26.3 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

បុរសជនជាតិព្នងម្នាក់ខឹងប្រពន្ធរឿងបបួលទៅស្រោចទឹកដាក់ខ្សែចង្កេះសោះ កើតចិត្តខឹង ក៏លួចយកសាំងមកចាក់ដុតប្រពន្ធទាំងកណ្តាលអាធ្រាត

- Advertisement -spot_img

ខេត្តក្រចេះ៖ កាលព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលថ្មី ចុះស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបុរសជាជនជាតិព្នងម្នាក់ដែលមានសតិមិនសូវគ្រប់ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ត ក្រោយពីជនសង្ស័យម្នាក់នោះ បានយកសាំងមកដុតប្រពន្ធខ្លួនឯងទាំងរស់នៅលើផ្ទះបណ្តាលឲ្យជនរងគ្រោះមានស្ថានភាពរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការបានកើតឡើងនៅ កណ្តាលអាធ្រាត្រប្រហែលម៉ោង ២ជាងនៅយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្រះភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ឆេះ ផល អាយុ៤៧ឆ្នាំជនជាតិពូនងរស់នៅភូមិឃុំកើតហេតុខាងលើដោយមានសតិមិនប្រក្រតីផង ។

ប្រភពដដែលបានបន្តថា នៅយប់ថ្ងៃទី១២ ខែមីនា ២០២៤ ជនសង្ស័យកំពុងសម្រាកជាមួយប្រពន្ធ ហើយពេលនោះស្ត្រីជាប្រពន្ធ ឈ្មោះ ខ្វែ ញ៉ាម បាននិយាយទៅកាន់ប្ដីថា៖ខ្ញុំចង់នាំឯងទៅរកគ្រូបុរាណខ្មែរ ដើម្បីស្រោចទឹក និងចងខ្សែចង្កេះឲ្យជានាដូចគេ កុំឲ្យមានជម្ងឺដូចសព្វថ្ងៃនេះតទៅទៀត ប៉ុន្តែប្តីរបស់គាត់ដែលមានឈ្មោះ ឆេះ ផល បានប្រកែកដាច់ខាតមិនព្រមទៅជាមួយគាត់ទេ ហើយបាននិយាយប្រកែតជាមួយប្រពន្ធគាត់ថា៖ អញមិនទៅណាទេ.ឯងចង់ទៅៗម្នាក់ឯងទៅចុះ ចំណែកគាត់គឺមិនទៅជាដាច់ខាត។បន្ទាប់ពីប្តីប្រពន្ធពួកគេបានប្រកែកគ្នារួចហើយ អ្នកទាំងពីរក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះតាមធម្មតាវិញ។

ពេលវេលាជនសង្ស័យចាប់ផ្ដើមចេចញសកម្មភាព៖ នៅវេលាប្រហែលម៉ោងជាង ២ រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៣ ខែមីនា ខណៈស្រ្តីជាប្រពន្ធកំពុងដេកលង់លក់នោះ ជនសង្ស័យក៏បានចេញសកម្មភាពយកប្រេងសាំងកន្លះលីត្រ ទៅចាក់ស្រោចលើខ្លួនប្រពន្ធ ហើយកេះដែកកេះដុតតែម្តងបណ្ដាលឲ្យឆេះរលាកពេញខ្លួនត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះភ្លាមៗ ។

ចំណែកជនសង្ស័យជាប្តី បន្ទាប់ពីបានប្រព្រឹក្តបទល្មើសលើប្រពន្ធខ្លួនរួចហើយ ក៏បានរត់គេចខ្លួនផងដែរ ប៉ុន្តែមិនបានរួចពីកណ្តាប់ដៃ របស់កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី និងបានរួមសការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំថ្មី ចុះស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែមីនា ២០២៤។

សូមបញ្ជាក់ថា សមត្តកិច្ចបានសួរនាំជនសង្ស័យអំពីរឿងប្រើអំពើហឹង្សាដោយចេតនានេះ បុរសជាប្តីដែលបានយកសាំងមកដុតប្រពន្ធខ្លួនទាំងរស់នេះ ក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកប្រេងសាំងចាក់ស្រោចលើខ្លួនប្រពន្ធឈ្មោះខ្វែ ញ៉ាមនេះពិតប្រាកដមែន ដោយសារខឹងបបួលនាំទៅរកគ្រូខ្មែរស្រោចទឹកដាក់ខ្សែចង្កេះ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគបាលខេត្ត ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img