23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

លោក Blinken ពិភាក្សាសំណើបទឈប់បាញ់ជាមួយមន្ត្រីអុីស្រាអែល

- Advertisement -spot_img

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងស្ថិតនៅប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអែល អំពីសំណើផ្អាកការប្រយុទ្ធនៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួន ដោយក្រុមហាម៉ាស។ជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBenjamin Netanyahu រដ្ឋមន្ត្រីការពារ ជាតិលោក Yoav Gallan និងលោក ប្រធានាធិបតី Isaac Herzog បន្ទាប់ពីលោក Blinken បាននិយាយថា មេដឹកនាំ ក្រុមហាម៉ាសបានផ្តល់ការឆ្លើយតបដល់សំណើនេះ។



លោក Blinken បានប្រាប់អ្នកយកព័ត៌មាននៅក្រុងដូហា ប្រទេសកាតាថា អាមេរិកកំពុងសិក្សាការឆ្លើយតប ដ៏ធំទូលាយហើយថាខ្លួនបានចែករំលែកជាមួយស៊ីស្រាអែល។ នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតី អាមេរិកលោក Joe Biden បានពណ៌នាការឆ្លើយតបពីក្រុមសកម្មប្រយុទ្ធហាម៉ាសថា«ជ្រុលហួសហេតុបន្តិច» ហើយបាននិយាយថា ការចរចាកំពុងបន្ត។ អាមេរិក អេហ្ស៊ីបនិងកាតា បានជួយព្រាងសំណើបទឈប់ បាញ់ ដែលបច្ចុប្បន្ននេះកំពុងពិចារណារួមមានការឈប់បាញ់គ្នានៅក្នុងការប្រយុទ្ធអស់រាប់សប្ដាហ៍ និងការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។



ក្រុមហាម៉ាសបានស្នើផែនការបទឈប់បាញ់មួយ ដែលនឹងធ្វើឱ្យតំបន់ហ្គាហ្សាស្ងាត់គ្រាប់កាំភ្លើង រយៈពេល4 ខែកន្លះ អំឡុងពេលនោះចំណាប់ខ្មាំងទាំងអស់នឹងត្រូវបានដោះលែង អ៊ីស្រាអែលនឹងដកកងទ័ពរបស់ខ្លួន ចេញពីតំបន់ហ្គាហ្សាស្គ្រីប ហើយកិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេច នៅពេលបញ្ចប់សង្គ្រាម។សំណើរបស់ក្រុមសកម្មប្រយុទ្ធ ជាការឆ្លើយ តបនឹងការផ្តល់ជូនដែលផ្ញើ កាលពីសប្តាហ៍ មុន ដោយអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប សម្រាប់ការបញ្ឈប់ការប្រយុទ្ធបន្តហើយត្រូវបានបំពេញដោយក្តីសង្ឃឹម និងការធូរស្រាលនៅតំបន់ហ្គាហ្សាស្គ្រីប។

ការឈប់បាញ់គ្នាកាលពីពេលមុននៅចុងខែវិច្ឆិកាដែលមានរយៈពេលមួយសប្ដាហ៍ បានឱ្យ មានការដោះលែងចំណាប់ខ្មាំង ១០០ នាក់ពីតំបន់ហ្កាហ្សា និងអ្នកទោសប៉ាឡេស្ទីន២៤០នាក់ ដែលត្រូវបានឃុំខ្លួនដោយអី ស្រាអែល។ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គាចំណាប់ខ្មាំងដែលនៅសេសសល់ ក្នុងនោះមានចំនួន ៣១ នាក់បានស្លាប់៕



ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img