យ៉ាងហោចណាស់មនុស្ស 28 នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃទី7 ខែកុម្ភៈ ដោយការបំផ្ទុះ គ្រាប់បែក ផ្សេងគ្នា នៅខាងក្រៅការិយាល័យបេក្ខជនបោះឆ្នោត នៅភាគនិរតីប្រទេសប៉ាគីស្ថាន នៅមុនថ្ងៃបោះឆ្នោតជាតិ មន្ត្រីសន្តិសុខជាងកន្លះលាននាក់ត្រូវបានដាក់ពង្រាយ នៅមុនការបោះឆ្នោតនៅថៃ្ងព្រហស្បតិ៍ ដោយអាជ្ញាធរបានចែកចាយសន្លឹកឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតជាង 90,000។ មានឧប្បត្តិហេតុសន្តិសុខជាច្រើន នៅក្នុងការទៅបោះឆ្នោតដោយយ៉ាងហោចណាស់បេក្ខជនពីរនាក់ត្រូវបានបាញ់សម្លាប់ និងរាប់សិបនាក់ទៀតជាគោលដៅ ក្នុងការវាយប្រហារនៅទូទាំងប្រទេស។
លោក Jan Achakzai រដ្ឋមន្ត្រីក្រសួងព័ត៌មានចាំផ្ទះសម្រាប់ខេត្តBalochistan ដែលការបំផ្ទុះបានកើតឡើង បាននិយាយថា “គោលបំណងនៃការបំផ្ទុះ នៅថ្ងៃនេះ គឺដើម្បីបំផ្លាញការបោះឆ្នោត។ទោះបីជាមានការផ្ទុះនៅថ្ងៃនេះក៏ដោយ ការ បោះឆ្នោតនឹងប្រព្រឹត្តទៅ នៅថៃ្ងព្រហស្បតិ៍ស្អែក។ ប្រជាជន Balochistan នឹងចេញទៅនៅថ្ងៃស្អែក ដោយមិនមានការភ័យខ្លាច អ្វីឡើយ”។ ការផ្ទុះដំបូង បានសម្លាប់មនុស្ស 16 នាក់ នៅជិតការិយាល័យរបស់បេក្ខជន ឯករាជ្យ នៅស្រុក Pishin ចម្ងាយប្រហែល 50គីឡូម៉ែត្រ ពីទីក្រុង Quetta និង 100 គីឡូម៉ែត្រពីព្រំដែនអាហ្វហ្គានីស្ថាន។
ការផ្ទុះទីពីរបានសម្លាប់មនុស្ស 12 នាក់ នៅជិតការិយាល័យបោះឆ្នោត របស់បេក្ខជន សម្រាប់គណបក្សអីស្លាមនិយម Jamiat Ulema-e-Islam-F (JUI-F) Killa Saifullah ចម្ងាយប្រហែល 120 គីឡូម៉ែត្រភាគខាងកើត។ មន្ត្រីប៉ូលិសជាន់ ខ្ពស់ម្នាក់បានប្រាប់ AFP ថា “ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងផ្សារធំ នៃតំបន់ទី ក្រុងដែលការិយាល័យបោះឆ្នោតរបស់JUI-F ត្រូវបានកំណត់គោលដៅ”។ លោក Achakzai បាននិយាយថាមនុស្សសរុបចំនួន ៣៤ នាក់ បានរងរបួសនៅក្នុងការ វាយប្រហារទាំងពីរ។ កាលពីខែកក្កដា ឆ្នាំ មុន មនុស្សចំនួន 44 នាក់ ត្រូវបានសម្លាប់ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯការ ជួបជុំនយោបាយរបស់គណបក្ស នៅភាគ munjen Khyber Pakhtunkhwaអំពើហិង្សានេះបានទទួលការថ្កោលទោសពី UN ដែលអ្នកនាំពាក្យលោក Stephane Dujarric របស់លោកអគ្គលេខាធិការ បាន និយាយថា “យើងថ្កោលទោសយ៉ាងដាច់ អហង្ការ ចំពោះការវាយប្រហារដ៏គួរឱ្យរន្ធត់
និងការបំផ្ទុះគ្រាប់បែក កាលពីព្រឹកថ្ងៃពុធបានសម្លាប់មនុស្ស និងរងរបួសជាច្រើននាក់ទៀត ក្នុងមួយថ្ងៃមុនការបោះឆ្នោត”។អគ្គលេខាធិការចង់សង្កត់ធ្ងន់លើសិទ្ធិរបស់ប្រជាជនប៉ាគីស្ថាន ក្នុងការចូលរួមក្នុងការបោះឆ្នោតដែលគ្មានការភ័យខ្លាច ពីការ បំភិតបំភ័យ និងដោយស្មោះត្រង់៕



ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក




