29.6 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

ខែដំបូងឆ្នាំនេះ កម្ពុជារកចំណូលបានជិត៦០លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ

- Advertisement -spot_img

ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជិត៦០លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមរបាយការណ៍បានឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូក្នុងខែមករា ឆ្នាំ២០២៤ មានចំនួន ៥៩ ០២៧ ៩២៨ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មាន ចំនួន៨៨ ៨២៥ដុល្លារ»។ ក្នុងខែមករា ឆ្នាំ២០២៤ជ័រកៅស៊ូមានតម្លៃ ១,៤២៣ដុល្លារ ក្នុង១តោនកើនឡើងចំនួន១៩ដុល្លារ ក្នុង១តោន ស្មើនឹង១ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃ២០៤ដុល្លារ ក្នុងមួយម៉ែត្រគីប។ សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតាក្នុងនោះ ផ្ទៃដីចៀរជ័រមាន់ចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើ នឹង២១%។ ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណីចំនួន៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណ៍ចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀប ឆ្នាំ២០២២៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img