស៉ីម ភេទប្រុស អាយុ៦៣ឆ្នាំ អ្នកបេីកបរម៉ូតូ HONDA WAVE រងរបួសធ្ងន់
២ ឈ្មោះ អ៉ីម សំអាត ភេទប្រុស អាយុ ១៦ឆ្នាំ អ្នកបេីកបរម៉ូតូHONDA DREAM C125  រងរបួសធ្ងន់។

សូមបញ្ជាក់ថាជនរងគ្រោះទាំងពីរត្រូវបានរថយន្តសាមុយរបស់មណ្ឌលសុខភាពតក្កវិទស្រុកកំពង់សីលាដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យក្នុងរាជធានីភ្នំពេញ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានសម្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីបន្ដដោះស្រាយទៅតាមនិតិវិធី។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img