ថ្មីៗនេះពាក់ព័ន្ធករណីបុគ្គលឈ្មោះ ឡេង ចាន់ណា ដែលជាអគ្គនាយកក្រុមហ៊ុនប៊ីលានស៊ីធីមើលដ៍ ឯ.ក និងបក្ខពួកកំពុងតែល្បីល្បាញពេញបណ្តាញសង្គម ដែលជោគជ័យ ទៅលើការប្រមូលលុយបានរាប់លានដុល្លាពីដៃគួរវិនិយោគជាមួយ និងសើចត្រេកអរសប្បាយចិត្តជាខ្លាំង មិនតែប៉ុណ្ណោះ បានថតជាវីដេអូបង្ហោះនៅក្នុងបណ្តាញសង្គមបន្ថែមទៀត។ ប៉ុន្តែទីបំផុត ត្រូវបានឧញ៉ា មហាជោគជ័យម្នាក់នេះ លេងមួយក្បាច់ ប្រកាច់អស់ដៃគួរវិនិយោគជាមួយ ។
មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែ បុគ្គលឈ្មោះ ឡេង ចាន់ណា ម្នាក់នេះ ប្រើក្បាច់ពិសេស ប្រកាសក្រុមហ៊ុនក្ស័យធន់ និងបានចេញមូលទានបត្រគ្មានសាច់ប្រាក់បន្ថែមទៀត។ ក្បាច់នេះ ពិតជាសាហាវពេកហើយដឹង លោកស្រី អគ្គនាយក? កម្មពារមានពិត មិនចាំបាច់ជាតិក្រោយនោះទេ។ ទីបំផុត បុគ្គលឈ្មោះ ឡេង ចាន់ណា និងបក្សពួក ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននរគបាលខេត្ត សៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប៊ីលានស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ហើយជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។ អយ្យការ នឹងជូនព័ត៌មានដើម្បីឲ្យសាធារណៈជនជ្រាបពីចំណាត់ការជាបន្តបន្ទាប់នូវសំណុំរឿងនេះ។
សូមប្រិយមិត្តជាទីស្រលាញ់រាប់អានទាំងអស់ រង់ចាំតាមដានវាសនា ឧញ៉ា មហាជោគជ័យម្នាក់នេះ និងបក្សពួកទៅជាយ៉ាង ជាមួយសារព័ត៌មានគិរីដងរែកយើងទាំងអស់គ្នាបន្តទៀត។
ដោយគិរីដងរែក