24.5 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលអោយក្មេងស្រីអាយុប្រហែល១៩ឆ្នាំម្នាក់រងរបួសធ្ងន់

- Advertisement -spot_img

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុច ទល់មុខ បូរី វិមានភ្នំពេញ និងច្រកចូលផ្លូវវីថីអ្នកឧញ៉ា លី ហួរ នៅលើផ្លូវ ហ្គេន នៅជិតក្រសួងរៀបចំដែនដី នគរូបនីកម្ម ភូមិ ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ ភ្នំពេញ នៅថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២៤ វេលា ម៉ោង១១:១៥នាទីពេលព្រឹក។

ក្មេងស្រីរងគ្រោះ ឈ្មោះ លីន

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ រវាងម៉ូតូកង់បីឥណ្ឌាពណ៍ស ពាក់ស្លាកលេខ 1HQ-8764 បើកបរដោយឈ្មោះ សារិន ភេទ ប្រុស អាយុប្រហែលជាង៤០ឆ្នាំ បានបើកទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង បានបត់ឆ្វេងដៃចូលទៅ វិថី អ្នកឧញ៉ា លី ហូរ បានប៉ះគ្នាជាមួយ ម៉ូតូ ម៉ាកHONDA SCOPY ពណ៍ស ពាក់ស្លាកលេខ 1Y-3540 បើកបរដោយឈ្មោះ លីន ភេទស្រីអាយុប្រហែល ១៩ឆ្នាំ បានបើកបរពីទិសដៅពីត្បូងទៅជើង ដោយធ្វើដំណើរនៅលើផ្លួវត្រង់ ។

លោក សារិន អ្នកបើកបរម៉ូតូកងបីឥណ្ឌា

សូមបញ្ជាក់ថា ១- ក្មេងស្រីឈ្មោះ លីន បើកបរម៉ូតូម៉ាក់ HONDA SCOPY ពាក់ស្លាកលេខ 1Y-3540 រងរបួសធ្ងន់ដូចជា៖ បាក់ឆ្អឹងដងកាំបិកខាងស្តាំង, របួសប្រអប់ដៃខាងស្តាំងមានស្ថានភាពហើមខ្លាំង, របួសជើងខាងឆ្វេងកក្រើកមិនរួច និងទ្រុងបុកនឹងដៃម៉ូតូ។ ចំណែកម៉ូតូ រងការខូចខាតមធ្យម។
២- ឈ្មោះ សារិន អ្នកបើកបរម៉ូតូកង់បីឥណ្ឌា មិនរងរបួសអ្វីនោះទេ ។ ចំណែកម៉ូតូកង់បីឥណ្ឌា រងការខូចខាតមធ្យមដូចគ្នា។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ បានចុះមកជួយអន្តរគមន៍ និងជួយយកអាសារក្មេងស្រីដែលបានជួបគ្រោះថ្នាក់នេះ ជាពិសេស យើងបានសង្កេតឃើញ បងប្រុសម្នាក់ ស្លៀកពាក់ឯកសណ្ឋាន អ្នកធ្វើការខាង អគ្គីសនី ឈ្មោះ ង៉ែត សុខឃឿន បានចុះជួយមុនគេ ហើយគាត់បានសួរនាំប្អូនស្រីជាជនរងគ្រោះ ដើម្បីសួរលេខទំនាក់ទំនងខាងគ្រួសារ និងមិត្តភក្ក័ ហើយគាត់ក៏ព្យាយាមទាក់ទងទៅភ្លាមៗ។ ក្នុងនោះដែរ ក៏មានអ៊ំប្រុសម្នាក់មិស្គាល់ឈ្មោះ បានខលទៅ លេខ ១១៩ ហៅឡានពេទ្យមកដឹងជនរងគ្រោះទៅសង្គ្រោះបន្ទាន់។ នេះជាប្រជាពលរដ្ខគំរូ និងគេហៅថា ខ្មែរ ស្រលាញ់ ខ្មែរ។

លោក ង៉ែត សុខឃឿន ប្រជាពលរដ្ឋល្អ

មួយសន្ទុះក្រោយមក ខាងនគបាលប៉ុស្តិ៍ ច្រាំងចំរះ២ បានមកដល់ និងចាប់ផ្ដើមធ្វើអន្តរគមន៍ ដូចជា សួរនាំហេតុការណ៍ និងបាញ់គំនួសរថយន្តទាំងសងខាង ហើយក៏បានអូសយកមកទុកមួយខាងផ្លូវ ដើម្បីកំុឲ្យស្ទះចរាចរណ៍។

គួសបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានភាគីទាំងសងខាងបានសម្របសម្រួលគ្នានៅតាមក្រោយ
ចំណែករថយន្ដទាំង២គ្រឿង ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរះ២យកទៅរក្សារទុក ដើម្បីរងចាំដោះស្រាយ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img